Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ទីរ​សុខាភិបាល​ខេត្តកណ្ដាល បដិសេធ​របាយការណ៍​ចៅសង្កាត់​សិត្បូ ពាក់ព័ន្ធ​នឹង​ស្ត្រី​ម្នាក់​ជា​កងទ័ព​មួក​ខៀវ ដែល​វិជ្ជមាន​ជំងឺ​កូ​វីដ​១៩​ធ្វើ​បាយ​សម្ល​ជូន​ចាស់ៗ និង ចែក​ប្រាក់​ដល់​ក្មេងៗ​ព្រមទាំង​ធ្វើ​ចង្ហាន់​ទៅ​វត្ត​

spot_img

​ភ្នំពេញ​៖ មន្ទីរ​សុខាភិបាល​ខេត្តកណ្តាល បដិសេធ​ចំពោះ​របាយការណ៍​របស់ អ៊ុំ ឡេង ចៅសង្កាត់​សិត្បូ ក្រុង​តាខ្មៅ ខេត្តកណ្តាល ពាក់ព័ន្ធ​នឹង​សកម្មភាព ស្ត្រី​ម្នាក់ ជា​កងទ័ព​មួក​ខៀវ ដែល​ត្រូវបាន​រកឃើញ​មាន​វិជ្ជមាន​ជំងឺ​កូ​វីដ​១៩ បានធ្វើ​បាយ​សម្ល​ជូន​ចាស់ៗ និង ចែក​ប្រាក់​ដល់​ក្មេងៗ​ព្រមទាំង​ធ្វើ​ចង្ហាន់​ទៅ​វត្ត ហើយ​បញ្ជូន​ខ្លួន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​រុស្ស៊ី ។​

​ក្នុង​សេចក្តីជូនដំណឹង​របស់​មន្ទីរ​សុខាភិបាល​ខេត្តកណ្ដាល នៅ​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០២០​នេះ បាន​ឲ្យ​ដឹងថា មន្ទីរ​សុខាភិបាល​ខេត្តកណ្ដាល សូម​ជម្រាប់​ជូនដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​មេត្តា​ជ្រាបថា ករណី​ដែល លោក អ៊ុំ ឡេង ចៅសង្កាត់​សិត្បូ ក្រុង​តាខ្មៅ ខេត្តកណ្ដាល បានធ្វើ​របាយការណ៍​ជូន លោក​អភិបាលក្រុង​តាខ្មៅ ខេត្តកណ្ដាល ស្ដីអំពី​សកម្មភាព​រប​ស់ អ្នកជំងឺ​ផ្ទុកមេរោគ​កូ​វីដ​១៩ រស់នៅ​ភូមិ​ព្រែកត្រែង សង្កាត់​សិត្បូ ក្រុង​តាខ្មៅ ខេត្តកណ្ដាល ដែល​ទើបនឹង​រកឃើញ​ថ្មី នៅ​ថ្ងៃទី​៨ ខែសីហា ឆ្នាំ​២០២០​ថា បានធ្វើ​សកម្មភាព​ដូច​ក្នុង លិខិត​លេខ ០១១/២០ របក ចុះ​ថ្ងៃទី​១០​ខែសីហា ឆ្នាំ​២០២០ (​បានធ្វើ​បាយ​សម្ល​ជូន​ចាស់ៗ និង ចែក​ប្រាក់​ដល់​ក្មេងៗ​ព្រមទាំង​ធ្វើ​ចង្ហាន់​ទៅ​វត្ត​) គឺ​មិន​ត្រឹមត្រូវ​ទេ គ្មាន​ប្រភព​ច្បាស់លាស់​ខុសពី​ការចុះ​ធ្វើ​អង្កេត តាមដាន​ស្រាវជ្រាវ​របស់​មន្ត្រី​ជំនាញ​សុខាភិបាល និង​ការសហការ​ផ្តល់ព័ត៌មាន​ពី​អ្នកជំងឺ និង​ក្រុមគ្រួសារ​របស់គាត់​។​

​ជាក់ស្តែង​មន្ត្រី​ជំនាញ​សុខាភិបាល បាន​សហការ​ជាមួយ អាជ្ញាធរ​គ្រប់​ថ្នាក់ អនុវត្តតាម​បច្ចេកទេស​ជំនាញ​ជា​ជំហានៗ តាម​វិធាន​ការបង្ការ​ទប់ស្កាត់ ការចម្លង​ជំងឺ​កូ​វីដ​១៩ របស់​ក្រសួងសុខាភិបាល​។ ក្រោយពី​អ្នកជំងឺ​ខាងលើ​ទទួលលទ្ធផល តេស្ត​មេរោគ​កូ​វីដ ១៩ វិជ្ជមាន ក្រុមការងារ បាន​ចុះ​យក​សំណាក ដើម្បី​ធ្វើតេស្ត រក​មេរោគ​កូ​វីដ​១៩ ដល់​សមាជិក​ក្រុមគ្រួសារ​អ្នកជំងឺ ដែល​រស់នៅ​ក្នុងផ្ទះ​ជាមួយគ្នា ចំនួន​៩​នាក់ (​ស្រី ៣​នាក់​) នៅ​ថ្ងៃទី​៩ ខែសីហា ឆ្នាំ​២០២០ ហើយ​លទ្ធផល​តេស្ត​ពី​វិទ្យាស្ថាន​ប៉ាស្ទ័រ បញ្ជាក់ថា អវិជ្ជមាន ទាំង ៩​នាក់ នៅវេលា​យប់​ថ្ងៃ​នោះដែរ ហើយ​អ្នក​ទាំង​៩​នាក់ បាននិងកំពុង​ដាក់ឱ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក រយៈពេល​១៤​ថ្ងៃ នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​ក្នុង​ក្រុង​តាខ្មៅ ដើម្បី​បន្ត​ការពិនិត្យ អង្កេត​តាមដាន និង​ព្យាបាល​។ ជា​បន្ត​មន្ត្រី​សុខាភិបាល នឹង​សហការ​ជាមួយ​អាជ្ញាធរ អ្នកជំងឺ និង​ក្រុមគ្រួសារ​គាត់ ដើម្បី​ស្រាវជ្រាវ អង្កេត​រក​អ្នក​ប៉ះពាល់ ដោយ​ប្រយោល​បន្ថែមទៀត​។​

​សូមបញ្ជាក់ថា នៅ​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០២០​នេះ លោក អ៊ុំ ឡេង ចៅសង្កាត់​សិត្បូ ក្រុង​តាខ្មៅ ខេត្តកណ្តាល បានធ្វើ​របាយការណ៍​មួយ ជម្រាបជូន​អភិបាលក្រុង​តាខ្មៅ ដោយ​អះអាងថា ស្ត្រី​កងទ័ព​មួក​ខៀវ ដែល​ត្រូវបាន រកឃើញ​មាន​ផ្ទុកមេរោគ​កូ​វីដ​១៩ បានមក​ដល់ផ្ទះ កាលពី​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០២០ ហើយ​ពេលមកដល់​ផ្ទះ បានធ្វើ​បាយ​សម្ល​ជូន​ចាស់ៗ និង​ចែក​ប្រាក់​ដល់​ក្មេងៗ ព្រមទាំង​បានធ្វើ​ចង្វា​ន់​ទៅ​ប្រគេន​ព្រះសង្ឃ​នៅ​វត្ត​ជម្ពូ​ព្រឹក​ថែមទៀត ព្រមទាំង​អះអាងថា ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋាន​នេះ មានការ​ព្រួយបារម្ភ​ខ្លាច ដោយសារតែ​អ្នកជំងឺ​បាន​ប៉ះពាល់ អ្នកជិតខាង​ជាច្រើន​។​

​លោក អ៊ុំ ឡេង មេឃុំ​សិត្បូ បានបញ្ជាក់​ប្រាប់​បណ្តាញ​ព័ត៌មាន​ក្នុងស្រុក​ថា ការប្រមូល​ព័ត៌មាន​របស់លោក ខាងលើនេះ គឺ​បានមកពី​អ្នកជិតខាង និង​មេភូមិ​ព្រែកត្រែង​។​

លោកស្រី ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹងថា មន្ត្រី​សុខាភិបាល​បាន​ចុះ​ពិនិត្យ និង​ស្រាវជ្រាវ​ផ្ទាល់ ព្រមទាំង​បាន​យក​សំណាក មនុស្ស​ជា​សាច់ញាតិ​ប្រមាណ ១៣​នាក់ ទៅពិនិត្យ​សុខភាព​រក​ជំងឺ​កូ​វីដ​១៩ មិនឃើញ​មាន​មេរោគ​កូ​វីដ​១៩​នោះទេ ហើយ​ពួកគេ​ត្រូវបាន​យកទៅឱ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក នៅ​មណ្ឌល​ធ្វើ​ច​ត្តា​ឡី​ស័ក​កម្រិត​២​។​

អ្នកនាំពាក្យ​ក្រសួងសុខាភិបាល លោកជំទាវ ឱ វណ្ណឌី​ន បានបញ្ជាក់​នៅ​រសៀល​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០២០​នេះ​ថា ស្ត្រីជន​ជាតិខ្មែរ ដែលជា​កងទ័ព​មួក​ខៀវ ដែលមាន​វី​ជ្ជ​មាន​វីរុស​កូ​វីដ​-១៩ រស់នៅក្នុង​ឃុំ សិត្បូ ក្រុង​តាខ្មៅ ខេត្តកណ្ដាល បច្ចុប្បន្ន​ត្រូវ​ក្រសួងសុខាភិបាល​យក​ស្ត្រី​រូបនេះ ទៅ​ដាក់​ឲ្យ​ព្យាបាល​នៅ​មន្ទីរពេទ្យ មិត្តភាព ខ្មែរ​-​សូ​វៀត​ហើយ​។​

​លោកជំទាវ បានបញ្ជាក់​ទៀតថា តាម​ការសាកសួរ​ផ្ទាល់​ស្ត្រី​ដែលមាន​វីរុស​កូ​វីដ​-១៩​របស់​មន្ត្រី​ជំនាញ​សុខាភិបាល​បាន​ឲ្យ​ដឹងថា នៅមុន​ពេលដែល​ស្ត្រី​រូបនេះ មិនទាន់​ទៅធ្វើ​តេស្តរ​កវី​រុស​កូ​វីដ​-១៩ ស្ត្រី​រូបនេះ គាត់​មិនបាន​ដើរទៅ​ទីណា​ទេ គឺ​គាត់​សម្រាក​នៅក្នុង​ផ្ទះ ដែលមាន​សមាជិកគ្រួសា​រ​ចំនួន​៤​នាក់​ផ្សេងទៀត ហើយ​ក្នុងការ​ស្នាក់នៅ​ក្នុងផ្ទះ ស្ត្រី​រូបនេះ មិនបាន​ប៉ះពាល់​ផ្ទាល់ ឬ ប្រាស្រ័យ​ទាក់ទង​ជាមួយ​សមាជិកគ្រួសារ​ទាំ​ង​៤​នាក់​នេះឡើយ​។​

​លោក​អ៊ុំ ឡេង ចៅសង្កាត់​សិត្បូ ថ្ងៃទី ១០ ខែសីហា ឆ្នាំ​២០២០ បាន​រាយការណ៍​ជូន​រដ្ឋបាល​ក្រុង​តាខ្មៅ​ថា កម្មវត្ថុ សូម​ជូន​របាយការណ៍​ស្តីពី​ករណី​វិជ្ជមាន​កូ​វ័យ ១៩ លើ​ស្ត្រីជន​ជាតិខ្មែរ​ជា​កងទ័ព មួក​ខៀវ​ដែលមាន វិជ្ជមាន​៨ ១៩ ។ តប​តាម​កម្មវត្ថុ​ខាង​បើ​ខ្ញុំ​មាន​កិត្តិយស​សូម​គោរព​ជម្រាបជូន​លោក​អភិបាល​មេត្តា​ជ្រាបថា ករ​ណ៏​ស្ត្រី​មាន ផ្ទុក​វិជ្ជមាន​កូ​វីដ​១៩​ខាងលើ បានមក​ដល់ផ្ទះ​នៅ​ភូមិ​ព្រែកត្រែង សង្កាត់​សិត្បូ នា​ថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ​២០២០ ហើយ ពេលមកដល់ ផ្ទះ ឈ្មោះ​ខាងលើ​បានធ្វើ​បាយ​សម្ល​ជូន​ចាស់ៗ និង​ចែក​ប្រាក់​ដល់​ក្មេងៗ ព្រមទាំង​បានធ្វើ​ចង្ហាន់​ទៅ ប្រគេន​ព្រះសង្ឃ​នៅ​វត្ត​ជម្ពូ​ព្រឹក​ថែមទៀត ។ បន្ទាប់មក​សា​ម៉ី​ខ្លួន​មាន​អាការ​ក្តៅខ្លួន ក៏បាន​ឲ្យ​ពេទ្យ​នៅ​ជិត​ផ្ទះ ចាក់​ថ្នាំ និង​សង្ស័យ ដោយ​ជំងឺ​មិន​ធូរស្រាល​សា​ម៉ី​ខ្លួន​ក៏បាន​ទៅធ្វើ​តេស្ត​រក​មេរោគ​កូ​វីដ ១៩ នៅ​មន្ទីរពេទ្យ​ជ័យ​ជំ​នេះ តែ​លទ្ធផល​អវិជ្ជមាន​ទៀត ពេទ្យ​ក៏​ឲ្យ​សា​ម៉ី​ខ្លួន​ត្រឡប់មកផ្ទះ​វិញ លុះ​ពីរ​ថ្ងៃក្រោយ​ដោយមាន​អាការ​ក្តៅខ្លួន​ខ្លាំង និង​មាន​ហៀរ​សំបោ​ទើប​ទៅធ្វើ​តេស្ត​នៅ​មន្ទីរពេទ្យ​ជ័យជំនះ​ម្តងទៀត ហើយ​លទ្ធផល​វិជ្ជមាន ។​

​បច្ចុប្បន្ន​ប្រជាពលរដ្ឋ​មានការ​ព្រួយ​បារ​ម្មណ៍​ខ្លាំង ដោយ​អ្នកជំងឺ​បាន​ប៉ះពា​លំ​ជាមួយ​អ្នកជិតខាង​ជាច្រើន​។​

​បើតាម​របាយការណ៍ បាន​បញ្ជាក់ថា នៅ​ព្រឹក​ថ្ងៃទី​៩ ខែសីហា ឆ្នាំ​២០២០ នៅ​វិទ្យាល័យ​ហ៊ុន សែន តាខ្មៅ ស្ថិតនៅ​ភូមិ​ថ្មី សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល មាន​ករណី​ឆ្លង​កូ​វីដ​១៩ ម្នាក់​ឈ្មោះ​សោម លាង​អី ភេទ​ស្រី អាយុ​២៧​ឆ្នាំ មុខរបរ ទាហាន​មួក​ខៀវ និង​មាន​បងប្អូន​៧​នាក់ ឪពុក​ឈ្មោះ​សោម ជាង អាយុ​៥៧​ឆ្នាំ ម្តាយ​ឈ្មោះ​ម៉ែន វណ្ណា​អាយុ​៥៨​ឆ្នាំ និង​បងប្អូន រួមមាន 1/ ណា​រី ភេទ​ប្រុស អាយុ​32​ឆ្នាំ 2/​សោម ម៉េង​ហុង ភេទ​ប្រុស អាយុ​29​ឆ្នាំ 3/​សោម លាង​អី ភេទ​ស្រី អាយុ​27​ឆ្នាំ អ្នក​ឆ្លង 4/​សោម លេង​ហាក់ ភេទ​ប្រុស អាយុ​26​ឆ្នាំ 5/​សោម លេង​លាង ភេទ​ប្រុស អាយុ​23​ឆ្នាំ 6/​សោម សេង​ហៀ​ង ភេទ​ស្រី អាយុ​22​ឆ្នាំ 7/​សោម មាន​ចាយ ភេទ​ប្រុស អាយុ​19​ឆ្នាំ ក្មួយ​ចំនួន​3​នាក់ បងថ្លៃ​2​នាក់​។​

​នៅក្នុង​បញ្ជី​ឈ្មោះ​មាន​ចំនួន​១៣​នាក់ និង​អ្នក​ឆ្លង​ម្នាក់ទៀត​១៤​នាក់ មក​ពិនិត្យ​រក​វីរុស​កូ​វីដ​១៩ បាន​ចំនួន​៩​នាក់​។​
​ពួកគាត់​រស់នៅ​ភូមិ​ព្រែកត្រែង សង្កាត់​សិត្បូ ក្រុង​តាខ្មៅ​។ ឈ្មោះ​សោម លាង​អី ជា​អ្នក​ឆ្លង​កូ​វីដ​១៩ ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​រុស្ស៊ី កាលពី​វេលា​ម៉ោង​៩​និង​០០​នាទី​៕ ដោយ​៖​កូ​ឡាប​

spot_img
×