Saturday, May 11, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រវត្តិ​ក្លឹប FC BARCELONA

spot_img

​ក្លឹប​បាល់ទាត់ FC BARCELONA មានឈ្មោះ​ពេញ​គឺ Futbol Club Barcelona ជា​ក្លឹប​បាល់ទាត់​អាជីព​របស់​ប្រទេស អេ​ស្ប៉ា​ញ ដែលមាន​មូលដ្ឋាន នៅ​ទីក្រុង បារ​សេ​ឡូ​ណា ស្ថិតនៅ​តំបន់ កាតា​ឡូ​ញ៉ា ប្រទេស​អេ​ស្ប៉ា​ញ​។ បង្កើតឡើង​ដំបូង​នៅ​ថ្ងៃទី​២៩ វិច្ឆិកា ឆ្នាំ ១៨៩៩ រយៈពេល ១២០​ឆ្នាំ​កន្លងមកហើយ​។ មាន​កីឡដ្ឋាន​ផ្ទាល់ខ្លួន​ឈ្មោះថា ខាំ​នូ (Camp Nou) សមត្ថភាព​ផ្ទុក​ទស្សនិកជន​បាន ៩៩៣៥៤​នាក់ ប្រធាន​ក្លឹប លោក ចូ​សិប ម៉ា​រី​យ៉ា បារ​តូ​ម៉ូ (Josep Maria Bartomeu) គ្រូបង្វឹក​លោក គី​កេ សេ​តី​អង់ (Quique Setien) ។​

​ដោយ​ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ ១៨៩៩ របស់​ក្រុម​វិស្វករ​វ័យក្មេង​ចម្រុះ​ជាតិ​សាសន៍​មាន ស្វី​ស អង់គ្លេស អេ​ស្ប៉ា​ញ និង​ក្រុម​កីឡាករ​បាល់ទាត់ ដែល​ដឹកនាំ​ដោយ ជួន ហ្កាំ​ពើ (Joan Hamper) ក្លឹប​នេះ​បានក្លាយ​និម្មិត​សញ្ញា​ដែល​តំណាង​ឲ្យ​វប្បធម៌​នៃ​ជនជាតិ កាតា​ឡាន់ និង ពួក កាតា​ឡាន់ និយម ដូច​ដែលមាន​ក្នុង​បាវចនា​ថា​”​មិនមែន​ត្រឹមតែ​ជា​ក្លឹប​មួយ​នោះទេ​” (“Més que un club”) ឬ​ជា​ភាសា​អង់គ្លេស​(“More than a club”) ហើយ​ក្លឹប​នេះ​បច្ចុប្បន្ន​មានតម្លៃ​ជា​ក្លឹប​កីឡា​ថ្ងៃ​បំផុត​ទី​៤​នៅក្នុង​ពិភពលោក ដែល​គិត​ជា​សាច់ប្រាក់​ប្រមាណ​ជា ៤,០៦ ពាន់​លាន​ដុល្លារ និង​ជា​ក្លឹប​មាន​ជាងគេ​បំផុត​គិត​លើ​លក្ខខណ្ឌ​នៃ​ប្រាក់ចំណេញ​ប្រចាំឆ្នាំ ៨៤០,៨ លាន​យូរ៉ូ​។ បទ​ភ្លេង​សម្រាប់​គោរព​ទង់​ក្លឹប​មាន​ចំណងជើង​ជា​ភាសា អេ​ស្ប៉ា​ញ​ថា កង់​ទ៍​ឌែ​ល​បារ​សា (Cant del Barça) ដែល​និពន្ធ​ដោយ​លោក ហ្សូ​ម៉េ ពី​កាស​និង​លោក ចូ​សិប ម៉ា​រី​យ៉ា អេ​ស្ពី​ណា​។​

​តាម​កំណត់ត្រា​ដែល​បាន​ចារ​ទុក​ក្នុង​ក្លឹប​បាន​ឥ​ដឹងថា បារ​សេ​ឡូ​ណា ឈ្នះ​ពាន​សំខាន់ៗ​ក្នុងស្រុក​ចំនួន​៧៤ ដោយ​ក្នុងនោះ ឡា​លី​ហ្កា​២៦ កូ​ប៉ា​ឌែ​ល​រ៉េ​យ៍​៣០ ស៊ុ​ពើ​កូ​ប៉ា​ដឺ​អេ​ស្ប៉​ញ៉ា​១៣ កូ​ប៉ា អេ​វ៉ា ឌូ​អា​តេ​៣​និង កូ​ប៉ា ដឺ​ឡា លី​ហ្កា​២​។ នៅក្នុង​លក្ខណៈ​អន្តរជាតិ​ពួកគេ​ឈ្នះ​ពាន ទ្វីប​អឺ​រុ​ប​និង​ទូទាំង​ពិភពលោក​ចំនួន​២០ ក្នុងនោះ​មាន ឆែម​ពាន​ស៍​លី​គ​៥ យូ​ហ្វា​ខាប់​វីន​នើ​ខាប់​៤ យូ​ហ្វា​ស៊ុ​ពើ​ខាប់​៥ អ៊ី​ន​ធើ​-​ស៊ី​ធី ហ្វែ​រ​ខាប់​៣ និង FIFA CLUB WORLD CUP ៣​។ បារ​សេ​ឡូ​ណា ត្រូវបាន​គេ​ចាត់​ដាក់​ចំណាត់​ថ្នាក់ទីមួយ នៅក្នុង​សហព័ន្ធ​ស្ថិតិ​និង​ប្រវត្តិសាស្ត្រ​បាល់ទាត់​អន្តរជាតិ សម្រាប់​ឆ្នាំ ១៩៩៧ ២០០៩ ២០១១ ២០១២ និង​ឆ្នាំ​២០១៥​។ បច្ចុប្បន្ន​ក្លឹប​នេះ​កំពុង​កាន់កាប់​ចំណាត់ថ្នាក់​ទី​៣ ក្នុង​តារាង​ចំណាត់ថ្នាក់​របស់ យូ​ហ្វា​។ គូប្រជែង​តាំងពី​បរម​បុរាណ​របស់ បារ​សេ​ឡូ​ណា គឺ រៀល​ម៉ា​ឌ្រី​ដ ហើយ​នៅពេលដែល​ពួកគេ​ប៉ះគ្នា​ក្នង​លី​គ​ត្រូវបាន​គេ​ឲ​ឈ្មោះថា អ៊ែ​ល​ក្លា​ស៊ី​កូ (El Clásico)​។​

​បារ​សេ​ឡូ​ណា គឺជា​ក្លឹប​មួយ​ស្ថិត​ក្នុងចំណោម​ក្លឹប​ដែលមាន​គេ​គាំទ្រ​ច្រើន​បំផុត​ក្នុង​លោក ហើយក៏​ជា​ក្លឹប​ដែល​គេ​តាមដាន​ច្រើន​បំផុត​លើ​បណ្តាញ​ផ្សព្វផ្សាយ​ព​ត័​មាន​។ កីឡាករ បារ​សា ច្រើនណាស់​ដែល​ធ្លាប់​ទទួលបាន​ពាន បា​ឡុង​ដ័​រ (Ballin d’Or) រហូតដល់​១២​នាក់ ដែល​រួមមាន ចូ​ហាន់ គ្រុយ និង​ព្រមទាំង​កីឡាករ​មួយចំនួន ដែល​ឈ្នះ​ពានរង្វាន់​កីឡាករ​ល្អ​បំផុត​ប្រចាំឆ្នាំ របស់​ពិភពលោក​៧​ដង ដោយ​អ្នកឈ្នះ​រួមមាន រ៉ូ​ណា​ល់​ដូ រ៉ូ​ម៉ា​រី​យ៉ូ រ៉ូ​ណា​ល់​ឌី​ញ៉ូ​និង រី​វ៉ាល់​ដូ​។ ក្នុង​ឆ្នាំ​២០១០ កីឡាករ​៣​នាក់​ដែល​ចេញ​មកពី​ថ្នាល​យុវជន​របស់​ក្លឹប មាន លី​យ៉ូ​នែ​ល ម៉េ​ស៊ី អង់​ដ្រេ អ៊ី​នី​ស្តា និង ហ្សា​វី ត្រូវបាន​គេ​ជ្រើសរើស​ជា​កីឡាករ​៣​នាក់​ល្អ​បំផុត របស់​ពិភពលោក​ក្នុង​ពាន បា​ឡុង​ដ័​រ​។​

​អ្វីដែល​ល្បី​រន្ទឺ​ជា​ប្រវត្តិសាស្ត្រ​នោះ គឺ​ក្រោម​ការគ្រប់គ្រង​របស់លោក ប៉េ​ប ហ្គា​ដី​យ៉ូ​ឡា ក្នុង​រយៈពេល​ត្រឹម​៤​ឆ្នាំ ក្លឹប​ឈ្នះ​ពាន​សំខាន់ៗ​ចំនួន​១៤ និង​ត្រូវបាន​គេ​ចាត់ទុកជា​ក្រុម​ដែល​អស្ចារ្យ​បំផុត​គ្រប់​សម័យកាល​៕

​ប្រភព​៖​វី​គី​ភី​ឌា​
​ដោយ ៖​វិច្ឆិកា​

spot_img
×