Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សូម​ចូលរួម​គោរព​ច្បាប់​ចរាណ៍​ផ្លូវគោក រាល់ពេល​ធ្វើដំណើរ នៅលើ​ដងផ្លូវ​ជានិច្ច ក្នុងអំឡុង​ឱកាស​សង​ថ្ងៃ​ឈប់សម្រាក​ការងារ​

spot_img

​ភ្នំពេញ​៖ គណៈកម្មាធិការ​ជាតិ សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក សូម​អំពាវនាវដល់​សាធារណជន​ជា​អ្នកប្រើប្រាស់​ផ្លូវ​ទាំងអស់ បន្ថែម​ពីលើ​ការអនុវត្ត​គ្រប់​វិធានការ ការពារ​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ សូមមេត្តា​យកចិត្តទុកដាក់ ការប្រុងប្រយ័ត្ន និង​ការចូលរួម​គោរព​ច្បាប់​ចរាណ៍​ផ្លូវគោក រាល់ពេល​ធ្វើដំណើរ​នៅលើ​ដងផ្លូវ​ជានិច្ច ក្នុងអំឡុង​ឱកាស​សង​ថ្ងៃ​ឈប់សម្រាក​ការងារ នៅ​ថ្ងៃទី​១៧ ដល់​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០២០​។​

​គណៈកម្មាធិការ​ជាតិ សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក នៅ​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០២០ បានចេញ​សេចក្ដីអំពាវនាវ ស្ដីពី​ការបង្ការ ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក ក្នុងឱកាស​សង​ថ្ងៃ​ឈប់សម្រាក​ការងារ​របស់​មន្ត្រីរាជកា​រ និ​យោ​ជិ​ក និង​កម្មករ​។​

​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក សូម​ថ្លែង​នូវ​ការកោតសរសើរ​ប្រកបដោយ​ក្តី​មោទនភាព ជាទីបំផុត ចំពោះ​អ្នកប្រើប្រាស់​ផ្លូវ ដ៏​ច្រើន​លើសលប់​ដែលមាន​ឆន្ទៈ​ក្នុង​ការចូលរួម​គោរព និង​អនុវត្ត​ច្បាប់​ស្តីពី ចរាចរណ៍​ផ្លូវគោក​យ៉ាង​ផុលផុស​ក្នុង​ពេលធ្វើ​ចរាចរណ៍ រួមចំណែក​ក្នុងការ​កាត់បន្ថយ ការបាត់​បង់ជីវិត រងរបួស និង​ការខូចខាត​ទ្រព្យសម្បត្តិ​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​នាពេល​កន្លងទៅ​។​

​ប៉ុន្តែ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក នៅតែ​ជា​បញ្ហា​ប្រឈម​ចំពោះមុខ និង​យូរអង្វែង ដែល​អាច​កើតឡើង​ភ្លាមៗ ក្នុងករណី​អ្នកប្រើប្រាស់​ផ្លូវ​មានការ​ធ្វេសប្រហែស ឬ​ខ្ជីខ្ជារ​មិន​គោរព​ច្បាប់​។​

​ក្នុងឱកាស​ដែល​ប្រទេស​កម្ពុជា​កំពុងតែ​រួមគ្នា​ប្រយុទ្ធ​ប្រឆាំងនឹង​ការឆ្លង​ជំងឺ​កូ​វីដ​១៩ ហើយក៏​ស្រប​ពេលដែល រាជរដ្ឋាភិបាល​បាន​អនុញ្ញាតឱ្យ​ឈប់សម្រាក​នៅ​ថ្ងៃទី​១៧ ដល់​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០២០ សង​ថ្ងៃ​ប្រារព្ធ​ពិធី បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ កាលពី​ខែមេសា ឆ្នាំ​២០២០ កន្លងមកនេះ គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព ចរាចរណ៍​ផ្លូវគោក សូម​អំពាវនាវ​ដល់​សាធារណជន​ជា​អ្នកប្រើប្រាស់​ផ្លូវ​ទាំងអស់ បន្ថែម​ពីលើ​ការអនុវត្ត​គ្រប់​វិធានការ ការពារ​ការឆ្លង​ជំងឺ​កូ​វីដ​១៩ សូមមេត្តា​បន្ត​ការយកចិត្តទុកដាក់ ការប្រុងប្រយ័ត្ន និង​ការចូលរួម​គោ​ព​ច្បាប់​ចរាចរណ៍ ផ្លូវគោក​រាល់ពេល​ធ្វើដំណើ​រ​នៅលើ​ដងផ្លូវ​ជានិច្ច​។ ដើម្បី​បង្ការ និង​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក ត្រូវ អនុវត្តតាម​វិធានការ​ដូចខាងក្រោម​៖

១-​ត្រូវ​ពាក់មួក​សុវត្ថិភាព​ជានិច្ច ក្នុងពេល​ធ្វើដំណើរ​តាម​ទោចក្រយានយន្ត​ទោះ​ជិត ឬ​ឆ្ងាយ គ្រប់ពេលវេលា​។

២-​មិនត្រូវ​បើកបរ​លើស​ល្បឿន​កំណត់​ជាដាច់ខាត​។​

៣-​មិនត្រូវ​បើកបរ​ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង​ជាដាច់ខាត​។

៤-​ត្រូវគោរព​សិទ្ធិ​អាទិភាព គោរព​សញ្ញា​ចរាចរណ៍ និង​ប្រកាន់​ស្តាំ​ជានិច្ច​។

៥-​ត្រូវ​ពាក់​ខ្សែក្រវាត់​សុវត្ថិភាព​ជានិច្ច ក្នុងពេល​ធ្វើដំណើរ​តាម​រថយន្ត​។​

៦-​មិនត្រូវ​បត់ ឬ​វា​ជែង ក្នុង​ភាព​ប្រថុយប្រថាន ឬ​ប្រើ​ទូរស័ព្ទ​ដោយ​គ្មាន​ឧបករណ៍​សំឡេង​ក្លាយ​ទំនាក់ទំនង​។

៧-​ត្រូវ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​ជាប្រចាំ ពិសេស​ត្រួតពិនិត្យ​កង់ ចង្កូត ប្រាំង ភ្លើង​បំភ្លឺ ។​ល​។

៨-​សូមកុំ​ផ្ទុក​អ្នកដំណើរ ឬ​ទំនិញ​លើស​ច្បាប់​កំណត់​។ ចំពោះ​រថយន្ត​ដឹក​អ្នកដំណើរ ឬ​ដឹក​កម្មករ មិនត្រូវ​ផ្ទុក​អ្នកដំណើរ ឬ​កម្មករ​លើដំបូល និង​សូមមេត្តា​កុំ​ដំឡើងថ្លៃ​ធ្វើដំណើរ​ក្នុងឱកាស​នេះ​។​

៩-​មិនត្រូវ​បើកបរ​ក្នុងស្ថានភាព​ងងុយដេក​ជាដាច់ខាត​។

១០-​ត្រូវ​បើកបរ​ក្នុង​ស្មារតី​ប្រុងប្រយ័ត្ន​ជានិច្ច ប្រកបដោយ​សីលធម៌​យោគយល់​អា​ធ្យា​ស្រ័យ​។

១១-​សូម​បងប្អូន​ប្រជាពលរដ្ឋ​អ្នកប្រើប្រាស់​ផ្លូវ​ទាំងអស់​មេត្តា​យោគយល់​ចំពោះ​ការប្រកាន់យក​វិធានការ ច្បាប់​ដ៏​តឹងរឹង​ចំពោះ​បទល្មើស​ចរាចរណ៍​ផ្លូវគោក​។ ដើម្បី​ចៀសវាង​ពី​ការ​ប្រឈម​ចំពោះ​ផ្លូវច្បាប់ សូម​បងប្អូន គោរព​អនុវត្ត​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​ឱ្យបាន​ខ្ជាប់​ខ្លួន ដើម្បី​ការពារ​អាយុជីវិត​ខ្លួនឯង​ផ្ទាល់ ដើម្បី​ភាព​សុខដុម រម្យ​នា​ក្នុង​ក្រុមគ្រួសារ ដើម្បី​ការពារ​ទ្រព្យសម្បត្តិ​របស់​បងប្អូន និង​ដើម្បី​រួមគ្នា​លើកកម្ពស់​កិត្តិយស សេចក្តីថ្លៃថ្នូរ របស់​ប្រទេសជាតិ​យើង​។​

​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក មាន​សេចក្តីសង្ឃឹម​ជឿជាក់​លើ​អ្នកប្រើប្រាស់​ផ្លូវ​គ្រប់រូប នឹងចូលរួម​គោរព​អនុវត្ត​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក ក៏ដូចជា​អនុវត្តតាម​សេចក្តីអំពាវនាវ​នេះ ដើម្បី​នាំមក​នូវ សុវត្ថិភាព និង​សេចក្តីសុខ ក្នុងឱកាស​សង​ថ្ងៃ​ឈប់សម្រាក​ការងារ ខាងមុខនេះ និង​បន្ត​ជា​រៀងរហូត​ទៅ​៕
​ដោយ​៖​កូ​ឡាប​

spot_img
×