Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ​៖ SEA GAMES ២០២១​ នៅ​វៀតណាម​ជា​ចំណុច​សំខាន់​របស់​កីឡា វាយ​កូនឃ្លី​លើ​តុ​

spot_img

ភ្នំពេញ ​៖ ​សហព័ន្ធ​កីឡាវាយកូនឃ្លីលើតុ​កម្ពុជា​បាន​បើក​កិច្ចប្រជុំ​ការងារ​ប្រចាំខែ​របស់ខ្លួន​នា​ថ្ងៃទី​១០ ​សីហា​ដើម្បី​កំណត់​និង​គោលដៅ​យុទ្ធសាស្ត្រ​ត្រៀម​ការប្រកួត ​SEA GAMES ២០២៣ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ សហព័ន្ធ​កីឡាវាយកូនឃ្លីលើតុ​កម្ពុជា​ជាមួយ​សមាជិក​ប្រតិបត្តិ​របស់​សហព័ន្ធ​។

លោក ស៊ុន សុទ្ធា​រិ​ទ្ធ អគ្គលេខាធិការ​នៃ​សហព័ន្ធ​បាន​ប្រាប់​ឲ្យ​ដឹងថា សហព័ន្ធ​បានរៀបចំ​ទិសដៅ​យុទ្ធសាស្ត្រ​ត្រៀម​ការប្រកួត SEA GAMES២០២៣​ដោយ​ក្នុងនោះ​ពង្រឹង​ការហ្វឹកហាត់​របស់​កីឡាករ​កីឡាការិនី​ដើម្បី​ចម្រាញ់​ជ្រើសរើស​អត្ត​ព​លិ​ក​ឆ្នើម​ចូលរួម​ព្រឹត្តិ​កាណ៍ការ​ប្រ​កួត SEA GAMES ២០២១​នៅ​ប្រទេស​វៀតណាម ដោយ​យើង​ធ្វើការ​ប្រកួត​តាម​ដំណាក់កាល​នីមួយៗ​ក្នុងការ​ស្ទាប់ស្ទង់​សមត្ថភាព និង​បច្ចេកទេស​របស់​ពួកគេ​យើង​តាម​ផែនការមេ​របស់​ប្រធាន​សហព័ន្ធ​។​

ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍​គៀត​ច័ន្ទ​ថា​រិ​ទ្ធ​បាន​មានប្រសាសន៍ថា​ការប្រកួត​SEAGAMES២០២១​នៅ​ប្រទេស​វៀតណាម​ជា​ចំណុច​សំខាន់​សម្រាប់​សំឡឹងមើល​សមត្ថភាព និង​បច្ចេកទេស​របស់​កីឡាករ​-​កីឡាការិនី​វាយ​កូនឃ្លី​លើ​តុ​ក្នុងការ​ត្រៀមខ្លួន​ព្រឹត្តិ​កាណ៍ការ​ប្រកួត SEA GAMES 2023 លើក​ទី​៣២​ដែល​កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ​។ ដូច្នេះ​ការជ្រើសរើស​កីឡាករ​-​កីឡាការិនី​ត្រូវ​មើល​ឲ្យ​បាន​ឆ្ងាយ ជាពិសេស​យើង​ត្រូវ​ស្វែងរក​កីឡាករ​កីឡាការិនី​កូន​ខ្មែរ​រស់នៅ​ក្រៅប្រទេស​ដោយ​អញ្ជើញ​ឲ្យ​ពួកគេ​ចូលរួម​ប្រកួត​មិត្តភាព​ជាមួយ​ក្រុមកីឡា​ក​រ​-​កីឡាការិនី​ជម្រើសជាតិ។​

​ឯកឧត្តម​បាន​បន្តថា​ការប្រកួត​មិត្តភាព​នេះ​មាន​សារសំខាន់​ណាស់​ប្រសិនបើ​កីឡាករ​កីឡាការិនី​កូន​ខ្មែរ​រស់នៅ​ក្រៅប្រទេស​ឈ្នះ​ជម្រើសជាតិ ព្រមទាំង​មាន​សមត្ថភាព​ខ្ពស់​នោះ យើង​ត្រូវយក​មកលេង​តំណាង​ឲ្យ​ប្រទេស​កម្ពុជា​។​

​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ ប្រធាន​សហព័ន្ធ បាន​មានប្រសាសន៍​គាំទ្រ​លើ​របាយការណ៍ ដែល​បាន​រាយការណ៍​នាពេលនេះ ឯកឧត្តម ប្រធាន​សហព័ន្ធ បានលើកឡើង​ពី ការរៀបចំ​ផែនការ​យុទ្ធសាស្ត្រ ការរៀបចំ​កីឡាករ កីឡាការិនី ការហ្វឹកហាត់ ដើម្បី​ឆ្ពោះទៅ​កីឡា​ស៊ី​ហ្គេម ឆ្នាំ​២០២១ និង​ឆ្នាំ​២០២៣​។​

​ក្រៅពី​ការត្រៀមខ្លួន​ក្នុងការ​ចូលរួម​កីឡា​ស៊ី​ហ្គេម ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ ក៏បាន​ឲ្យ​សហព័ន្ធ​ត្រូវ​ឲ្យ​កីឡាករ​ទាំងអស់ ត្រៀមខ្លួន​ប្រកួត​លក្ខណៈ​ជាតិ ដែល​សហព័ន្ធ​កីឡាវាយកូនឃ្លីលើតុ នឹង​រៀបចំ​ការប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ និង​ពានរង្វាន់​សហព័ន្ធ​កីឡាវាយកូនឃ្លីលើតុ​កម្ពុជា លើក​ទី​១ ប្រចាំឆ្នាំ​២០២០​។​

​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ ប្រធាន​សហព័ន្ធ​បានលើកឡើង​ពី ទិសដៅ​អនុវត្ត​បន្ត សហព័ន្ធ​ត្រូវ​ស្វែងរក​ធនធាន ក៏ដូចជា​បណ្ដុះ​កីឡាករ​ថ្មីៗ ក្នុងនោះដែរ​ឯកឧត្តម បាន​ណែនាំ​ដល់​សហព័ន្ធ​ធ្វើការ​ជ្រើសរើស​កីឡាករ នៅតាម​គ្រឹះ​សិក្សា សាលា​ចំណេះដឹង​ទូទៅ ទាំង​រដ្ឋ និង​ឯកជន​។ ក្នុងនោះដែរ ឯកឧត្តម ប្រធាន​សហព័ន្ធ ក៏បាន​ឲ្យ​មានការ​ជ្រើសរើស​ដល់​ប្រជាពលរដ្ឋ​កម្ពុជា ដែល​កំពុង​រស់នៅ​ក្រៅប្រទេស ដែលមាន​ចំណូលចិត្ត​លើ​កីឡាវាយកូនឃ្លីលើតុ​នេះ​ផងដែរ​៕ ដោយ​៖​កូ​ឡាប​

spot_img
×