Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តារា​សិច​ស៊ី​ ព្រីម លីហ្សា Fashion បង្ហាញ​ពី​ភាពរឹងមាំ​របស់​ស្ត្រី​និង ភាពស្រស់ស្អាត​របស់​ស្ត្រី​

spot_img

​ភ្នំពេញ​៖ តារា​សិច​ស៊ី ព្រីម លីហ្សា​ ដែល​តែង​បង្ហាញ​ឈុត​សម្លៀកបំពាក់​ប្រ៊ែ​ន​ថ្លៃៗ អ្នក​ដែល​ប្រឡូក​នៅក្នុង​វិស័យ fashion គេ​មិនដែល​គិត​ឈឺក្បាល​ទៅលើ​អ្នក​នៅ​ជុំវិញខ្លួន​របស់គេ​មើលមុខ​គេ​យ៉ាងម៉េច​នោះទេ​សំខាន់​គេ​ហ៊ាន​សាកល្បង​ស្លៀកពាក់​ឈុត​សម្លៀកបំពាក់​ដែល​អ្នក​ទាំងអស់គ្នា​យល់​ថា​មិន​ហ៊ាន​ស្លៀក ហើយក៏​ជា​ឈុត​សម្លៀកបំពាក់​ដែល​ប្លែក​។​

​ព្រីម លីហ្សា តែង​បង្ហាញ​ឈុត​សម្លៀកបំពាក់​ប្រ៊ែ​ន​ថ្លៃៗ តាម​បណ្ដាញ​សង្គម​តាំងពីដើម​មក​នោះ បាន​បន្ត​បង្ហោះ​រូបភាព Fashion បែប​ប្លែក និង​សិច​ស៊ី លើ Instagram អមដោយ​ពាក្យពេចន៍ ក្នុងន័យ​បញ្ជាក់​ឲ្យ​អ្នកគាំទ្រ បាន​យល់​ពី​ភាព​សិច​ស៊ី និង​ការលេង Fashion របស់ខ្លួន​។​

primlyza បានបញ្ជាក់​ក្នុង​ផេ​ក​ហ្វេ​ស​ប៊ុ​កថា “​ភាព​សិច​ស៊ី​ដែល​បានបង្ហាញ​ទៅកាន់​អ្នក​ទាំងអស់គ្នា​វា​ជា​ភាព​ស៊ិ​ច​ស៊ី​មួយ​ដែល​គ្រាន់តែ​ចង់ភ្ជាប់​ទៅ​ជាមួយនឹង Fashion ដែល​បង្ហាញ​ពី​ភាពរឹងមាំ​របស់​ស្ត្រី​និង​បង្ហាញ​អំពី​ភាពស្រស់ស្អាត​របស់​ស្ត្រី ពណ៌​ខ្មៅ​តែងតែ​ជា​ពណ៌​ដែល​រំលេច​ពី​ភាពរឹងមាំ របស់​ស្ត្រី​ជានិច្ច​”​។​

ព្រីម លីហ្សា តារា​ស៊ិ​ច​ស៊ី​បាន​សរសេរ​នៅ​បណ្តាញ​សង្គម ថា​៖ អ្នក​ដែល​ប្រឡូក​នៅក្នុង​វិស័យ fashion គេ​មិនដែល​គិត​ឈឺក្បាល​ទៅលើ​អ្នក​នៅ​ជុំវិញខ្លួន​របស់គេ​មើលមុខ​គេ​យ៉ាងម៉េច​នោះទេ​សំខាន់​គេ​ហ៊ាន​សាកល្បង​ស្លៀកពាក់​ឈុត​សម្លៀកបំពាក់​ដែល​អ្នក​ទាំងអស់គ្នា​យល់​ថា​មិន​ហ៊ាន​ស្លៀក ហើយក៏​ជា​ឈុត​សម្លៀកបំពាក់​ដែល​ប្លែក ដូចជា​ខ្ញុំ​បាន​និយាយ​កន្លងមក​អញ្ចឹង​ការដែល​យើង​រៀបចំ​ឈុត​សម្លៀកបំពាក់​ឲ្យ​មើលទៅ​មាន​ភាពស្រស់ស្អាត​វា​ជា​រឿង​ដែល​ងាយ តែ​ការដែល​យើង​រៀបចំ​ឈុត​សម្លៀកបំពាក់​ឲ្យ​មើលទៅ​ប្លែក​ភ្នែក​ទើប​វា​ជា​រឿង​ដែល​ពិបាក ។ ​ដូច្នេះហើយ​ទើប​ខ្ញុំ​តែងតែ​ជ្រើស​រើសយក​ឈុត​សម្លៀកបំពាក់​ដែល​ពិបាក​ទើប​ពេលដែល​បង្ហាញជូន​ទៅកាន់​អ្នក​ទាំងអស់គ្នា ទើប​អ្នក​ទាំងអស់គ្នា​មាន​អារម្មណ៍​ថា​ប្លែក​ភ្នែក​។​

​តារា​ស៊ិ​ច​ស៊ី​រូបនេះ​បាន​បញ្ជាក់ថា ក្នុងនាម​ជា​អ្នកលេង Fashion (​ឬ Fashionista) ម្នាក់ គឺ​តែងតែ​ហ៊ាន​ស្លៀកពាក់​ដែល​ប្លែក​ខ្លាំង ដោយ​មិន​ខ្វល់​ពី​ការយល់ឃើញ​របស់​អ្នក​ជុំវិញខ្លួន​នោះទេ​។ អ្នក​ដែល​គេ​ហៅ​ខ្លួនគេ​ថា​ជា Fashionista ការរៀបចំ​សម្លៀកបំពាក់​ឲ្យ​មើលទៅ​ប្លែក​ភ្នែក​ជា​រៀងរាល់ថ្ងៃ វា​ក៏​ជា​ខ្យល់​ដកដង្ហើម​មួយ​សម្រាប់​គេ ដូច្នេះហើយ​ពួកគេ​តែងតែមាន​ចំំ​ណុ​ច​សម្គាល់​ពិសេស​សម្រាប់​ខ្លួនគេ​ជានិច្ច ហើយ​គេ​ហ៊ាន​សាកល្បង​ស្លៀកពាក់​ឈុត​សម្លៀកបំពាក់​ដែល​មើលទៅ​ប្លែក​ភ្នែក​ខ្លាំង​ជាទីបំផុត ដោយ​គេ​ក៏​មិន​ខ្វល់​ពី​អ្នក​ជុំវិញខ្លួន​របស់គេ​យល់ថា​គេ​បែបណា ដែល​សំខាន់​គេ​ហ៊ាន​សាកល្បង​ស្លៀកពាក់​ឈុត​សម្លៀកបំពាក់​ដែល​មើលទៅ​វា​មាន​ភាព​ប្លែក​ភ្នែក​ខ្លាំង ហើយ​ហេតុផល​តែមួយគត់​របស់គេ​នោះ​គឺ គេ​ជា​អ្នក​ដែល​ស្រឡាញ់​វិស័យ Fashion យ៉ាងខ្លាំង ហើយ​គេ​ក៏​ពិតជា​ចង់​ឲ្យ​វិស័យ​មួយ​នេះ​មានការ​រីកចម្រើន​ខ្លាំង នេះ​គឺជា​អ្វីដែល​ខ្ញុំ​ចង់​ចែករំលែក​ទៅកាន់​អ្នក​ទាំងអស់គ្នា​ខ្លះ​ដើម្បីអោយ​អ្នក​ទាំងអស់គ្នា​បាន​យល់​អំពី​អ្នក​ដែល​គេ​ហៅថា​ជា Fashionista”​។​

​បើតាម primLyza ៖ “​ខ្ញុំ​នឹង​និយាយ​អំពី​ការងារ​របស់ខ្ញុំ​ចែករំលែក​ទៅកាន់​បងប្អូន​ទាំងអស់គ្នា សម្រាប់​ខ្ញុំ​ខ្ញុំ​ពិតជា​ស្រឡាញ់​អាជីព​ជា​តារា​សម្ដែង​ខ្លាំងណាស់​រហូតដល់​បានការ​ផ្ដល់​កម្លាំងចិត្ត​ពី​ក្រុមគ្រួសារ​ជាពិសេស​ពី​អ្នក​ម្ដាយ​ជាទី​ស្រឡាញ់​របស់ខ្ញុំ​ដូច្នេះហើយ​ទើប​អ្នក​ម្ដាយ​របស់ខ្ញុំ​បាន​ជំរុញ​ឱ្យ​ខ្ញុំ​ចូលរៀន​នៅក្នុង​សាលា​វិចិត្រសិល្បៈ​ក្នុង​កំឡុង​ឆ្នាំ 2004 និង 2005 ហើយ​ខ្ញុំ​ក៏បាន​ចាប់ផ្ដើម​អាជីព​ជា​តារា​សម្ដែង​នៅ​ដើមឆ្នាំ 2006 រហូតដល់​ឆ្នាំ 2009 ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្ញុំ​ស្រលាញ់​ការតុបតែង​ខ្លួន​បែប​ប្លែកៗ​ទើប​ខ្ញុំ​ចាប់ផ្ដើម​ប្រឡូក​នៅក្នុង​វិស័យ Fashion ដូច្នេះហើយ​រាល់​រូបភាព​ដែល​ខ្ញុំ​បានបង្ហាញ​ជូនទៅ​កាន់​ប​ង​ប្អូន​ទាំងអស់គ្នា​សិត​សឹងតែ​ជា​រូបភាព​ដែល​ផ្ដោតទៅលើ​ឈុត​សម្លៀកបំពាក់​បែប​ប្លែក​ភ្នែក​ដែល​ផុសចេញ​អំពី​ការស្រមើស្រមៃ​និង​គំនិត​របស់ខ្ញុំ​ផ្ទាល់ អ្វីដែល​សំខាន់​ខ្ញុំ​ចង់​ឲ្យ​វិស័យ Fashion នៅក្នុង​ស្រុក​ខ្មែរ​របស់​យើង​មានការ​រីកចម្រើន ឲ្យ​បាន​ខ្លាំង​ជាង​មុន ដូច​អ្នក​ទាំងអស់គ្នា​បានដឹង​អញ្ចឹង​អ្នក​ដែល​រៀន​នៅក្នុង​វិស័យ​ច្នៃ​ម៉ូដ​ជាពិសេស​ដែល​យើង​អាច​ហៅ​បាន​ថា​ជា fashion design ពេលនេះ​ពិតជា​មាន​ច្រើន​ខ្លាំងណាស់​ក៏ប៉ុន្តែ​ពួកគាត់​មិនសូវមាន​កន្លែង​ដែល​ពួកគាត់​អាច​បញ្ចេញ​សមត្ថភាព​របស់​ពួកគាត់​ឲ្យ​អ្នក​ទាំងអស់គ្នា​បានឃើញ ដូច្នេះហើយ​ក្នុងនាម​ខ្ញុំ​ជា​អ្នក​ដែល​ស្រឡាញ់​វិស័យ Fashion ខ្ញុំ​ពិតជា​ចង់​ឲ្យ​វិស័យនេះ​មានការ​រីកចម្រើន​នៅក្នុង​ប្រទេស​របស់​យើង ដើម្បី​ឲ្យ​អ្នក​ដែល​គាត់​រៀន​នៅក្នុង​វិស័យ​ច្នៃ​ម៉ូដ​មាន​កន្លែង​ដែល​ពួកគាត់​អាច​បញ្ចេញ​សមត្ថភាព​ច្រើនជាង​មុន​”​។​

​នាង​លើកឡើង​ទៀតថា អ្វីដែល​នាង​ខ្ញុំ​តែងតែ​បង្ហាញជូន​ទៅកាន់​បងប្អូន​ទាំងអស់គ្នា​កន្លងមក​គ្រាន់តែ​ចង់បង្ហាញ​អំពី Fashion ផ្ទាល់ខ្លួន​របស់​នាង​ខ្ញុំ​តែប៉ុណ្ណោះ នាង​ខ្ញុំ​ជា​តារា​សម្ដែង​ហើយ​នាង​ខ្ញុំ​បាន​ប្រឡូក​នៅក្នុង​វិស័យ Fashion បែបនេះហើយ​រាល់​រូបភាព​របស់​នាង​ខ្ញុំ គ្រាន់តែ​ចង់បង្ហាញ​អំពី Fashion របស់​ស្ត្រី​សម័យថ្មី មិនមែន​ចង់​បង្អួត​ឬ​ស​ម្ញ៉ែ​ង​ភាពមានបាន​ឬក៏​ភាព​ហ៊ឺហា​អ្វី​ទេ ហើយ​ទោះ​ជាង​នាង​ខ្ញុំ​ស្រឡាញ់​វិស័យ Fashion ខ្លាំង​កម្រិត​ណាក៏ដោយ ក៏​នាង​ខ្ញុំ​មិនដែល​បំភ្លេច​វប្បធម៌​ខ្មែរ​ដែរ វប្បធម៌​ខ្មែរ​តែងតែ​ដក់​ជាប់​នៅក្នុង​ដួងចិត្ត​របស់​កូន​ខ្មែរ​គ្រប់រូប ពីព្រោះ​នាង​ខ្ញុំ​ក៏​ជា​សិស្ស​ម្នាក់​ដែល​ឈាន​ជើង​ចេញពី​សាលា​វិចិត្រសិល្បៈ​ដូចគ្នា គ្រាន់តែ​ថា​នាង​ខ្ញុំ​ក្នុងនាម​ជា​អ្នកសិល្បៈ​ម្នាក់​គ្រាន់តែ​ចង់​បង្កើត​អ្វីដែល​ប្លែក​និង​ថ្មី ភាព​​ទាន់សម័យ​មួយ​របស់​ស្ត្រី​សម័យនេះ​។

​អរគុណ​សម្រាប់​បងប្អូន​មួយចំនួន​ដែល​តែងតែ​យល់​អំពី​អ្វីដែល​នាង​ខ្ញុំ​ធ្វើ​៕ ដោយ​៖​កូ​ឡាប​

 

spot_img
×