Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់ពី​ថ្ងៃទី​១២ ដល់ទី ១៨​សីហា កម្ពុជា ទទួលរង​នូវ​ឥទ្ធិពល​ពី​ជ្រលង​សម្ពាធ​ទាប និង​ខ្យល់មូសុង​និរតី បង្កឱ្យមាន ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ នៅ​តំបន់​វាលទំនាប​កណ្ដាល

spot_img

​ភ្នំពេញ​៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​នៅ ថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០២០ បានចេញ​សេចក្តីជូនដំណឹង​ស្តីពី ស្ថានភាព​ធាតុអាកាស ចាប់ពី​ថ្ងៃទី ១២ ដល់ទី ១៨​ខែសីហា​ឆ្នាំ ២០២០​ព្រះរាជាណាចក្រ​កម្ពុជា​យើង បាន​នឹង​កំពុង ទទួលរង​នូវ​ឥទ្ធិពល​ពី​ជ្រលង​សម្ពាធ​ទាប រួម​ជាមួយនឹង​ខ្យល់មូសុង​និរតី ខ្សោយ​ដែល​បង្កឱ្យមាន បាតុភូត ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ដែល​អាច​នៅ​បន្ត​កើតមាន ជាពិសេស​នៅ​តំបន់​វាលទំនាប​កណ្ដាល ។​

​តាមរយៈ​នៃ​ការវិវត្ត​និង​ប្រែប្រួល​ជា​បន្តបន្ទាប់​នៃ​ស្ថានភាព​អាកាស ធាតុ បង្ហាញ​ឲ្យ​ឃើញថា ព្រះរាជាណាចក្រ​កម្ពុជា​យើង បាន​នឹង​កំពុង ទទួលរង​នូវ​ឥទ្ធិពល​ពី​ជ្រលង​សម្ពាធ​ទាប រួម​ជាមួយនឹង​ខ្យល់មូសុង​និរតី ខ្សោយ ។ ព្យុះ ចំនួន ០២ បាន​នឹង​កំពុង​កើតមាន ក្នុងនោះ ព្យុះ​ទី ៥ ឈ្មោះ យ៉ាង​មី (ANGMI) បច្ចុប្បន្ន ស្ថិត​ក្បែរ​ឧបទ្វីប​កូរ៉េ និង​បន្តដំណើរ ទៅ​ភាគ​ខាងជើង ។ ឯ​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង ទន្ទឹមនឹង​កោះ​តៃវ៉ាន់ ព្យុះ​ទី ៦ ឈ្មោះ មេខា​ឡា ( MEKKHALA ) បាន​នឹង​កំពុងធ្វើដំណើរ ទៅកាន់​ខេត្ត​ណាន់​ជីន​ប្រទេស​ចិន ។​

​ស្ថានភាព​បែបនេះ​ធ្វើ​ឲ្យ ៖

១- បណ្ដា​ខេត្ត​ទៅ​តំបន់​វាលទំនាប​កណ្ដាល ៖​សីតុណ្ហភាព​អប្បបរមា​មាន​ពី ២៥ ទៅ ២៧°c ។ សីតុណ្ហភាព​អតិបរមា មាន​ពី ២៩-៣១°c ។ ចាប់ពី​ថ្ងៃទី ១២-១៣ ខែសីហា បណ្តា​ខេត្ត​នានា នឹង​អាចមាន​ភ្លៀង​ពី​ខ្សោយ​ទៅ​មធ្យម ។ បន្ទាប់ពីនោះ​ភ្លៀង​នឹង​កើនឡើង​ទាំង​បរិមាណ ទាំង​ភាព​សាយភាយ​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​បង្គួរ ។ បណ្តា​ខេត្ត​នៅ វាលទំនាប​កណ្តាល​ភាគ​ពាយ័ព្យ និង​បណ្តា​ខេត្ត​ដែលមាន​ព្រំប្រទល់​ជាប់​និង​វៀតណាម​អាច​នឹងមាន​ភ្លៀង​ច្រើន ។​

២- បណ្ដា​ខេត្ត​នៅ​តំបន់​ផ្នូរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន ៖ សីតុណ្ហភាព​អប្បបរមា មាន​ពី ២៣-២៥°C ។ សីតុណ្ហភាព​អតិបរមា មាន​ពី ២៧ -២៩°c ។ នឹង​អាចមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​នៅក្នុង​កម្រិត​ពី​មធ្យម​ទៅ​ច្រើន ។

៣- បណ្ដា​ខេត្ត​នៅ​តំបន់​មាត់សមុទ្រ ៖ សីតុណ្ហភាព​អប្បបរមា មាន​ពី ២៥-២៧°C​។ សីតុណ្ហភាព​អតិបរមា មាន​ពី ២៨-៣០°C ។ នឹង​អាចមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​នៅក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​បង្គួរ​។​

​អាស្រ័យ​ស្ថានភាព​ធាតុអាកាស​ដូច​បាន​ជម្រាបជូន​ខាងលើ សូម សាធារណជន ជ្រាប​ជា​ព័ត៌មាន និង​សូម​ប្រុងប្រយ័ត្ន​ចំពោះ​បាតុភូត ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ដែល​អាច​នៅ​បន្ត​កើតមាន ជាពិសេស​នៅ​តំបន់​វាលទំនាប​កណ្ដាល​៕ ដោយ​៖​កូ​ឡាប​

 

spot_img
×