Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្ងៃនេះ រកឃើញ​ករណី​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩​ថ្មី ១៥​នាក់ និង​ជាសះស្បើយ ១​នាក់

spot_img

​ភ្នំពេញ ៖​ក្រសួងសុខាភិបាល បានប្រកាស​ឱ្យដឹងថា រហូតដល់​ម៉ោង ៨ ព្រឹក ថ្ងៃទី​១១ សីហា ២០២០ រកឃើញ​ករណី​ជំងឺ​កូ​វីដ​-១៩ ថ្មី ចំនួន ១៥​នាក់ (​ករណី​នាំចូល​ទាំងអស់ ជនជាតិខ្មែរ​ទាំង​២​នាក់​មកពី​សហរដ្ឋអាមេរិក និង​ជនជាតិ​ចិន​១៣​នាក់ មកពី​ប្រទេស​ហ្វីលីពីន​) ដូច្នេះ​ចំនួន​សរុប ២៦៦​នាក់ ជាសះស្បើយ​ចំនួន ១​នាក់ (​ជនជាតិខ្មែរ​) ដូច្នេះ​ចំនួន​សម្រាក​នៅ​ពេទ្យ​កើន ៤៦​នាក់ ចំនួន​ជាសះស្បើយ​សរុប​ចំនួន ២២០​នាក់ និង ស្លាប់​គ្មាន ។

​ជំងឺ​កូ​វីដ​-១៩ នៅតែ​បន្ត​គម្រាមកំហែង​យើង​ជាប់​ជានិច្ច សូម​បងប្អូន​បន្ត​ប្រយ័ត្ន​ជាប់​ជានិច្ច ដោយ​អនុវត្ត​អនាម័យ នៅ​ឃ្លាតឆ្ងាយ​ពីគ្នា មិន​ចេញ​ក្រៅ​ផ្ទះ​បើ​មិនចាំបាច់ ព្រោះ​ប្រទេសជិតខាង​យើង​និង​ពិភពលោក​កំពុង​បន្ត​រាតត្បាត​ជំងឺ​កូ​វីដ​១៩ ដ៏​ខ្លាំងក្លា​នៅឡើយ ។

​សូមបញ្ជាក់ថា ប្រទេស​យើង​រកឃើញ​ករណី​ជំងឺ​កូ​វីដ​១៩​ដំបូង​បំផុត​នៅ​ថ្ងៃទី ២៧ មករា ២០២០ ។ យើង​បានធ្វើ​តេស្ត​ចំនួន 73629 ស្មើនឹង 4435 ក្នុង​១​លាន​នាក់​។​

ក្រសួងសុខាភិបាល បានប្រកាស​ឱ្យដឹង​នៅ​ព្រឹក​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០២០​នេះ​ថា ជនជាតិ​ចិន​ដែល​ឆ្លង​ជំងឺ​កូ​វីដ​១៩ ទាំង ១៣​នាក់​រួមមាន​៖ ស្ត្រីជន​ជាតិចិន​អាយុ ២៤​ឆ្នាំ មាន​អាស័យដ្ឋាន​ស្នាក់នៅ​រាជធានី​ភ្នំពេញ​។ បុរស​ជនជាតិ​ចិន​អាយុ ២៤​ឆ្នាំ មាន​អាស័យដ្ឋាន​ស្នាក់នៅ​សណ្ឋាគារ​មួយ​ក្នុង​រាជធានី​ភ្នំពេញ​។ បុរស​ជនជាតិ​ចិន​អាយុ ២៤​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​រាជធានី​ភ្នំពេញ បុរស​ជនជាតិ​ចិន​អាយុ ២០​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​រាជធានី​ភ្នំពេញ​។ បុរស​ជនជាតិ​ចិន​អាយុ ៣១​ឆ្នាំ មាន​អាស័យដ្ឋាន​ស្នាក់នៅ​ខេត្ត​ព្រះសីហនុ​។ បុរស​ជនជាតិ​ចិន​អាយុ ៣០​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​រាជធានី​ភ្នំពេញ​។ បុរស​ជនជាតិ​ចិន​អាយុ ៣៥​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​ខេត្ត​ព្រះសីហនុ​។ បុរស​ជនជាតិ​ចិន​អាយុ ២៧​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​សណ្ឋាគារ​មួយ​ក្នុង​រាជធានី​ភ្នំពេញ​។ បុរស​ជនជាតិ​ចិន​អាយុ ២០​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​សណ្ឋាគារ​មួយ​ក្នុង​រាជធានី​ភ្នំពេញ​។ បុរស​ជនជាតិ​ចិន​អាយុ ២៨​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់​រាជធានី​ភ្នំពេញ​។​
​បុរស​ជនជាតិ​ចិន​អាយុ ២៣​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​រាជធានី​ភ្នំពេញ​។ បុរស​ជនជាតិ​ចិន​អាយុ ៣១​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​ខេត្ត​ព្រះសីហនុ​និង បុរស​ជនជាតិ​ចិន​អាយុ ២៩​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​រាជធានី​ភ្នំពេញ​។ បុរស​ស្ត្រីជន​ជាតិចិន​ទាំង ១៣​នាក់ ដែល​រកឃើញ​ជំងឺ​កូ​វីដ​១៩​នេះ ត្រូវបាន​ដាក់ឱ្យ​សម្រាក​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ចាក់អង្រែ រាជធានី​ភ្នំពេញ​។ ក្រសួង​បានឱ្យដឹងថា អ្នកជំងឺ​កូ​វីដ​១៩ ទាំង​១៣​នាក់ ជា​អ្នក​ដែល​បានធ្វើ​ដំណើរ​មកពី​ប្រទេស​ហ្វីលីពីន តាម​ជើង​ហោះ ហើរ​មកដល់​កម្ពុជា នៅ​ថ្ងៃទី​៩ ខែសីហា ឆ្នាំ​២០២០​។ ក្នុង​ជើងហោះហើរ​នេះ មាន​អ្នកដំណើរ​ជា​ជនជាតិ​ចិន​សរុប ១១៩​នាក់ (​ស្ត្រី ២៣​នាក់ និង​បុរស ៩៦​នាក់​)​។​

​អ្នកដំណើរ​ដទៃ​ដែលមាន​លទ្ធផល​តេស្ត​អវិជ្ជមាន​វីរុស​កូ​វីដ​១៩ ត្រូវបាន​ដាក់ឱ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន ១៤​ថ្ងៃ នៅ​សណ្ឋាគារ​មួយ​ក្នុង​រាជធានី​ភ្នំពេញ​។​

​រីឯ​ជនជាតិខ្មែរ​ពីរ​នាក់ ដែល​រកឃើញ​មាន​ជំងឺ​កូ​វីដ​១៩ ដែរនោះ​រួមមាន​៖ កុមារី​ជនជាតិខ្មែរ​អាយុ ១៣​ឆ្នាំ មាន​អាស័យដ្ឋាន​ស្នាក់នៅ​សង្កាត់​បឹង​កេងកង ខណ្ឌចម្ការមន រាជធានី​ភ្នំពេញ និង​ស្ត្រី​ជនជាតិ​ជន​ខ្មែរ អាយុ ៤៨​ឆ្នាំ មាន​អាស័យដ្ឋាន​ស្នាក់នៅ​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។ កុមារី និង​ស្ត្រី​ទាំងពីរ​នាក់​នេះ ត្រូវបាន​ដាក់ឱ្យ​សម្រាក​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ចាក់អង្រែ រាជធានី​ភ្នំពេញ​។ ពួកគេ​ទាំងពីរ​នាក់ ជា​អ្នកធ្វើដំណើរ​មកពី​សហ​រដ្ឋ​អាម៉េរិក ដោយ​ឆ្លងកាត់​ប្រទេស​ចិន (​តៃវ៉ាន់​) តាម​ជើង​ហោះ ហើរ​មកដល់​កម្ពុជា នៅ​ថ្ងៃទី​៩ ខែសីហា ឆ្នាំ​២០២០​។​

​ក្នុង​ជើងហោះហើរ​នេះ មាន​អ្នកដំណើរ​សរុប ៧៥​នាក់ (​ស្រី ២៦​នាក់ បុរស ៤៣​នាក់ និង​កុមារ ៦​នាក់​)​។ អ្នកដំណើរ​ដែលមាន​ល​ទ្ធ​ផល​តេស្ត អវិជ្ជមាន​វីរុស​កូ​វីដ​១៩ ត្រូវបាន​ដាក់​ដោយ​ធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន ១៤​ថ្ងៃ នៅ​សណ្ឋាគារ​ក្នុង​រាជធានី​ភ្នំពេញ និង​នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​ទ័ពអាកាស​ពោធិ៍ចិនតុង​។​

​គិត​ត្រឹម​ព្រឹក​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០២០​នេះ កម្ពុ​ជាមាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ សរុប ២៦៦​នាក់ (​ស្ត្រី ៥២​នាក់ និង​បុរស ២១៤​នាក់​។ អ្នក​ព្យាបាល​ជាសះស្បើយ​មាន​ចំនួន ២២០​នាក់ មាន​ស្ត្រី ៤៦​នាក់ និង​បុរស​១៧៤​នាក់​។ អ្នក​កំពុង​សម្រាក​ព្យាបាល​មាន​ចំនួន ៤៦​នាក់​។ ក្នុងនោះ​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ចំនួន ២​នាក់ (​ស្ត្រី​ជនជាតិ​កាណាដា ១​នាក់ និង​ស្ត្រី ជា​កងទ័ព​មួក​ខៀវ ១​នាក់​)​។ នៅ​មណ្ឌល​សុខភាព​ចាក់អង្រែ មាន​ចំនួន ៣៩​នាក់ (​ស្ត្រី ០៣​នាក់ និង​បុរស ៣៦​នាក់​), នៅ​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ស្ពឺ ចំនួន ១​នាក់ ជា​បុរស​, នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ត្បូងឃ្មុំ ចំនួន ៣​នាក់ ជា​បុរស និង​ស្ត្រី​ជនជាតិ​កា​ហ្សា​ក់ស្ត​ង់ ១​នាក់ ត្រូវបាន​ដាក់ឱ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯកជន​មួយ​នៅ​រាជធានី​ភ្នំពេញ​៕
ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×