Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ONE Championship និង សែ​ល​កាត​ប្រកាស​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​នៅក្នុង​ប្រទេស​កម្ពុជា​

spot_img

​ភ្នំពេញ​៖ ក្នុងថ្ងៃនេះ ONE Championship™ (ONE) ដែលជា​ស្ថាប័ន​សារព័ត៌មាន​កីឡា​អន្តរជាតិ​ធំជាងគេ​បំផុត​នៅក្នុង​ទ្វីបអាស៊ី បានប្រកាស​នូវ​ការចុះ​កិច្ចព្រមព្រៀង​ជាមួយ សែ​ល​កាត ដែលជា​ក្រុមហ៊ុន​ទូរគមនាគមន៍​ឈានមុខ​គេ​នៅក្នុង​ប្រទេស​កម្ពុជា​។ កិច្ចព្រមព្រៀង​នេះ គឺជា​កិច្ចសហការ​ដំបូង​គេ​បង្អស់​របស់ ONE នៅក្នុង​ប្រទេស​កម្ពុជា ដោយ​ភាគី​ទាំងពីរ​នឹងធ្វើ​ការរួម​គ្នា ដើម្បី​ចែករំលែក​នូវ​សិល្បៈ​ក្បាច់គុន​ចម្រុះ និង​ព័ត៌មាន​កីឡា​ដ៏​សម្បូរបែប​ជាច្រើន​ទៀត​របស់ ONE Championship ជូន​ដល់​អ្នកគាំទ្រ​នៅ​ទូទាំងប្រទេស​កម្ពុជា​។​

អតិថិជន​សែ​ល​កាត​និង​អ្នកគាំទ្រ​សិល្បៈ​ក្បាច់គុន​ចំរុះ​របស់ ONE នឹង​ត្រូវបាន​កំសាន្ត​ជាមួយនឹង​មាតិកា​ព័ត៌មាន​ក្នុងស្រុក ព័ត៌មាន​វីដេអូ​ខ្លីៗ ព័ត៌មាន​ទូទៅ និង​ព្រឹត្តិការណ៍​កីឡា​សំខាន់ៗ ក៏ដូចជា​បទ​អត្ថាធិប្បាយ​ជុំវិញ​ព្រឹត្តិការណ៍​កីឡា​ផ្សេងៗ​ជាច្រើន​ទៀតផង​ដែរ តាមរយៈ​ការប្រើប្រាស់​បណ្តាញទូរស័ព្ទ​មាន​ល្បឿន​លឿន​ជាងគេ​បំផុត​នៅក្នុង​ប្រទេស​កម្ពុជា​។ លើសពីនេះ​ក្រុមហ៊ុន​សែ​ល​កាត​នឹង​ផ្តល់ជូន​អតិថិជន​របស់ខ្លួន​នូវ​កញ្ចប់​ទិន្នន័យ​ផ្តាច់មុខ​ដើម្បី​ផ្តល់​ភាពងាយស្រួល​និង​មាន​តំលៃ​សមរម្យ​សម្រាប់​ប្រជាជន​កម្ពុជា​ក្នុងការ​ទទួលបាន​នូវ​មាតិកា​ឌីជីថល​របស់ ONE គ្រប់ពេល និង​គ្រប់​ទីកន្លែង​។​

​ក្នុងនាម​ជា​ដៃគូ​ផ្លូវការ​របស់ ONE នៅក្នុង​ប្រទេស​កម្ពុជា ក្រុមហ៊ុន​សែ​ល​កាត​នឹង​នាំយក​ស៊េរី​ខ្នាតតូច​របស់ ONE Warrior Series ទៅកាន់​អតិថិជន​របស់ខ្លួន និង​វិនិយោគ​កម្មវិធី​ទូត​សុ​ឆន្ទៈ​អត្តពលកម្ម (Athlete Ambassador Programme)​តាមរយៈ​ការអភិវឌ្ឍ​មូលដ្ឋាន​និង​ភាពជា​ដៃគូ​ជាមួយ​មូលដ្ឋាន​សិល្បៈ​ក្បាច់គុន​នៅក្នុង​ប្រទេស​។​

​លោក Hua Fung Teh នាយក​ប្រធាន​ក្រុម ONE Championship បាន​មានប្រសាសន៍​ឱ្យដឹងថា​៖ “​ខ្ញុំ​មាន​សេចក្តីសោមនស្ស និង​សូម​ជម្រាបជូន​ថា យើង​បាន​ចុះហត្ថលេខា​លើ​កិច្ចសហការ​ជា​ដៃគូ​យូរអង្វែង​ជាមួយ សែ​ល​កាត ដែលជា​ក្រុមហ៊ុន​ទូរគមនាគមន៍​ឈានមុខ​គេ​នៅក្នុង​ប្រទេស​កម្ពុជា​។ ONE Championship និង​សែ​ល​កាត នឹងធ្វើ​ការចែករំលែក​នូវ​ប្រវត្តិ ក៏ដូចជា​រឿងរ៉ាវ​ជុំវិញ​សិល្បៈ​ក្បាច់គុន របស់​វីរបុរស​ខ្មែរ ជូន​ដល់​បងប្អូន​នៅ​ទូទាំងប្រទេស​ឱ្យបាន​ស្គាល់​កាន់តែ​ស៊ីជម្រៅ ក៏ដូចជា​ចូលរួម​ជួយ​ជម្រុញ​ទឹកចិត្ត​បងប្អូន​ខ្មែរ​ឱ្យ​បន្ត​ក្តី​ស្រមៃ សម្រេចបាន​នូវ​គោលដៅ និង​ទទួលបាន​ជោគជ័យ​នៅក្នុង​ជីវិត​។ ជាងនេះទៀត អ្នកគាំទ្រ​ខ្មែរ គឺជា​អ្នកគាំទ្រ​ដ៏​អស្ចារ្យ​និង​មាន​ទឹកចិត្ត​មុះ​មុត​បំផុត ហើយ​ខ្ញុំ​ក៏មាន​អារម្មណ៍​រំភើប​ក្រៃលែង​ជាខ្លាំង​ផងដែរ ដែលមាន​ឱកាស​អាច​នាំ​ពួកគាត់​ឱ្យបាន​ជួប​ស្គាល់​ជាមួយ​ជើងឯក​ល្បីៗ​របស់ ONE Championship​។​

​លោក អៀន វ៉ាត​សុន (Ian Watson) នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​សែ​ល​កាត បាន​មានប្រសាសន៍​ឱ្យដឹងថា​៖ “​សែ​ល​កាត តែងតែ​រិះរក​នូវ​គំនិត​ច្នៃប្រឌិត​ថ្មីៗ ដើម្បី​ចងភ្ជាប់​និង​បង្កើន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​អតិថិជន និង​បង្កើត​អតិថិជន​ប្រមូលផ្តុំ​នៅតាម​បណ្តា​គ្រប់​ខេត្ត​ក្រុង​ទាំងអស់​។ កម្ពុជា គឺជា​ប្រទេសមួយ​ដែល​និយម​វិស័យ​កីឡា​បំផុត ហើយ​ជាពិសេស​នោះ គឺ​កីឡា​បែប​ចំបាប់​តែម្តង​។ ក្នុងនោះ យើង​ក៏​ឃើញ​មាន​កីឡាករ​ក្នុងស្រុក​ដែលមាន​ថ្វីដៃ​ល្អៗ​ជាច្រើនរូប ដែលមាន​សមត្ថភាព​ទាក់ទាញ​អ្នកគាំទ្រ​បាន​យ៉ាងច្រើន​លើសលប់​ផងដែរ​។ តាមរយៈ​កិច្ចសហការ​ជា​ដៃគូ​របស់​យើង​ជាមួយ ONE Championship យើង​នឹង​អាចជួយ​លើកស្ទួយ​ក្រុម​កីឡាករ​ខ្មែរ​យើង ក៏ដូចជា​ចែករំលែក​នូវ​រឿងរ៉ាវ​របស់​ពួកគាត់ ដើម្បី​ជម្រុញ​ទឹកចិត្ត​ដល់​អ្នក​ចង់​ហាត់រៀន​ក្បាច់គុន​ដទៃទៀត​។ ក្នុងនាម​ជា​ប្រតិបត្តិ​ករ​ដែលជា​មោទនភាព​របស់​ជាតិខ្មែរ យើង​ប្តេជ្ញា​នឹង​ពាំ​នាំនូវ​ព័ត៌មាន​ដែលមាន​ខ្លឹមសារ​ល្អៗ​ជូន​ដល់​បងប្អូន​ពលរដ្ឋ​ខ្មែរ និង​បង្កើត​ថ្នាល​ឌីជីថល​ដើម្បី​ចែករំលែក​ព័ត៌មាន​ល្អៗ​ទាំងនេះ នៅ​ទូទាំងប្រទេស​កម្ពុជា ក្នុង​តំបន់ និង​នៅ​ជុំវិញ​ពិភពលោក​។ យើង​ពិតជា​រីករាយ​ឥតឧបមា​ដែល​បាន​ចូលរួម​សហការ​ជាមួយ ONE Championship ដើម្បី​សម្រេច​កិច្ចការ​នេះ​ឡើង ក៏ដូចជា​ពាំនាំ​នូវ​កម្មវិធី​ធំៗ​បន្ថែមទៀត នាពេល​អនាគត​ដ៏​ខ្លី​ខាងមុខនេះ​។​

​មួយ​ភាគ​ធំ​នៃ​ប្រ​វ​ត្ដិ​សាស្ដ្រ​ខ្មែរ គឺ​ផ្សាភ្ជាប់​យ៉ាង​ស៊ីជម្រៅ​ជាមួយនឹង​ក្បាច់គុន​ល្បុក្កតោ ដែលជា​ក្បាច់គុន​បុរាណ​ខ្មែរ មាន​វ័យ​ចំណាស់​ជាងគេ​បំផុត​មួយ​នៅលើ​ពិភពលោក​។ ក្រុម​កីឡាករ​ខ្មែរ​ឆ្នើមៗ​របស់ ONE Championship ក៏​នឹងចូលរួម​ជួយ​ផ្សព្វផ្សាយ​កីឡា​បុរាណ​នេះ​ឱ្យបាន​កាន់តែ​ទូលំទូលាយ​ផងដែរ​។ លោក ចាន់ រតនា ដែលជា​កីឡាករ​ឆ្នើម​របស់​កម្ពុជា និង​ជា​ទូត​សុ​ឆន្ទៈ​ថ្មី​របស់​ក្រុមហ៊ុន​សែ​ល​កាត​ផង​នោះ នឹង​អញ្ជើញ​មក​ចែករំលែក​នូវ​ដំណើរ​ជីវិត និង​ប្រវត្តិ​នៃ​ការ​ហាត់រៀន​គុន​ខ្មែរ​របស់គាត់ ដើម្បី​ជួយ​ជម្រុញ​ទឹកចិត្ត​យុវជន​ខ្មែរ ឱ្យមាន​កម្លាំងចិត្ត​ឈោង​ចាប់​ក្តី​សុ​បិ​ន្ត​របស់​ពួកគេ ក៏ដូចជា​ផ្តល់​ការណែនាំ​ឱ្យ​ពួកគេ​ទទួលបាន​នូវ​ប្រភពព័ត៌ មាន​ល្អៗ​។ ទន្ទឹមនឹងនោះ សែ​ល​កាត ក៏​នឹង​សហការ​ជាមួយ​លោក រតនា ដើម្បី​ជួយ​គាំទ្រ​ដល់​ពលរដ្ឋ​នៅក្នុង​សហគមន៍ ឱ្យទទួល​បាន​នូវ​ការបណ្តុះបណ្តាល​វិធី​ការពារ​ខ្លួន និង​ការ​ហាត់រៀន​ក្បាច់គុន​ដោយ​ឥតគិតថ្លៃ នៅតាម​បណ្តា​ក្លឹប​ហាត់ប្រាណ​ដែលជា​ដៃគូ​របស់​ក្រុមហ៊ុន​សែ​ល​កាត នៅ​ទូទាំងប្រទេស​កម្ពុជា​ផងដែរ​។​

​លោក ចាន់ រតនា ដែលជា​កីឡាករ​ឆ្នើម​ម្នាក់​របស់ ONE បាន​មានប្រសាសន៍​ឱ្យដឹងថា​៖ “​ខ្ញុំ​ពិតជា​មាន​កិត្តិយស​ខ្លាំងណាស់ ដែលមាន​ឱកាស​បាន​ចូលរួម នៅក្នុង​យុទ្ធនា​ការនាំយក​ក្បាច់គុន​ចម្រុះ មក​បង្ហាត់បង្ហាញ​នៅក្នុង​ប្រទេស​កម្ពុជា​។ ក្នុងនាម​ជា​កីឡាករ​ជើងឯក​ម្នាក់​របស់ ONE Championship ខ្ញុំ​មាន​កាតព្វកិច្ច​ក្នុងការ​បង្ហាញជូន​អ្នកគាំទ្រ​ទាំងអស់ នៅក្នុង​ប្រទេស​ដែលជា​ទឹកដី​កំណើត​របស់ខ្ញុំ​មួយ​នេះ នូវ​គុណ​តម្លៃ​ពិតប្រាកដ​នៃ​ការហាត់​ក្បាច់គុន និង​អំពី​វិធី​ដែល​យើង​អាច​កែប្រែ​ជីវិត​របស់​យើង​ឱ្យ​កាន់តែ​ប្រសើរ តាមរយៈ​ការអនុវត្ត​ទៅតាម​គោលការណ៍​នៃ​ការហាត់​ក្បាច់គុន​នេះ​។ ការទទួលបាន​ងារ​ជា​ទូត​សុ​ឆន្ទៈ​ផ្លូវការ​របស់​សែ​ល​កាត គឺជា​កិត្តិយស​ដ៏​ធំធេង​មួយ​សម្រាប់​រូបខ្ញុំ ហើយ​ខ្ញុំ​ពិត​ជាមាន​ក្តីរំភើប​ជាខ្លាំង ដែល​ទទួលបាន​ឱកាស​ដើម្បី​ចែករំលែក​នូវ​ដំណើរ​ជីវិត​នៃ​ការ​ហាត់រៀន​ក្បាច់គុន និង​វិធី​ការពារ​ខ្លួន​ជូន​ដល់​អ្នកគាំទ្រ​ទាំងអស់​នៅ​ទូទាំងប្រទេស​កម្ពុជា​។​

​សម្រាប់​ព័ត៌មាន​ថ្មីៗ​ស្តីពី​ភាពជា​ដៃគូ​នេះ​សូម​ចូលទៅ​កាន់​គេហទំព័រ https://www.cellcard.com.kh/en/detail/onechampionship

អំពី​សែ​ល​កាត

​សែ​ល​កាត គឺជា​ប្រតិបត្តិ​ករ​ទូរគមនាគមន៍ ដែល​គ្រប់គ្រង​ដោយ​ជនជាតិ​កម្ពុជា​តែមួយគត់​នៅ​កម្ពុជា និង​ជា​ប្រតិបត្តិ​ករ​ដែល​បំរើសេវា​កម្ម​ជាង ២៣ ឆ្នាំ ជាមួយ​អតិថិជន​ជាង ៣ លាន​នាក់​។​

​ការប្តេជ្ញាចិត្ត​របស់​ក្រុមហ៊ុន​ក្នុងការ​ផ្តល់នូវ​បច្ចេកវិទ្យា​ទូរស័ព្ទ និង​ការតភ្ជាប់​ជូន​ប្រជាជន​កម្ពុជា​ទាំងអស់ ដែល​ដឹកនាំ​ដំបូង​គេ និង​យូរអង្វែង បានធ្វើអោយ​សែ​ល​កាត​ក្លាយជា​ក្រុមហ៊ុន​ស្តង់ដារ​សម្រាប់​គុណភាព តម្លៃ និង​សេវាកម្ម​អតិថិជន​។ បច្ចុប្បន្ន​សែ​ល​កាត ក្លាយជា​ម្ចាស់​ពានរង្វាន់ Ookla Speedtest® សម្រាប់​រាល់​Speedtest®​ដែល​បានធ្វើ​នៅក្នុង​ប្រទេស​កម្ពុជា ចាប់តាំងពី​ដើមឆ្នាំ ២០១៧ ហើយ​បាន​បន្ត​ក្លាយជា​ម្ចាស់​រង្វាន់​នៅក្នុង​របាយការណ៍ Opensignal រួមទាំង​ពានរង្វាន់​បទពិសោធន៍​ហ្គេម​ល្អ​បំផុត​សម្រាប់​ឆ្នាំ ២០២០ ។
​ក្នុងនាម​ជា​ក្រុមហ៊ុន​ទូរគមនាគមន៍ ដែល​គ្រប់គ្រង​ដោយ​ជនជាតិខ្មែរ សែ​ល​កាត នៅតែ​ប្តេជ្ញាចិត្ត​ក្នុង​ការផ្តល់សេវា​ដល់ក​ម្ពុ​ជា និង​ប្រជាជន​របស់ខ្លួន ធ្វើឱ្យ​សេវាកម្ម​ទូរស័ព្ទ​ចល័ត​អាច​ចូល​ដំណើរការបាន និង​មាន​តំលៃ​សមរម្យ​សម្រាប់​មនុស្ស​គ្រប់គ្នា និង​រួមចំណែក​យ៉ាងសំខាន់​ដល់​កំណើនសេដ្ឋកិច្ច​រប​ស់​ប្រទេស​។​

​សែ​ល​កាត គឺជា​ពាណិជ្ជសញ្ញា​របស់ ក្រុមហ៊ុន ខេ​ម ជី អេស អឹម ខូ អិ​ល ធី ឌី ដែលជា​ក្រុមហ៊ុន​សាជីវកម្ម​ដែល​បាន​បង្កើតឡើង​ក្នុង​ឆ្នាំ ១៩៩៦ ដែលជា​ការបណ្តាក់ទុន​រួមគ្នា​រវាង​ក្រុមហ៊ុន Luxembourg-based Millicom International Cellular S.A. (៦១.៥ ភាគរយ​) និង​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប របស់​កម្ពុជា (៣៨.៥ ភាគរយ​) ។ ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប​បាន​ក្លាយជា​ម្ចាស់​ពេញលេញ ត្រូវបាន​ទទួល​នៅ​ខែវិច្ឆិកា​ឆ្នាំ ២០០៩ ។

​សព្វថ្ងៃនេះ ក្រុមហ៊ុន​សែ​ល​កាត​នៅតែ​ជា​បណ្តាញទូរស័ព្ទ​ចល័ត​ដែល​គ្រប់គ្រង​ដោយ​ជនជាតិខ្មែរ​តែមួយគត់​នៅ​កម្ពុជា​ដែលមាន​លេខ​កូដ​របស់​មោទនភាព​ខ្មែរ​ ៕ ដោយ ៖ CEN

spot_img
×