Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​ក្រឡាហោម ស ខេង ៖ កម្ពុ​ជាមាន​ឆន្ទៈ និង​បេ្ត​ជ្ញា​ចិត្ត​ខិតខំ​បង្ការ​អំពើ​ទារុណកម្ម ឬ​ប្រព្រឹត្ត​កម្ម​មិន​គប្បី​ណាមួយ កុំ​ឲ្យ​កើតមាន​លើ​ជន​ដែល​ត្រូវបាន​ដកហូត​សេរីភាព​

spot_img

​ភ្នំពេញ​៖ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ មានប្រសាសន៍​លើកឡើងថា រាជរដ្ឋាភិបាល​កម្ពុជា​មាន​ឆន្ទៈ​នយោបាយ​ខ្ពស់ និង​ប្តេជ្ញាចិត្ត​យ៉ាង​មោះមុត ក្នុងការ​កែទម្រង់​ច្បាប់ និង​ប្រព័ន្ធយុត្តិធម៌ សំដៅ​ធានា​ដល់​ការគោរព​សិទ្ធិមនុស្ស ដោយ​ពង្រឹង​ការអនុវត្ត​ច្បាប់​ជាតិ បទដ្ឋាន​សិទ្ធិមនុស្ស​អន្តរជាតិ ជាពិសេស​ខិតខំ​បង្ការ​អំពើ​ទារុណកម្ម ឬ​ប្រព្រឹត្ត​កម្ម​មិន​គប្បី​ណាមួយ កុំ​ឲ្យ​កើតមាន​លើ​ជន​ដែល​ត្រូវបាន​ដកហូត​សេរីភាព​។

​សម្តេច​មាន​ប្រសា​ន៍​បែបនេះ ក្នុង​ពី​ធី​ប្រកាស​ចូលកាន់​មុខតំណែង​សមាជិក​គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ទារុណកម្ម បំពាក់​ឋា​ន្ត​រស​ក្តិ និង​បំពាក់​គ្រឿងឥស្សរយស​ជូន​មន្ត្រី​លេខាធិការដ្ឋាន នៃ​គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ទារុណកម្ម គ​.​ជ​.​ប​.​ទ នៅ​ថ្ងៃ​អង្គារ ទី​១១ ខែសីហា ឆ្នាំ​២០២០​។​

​សម្តេច​ក្រឡាហោម មានប្រសាសន៍​បន្ថែមទៀត​ថា ដើម្បីឱ្យ​ការអនុវត្ត​កិច្ចការ​នេះ​ទទួលបាន​ជោគជ័យ​ទាមទារ​ឱ្យ​មន្ត្រី​សាធារណៈ និង​អាជ្ញា​ធរមាន​សមត្ថកិច្ច ទទួលបន្ទុក​គ្រប់គ្រង​ជន​ដែល​ត្រូវបាន​ដកហូត​សេរីភាព ត្រូវ​ផ្លាស់ប្តូរ​ផ្នត់គំនិត ឥរិយាបទ និង​អាកប្បកិរិយា​របស់ខ្លួន ជុំវិញ​ការឃាត់ខ្លួន ការឃុំខ្លួន ការអប់រំ​កែប្រែ ការព្យាបាល ការស្តារ​នីតិសម្បទា​ជ​ន​ទាំងនោះ​ផងដែរ​។​
​សម្តេច​ក្រឡាហោម បន្តថា ការធ្វើ​ទារុណកម្ម និង​ប្រព្រឹត្ត​កម្ម មិន​គប្បី​ជា​អំពើ​ឃោ​ឃៅ អមនុស្សធម៌ ឬ​បន្ទាបបន្ថោក ហើយក៏​វា​មិនមែនជា​វិធានការ​ចាំបាច់​ដែល​ត្រូវ​យកមកអនុវត្ត​ចំពោះ​ជន​ទាំង​នោះឡើយ ផ្ទុយទៅវិញ​ប្រព្រឹត្ត​កម្ម​បែបនេះ​ជា​អំពើ​ខុសច្បាប់ និង​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​ដែល​មិនអាច​ទទួលបាន​លទ្ធផល​វិជ្ជមាន​ដូច​ការចង់បាន​នោះទេ ដែល​ធ្វើឱ្យប៉ះពាល់​ដល់​សេចក្តីថ្លៃថ្នូរ របស់​មនុស្សជាតិ និង​ផ្តល់​ការឈឺចាប់​ដល់​ជន​ទាំងនោះ ហើយ​អាច​បង្កើតឡើង​នូវ​គំនុំ​គំ​គួ​ន​គ្នា​មិនចេះចប់​។​

​ក្នុងឱកាស​នោះដែរ​សម្តេច​ក្រឡាហោម ក៏បាន​បញ្ជាក់​ផងដែរ​ថា កន្លងមក​ក្រសួងមហាផ្ទៃ ក៏បាន​ចេញ​លិខិត​ស្តីពី​ការចុះ​អប់រំ​ផ្សព្វផ្សាយ​លិខិតបទដ្ឋាន​គតិយុត្ត​ជាតិ និង​អន្តរជាតិ ពាក់ព័ន្ធ​និង​ការធ្វើ​ទារុណកម្ម និង​ការចុះ​អង្កេត ត្រួតពិនិត្យ​ពន្ធនាគារ និង​ទីកន្លែង​ឃុំឃាំង បណ្តោះអាសន្ន​នានា​នៅតាម​រាជធានី​-​ខេត្ត ដោយ​មិន​ផ្តល់ដំណឹង​ជាមុន ដល់​គណៈ​អភិបាល​រាជធានី -​ខេត្ត អាជ្ញាធរ​គ្រប់គ្រង​ពន្ធនាគារ និង​កន្លែង​ឃុំឃាំង ឬ​កន្លែង​ដកហូត​សេរីភាព​បណ្តោះអាសន្ន​នៅតាម​រាជធានី​-​ខេត្ត ដោយ​បង្កលក្ខណៈ​ងាយស្រួល

​ឆ្លៀតឱកាស​នោះ សម្ដេច​ក្រឡាហោម ស ខេង បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​សហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា ដែល​បាន​ជួយឧបត្ថម្ភ​គាំទ្រ​ដល់​គណៈ ក​ម្មា​ធិ​ការ​ជាតិ​ប្រឆាំង​ទារុណ ដើម្បី​ចូលរួម​ទប់ស្កាត់​ការធ្វើ​ទារុណកម្ម និង​ប្រព្រឹត្ត​កម្ម​មិន​គ​ម្បី​ផ្សេងៗ សំដៅ កសាង​ព្រះរាជាណាចក្រ​កម្ពុជា​ឲ្យ​ក្លាយជា​នី​រដ្ឋ កាន់តែ​ល្អប្រសើរ​។​

​ជាងនេះទៅទៀត សម្ដេច​ក្រឡាហោម ស ខេង ក៏បានផ្ដល់​អនុសាសន៍​បំពេញបន្ថែម​មួយចំនួន​សម្រាប់ គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ទារុណកម្ម និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ក្នុងការ​គ្រប់គ្រង​ជន​ត្រូវបាន​ដកហូត សេរីភាព ដើម្បី​អនុវត្ត​ឲ្យ​ស្របតាម​ច្បាប់​ជាតិ និង​ស្មារតី​នៃ​អនុសញ្ញា​ប្រឆាំង​ទារុណកម្ម និង​ពិធីសារ​បន្ថែ ម​លើ​អនុសញ្ញា​នេះ​ដូចតទៅ​៖ ត្រូវ​បន្ដ​អប់រំ​ផ្សព្វផ្សាយ និង​លើកកម្ពស់​ការយល់ដឹង​អំពី​អនុសញ្ញា​ប្រឆាំង​ទារុណកម្ម ពិធីសារ​បន្ថែម និង​សន្ធិសញ្ញា​ផ្សេងៗ​ទៀត ព្រមទាំង​បទបញ្ញត្តិ​ទាំងឡាយ​ក្នុង​ច្បាប់​ជាតិ​ដែល​ពាក់ព័ន្ធ ទៅដល់​អាជ្ញាធរ សាធារណៈ និង​មន្ដ្រី​ដែល​បំពេញ​តួនាទី​នៅតាម​ទីកន្លែង​ឃុំឃាំង​ជន​ដែល​បាន​ដកហូត​សេរីភាព​។ ត្រូវ​ចុះ​ត្រួតពិនិត្យ និង​តាមដាន​យ៉ាង​ទៀងទាត់ អំពី​ស្ថានភាព​នៅតាម​កន្លែង​ឃុំឃាំង​នានា ក្នុង​គោល ដៅ​ពង្រឹង​ការការពារ​ដល់​ជន​ជាប់ឃុំ ពី​ការធ្វើ​ទារុណកម្ម និង​ត្រូវ​ផ្ដល់​អនុសាសន៍​ចាំបាច់​ដល់​អាជ្ញាធរ មាន​សមត្ថកិច្ច​ក្នុង​គោលបំណង​កែលម្អ​ប្រព្រឹត្ត​កម្ម និង​ស្ថានភាព​រស់នៅ​របស់​ជន​ដែល​ត្រូវបាន​ដកហូត សេរីភាព​ស្របតាម​នីតិ​វិធី​ច្បាប់​ជាតិ និង​អនុលោម​តាម​ស្មារតី នៃ​អនុសញ្ញា​ប្រឆាំង​ទារុណកម្ម និង​ពិធី សារ​បន្ថែម​។ ត្រូវ​សហការគ្នា​ឲ្យ​បានល្អ និង​មាន​សាមគ្គីភាព​ផ្ទៃក្នុង​គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ទារុណកម្ម ជាពិសេស​ត្រូវ​ទំនាក់ទំនង​ល្អ និង​ជិតស្និត​ជាមួយ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ និង​ការិយាល័យ​ឧ​ត្ត​ម​ស្នងការ អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា​។ ត្រូវ​លើកកម្ពស់​ស្មារតី គោរព​សិទ្ធិមនុស្ស ជាពិសេស​ចំពោះ​ជន​ដែល​ត្រូវបាន​ដកហូត​សេរីភាព ស្របតាម​ច្បាប់​ជាតិ និង​ច្បាប់​អន្ដរជាតិ​។ ត្រូវ​សហការ​បង្កលក្ខណៈ​ងាយស្រួល​ដល់​គណៈកម្មាធិកា​រ​ជាតិ​ប្រឆាំង​ទារុណកម្ម និង​អនុគណៈ​ក​ម្មា​ធិ ការបង្ការ​ទារុណកម្ម​របស់​អង្គការសហប្រជាជាតិ ឲ្យ​បំពេញ​កាតព្វកិច្ច​តាម​អាណត្តិ​ការងារ​របស់ខ្លួន​ប្រកប ដោយ​ប្រសិទ្ធភាព សំដៅ​រួមចំណែក​ដល់​ការលើកកម្ពស់​សិទ្ធមនុស្ស​ប្រចាំ​កម្ពុជា​ឲ្យ​កាន់តែ​ប្រសើរឡើង ថែម​ទៀ​។​

​ឯកឧត្តម នុត សាអាន ប្រធាន គ​.​ជ​.​ប​.​ទ បាន​ថ្លែងថា ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ សមាជិក​-​សមាជិកា គ​.​ជ​.​ប​.​ទ និង​មន្ដ្រី​លេខាធិការដ្ឋាន បាន​ចាប់​បំពេញ​តួនាទី​របស់ខ្លួន​ចាប់ពី​ខែឧសភា ឆ្នាំ​២០១៨ បន្ទាប់ពី​មន្ដ្រី នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ផ្លាស់ប្ដូរ​ទៅ​កន្លែង​ថ្មី​។ បើ​គិត​មកដល់​ថ្ងៃនេះ មាន​រយៈពេល​ជាង​២​ឆ្នាំ​ហើយ ទោះបី​មិនទាន់មាន​ការិយាល័យ និង​ថវិកា​ដំណើរការ​ការងា​រ​គ្រប់គ្រាន់ សមស្រប និង​គ្មាន​មធ្យោបាយ​ធ្វើដំណើរ របស់​អង្គភាព ជាពិសេស នៅ​ដើមឆ្នាំ​២០២០​នេះ ដោយសារ បញ្ហា​ជំងឺ​កូ​វីដ​-១៩ ធ្វើ​ឲ្យ​រាំងស្ទះ​ដល់​ការងារ​ចុះ​ត្រួតពិនិត្យ​តាម ទីកន្លែង​ដកហូត​សេរីភាព និង​ការចុះ​អប់ រំ​ផ្សព្វផ្សាយ​លិខិតបទដ្ឋាន​នានា តាម​បណ្ដា​រាជធានី​-​ខេត្ត​។​

​ជាងនេះទៅទៀត ឯកឧត្តម នុត សាអាន បាន​បញ្ជាក់ថា គ​.​ជ​.​ប​.​ទ បាន​ចុះ​ត្រួតពិនិត្យ​តាម​ទីកន្លែង​ឃុំ ឃាំង និង​បាន​ចុះ​ត្រួតពិនិត្យ​ភាពមិនប្រក្រតី ដែល​ពាក់ព័ន្ធ​នឹង​ទារុណកម្ម បាន​រកឃើញ​បញ្ហា​ប្រឈម នានា និង​បានផ្ដល់​អនុសាសន៍​កែលម្អ​ជូន​អាជ្ញាធរ​ពាក់ព័ន្ធ​ផងដែរ​។​

​សូមជម្រាបថា មន្ត្រីរាជការ​ដែល​ត្រូវបាន​ប្រកាស​ចូលកាន់​មុខតំណែង​ជា សមាជិក គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ទារុណកម្ម និង​បំពាក់​ឋានន្តរស័ក្តិ ព្រមទាំង​គ្រឿង​ឥស្សរិយយស​ជូន​នាពេលនេះ រួមមាន​៖ សមាជិក គណៈកម្មាធិការ​ជាតិ​ប្រឆាំង ទារុណកម្ម មាន​ចំនួន​៤​រូប​, បំពាក់​ឋានន្ដរស័ក្តិ​ថ្នាក់​ឧ​ត្ត​ម​សេន​យ៍​ឯក មាន​ចំនួន​១​រូប​, បំពាក់​ឋានន្ដរស័ក្តិ​ថ្នាក់​ឧ​ត្ត​ម​សេន​យ៍​ទោ មាន​ចំនួន​២​រូប និង​បំពាក់​គ្រឿង​ឥស្សរិយយស ព្រះរាជាណាចក្រ​កម្ពុជា ថ្នាក់ មហា​សេរី​វឌ្ឍន៍ មាន​ចំនួន​១​រូប​។​

​សូម​បញ្ជាក់ដែរថា បច្ចុប្បន្ន​ពន្ធនាគារ​ទាំ​ង​២៨​នៅ​ទូទាំងប្រទេស​ផ្ទុក​អ្នក​ជាប់ឃុំ គិត​ត្រឹម​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០២០ សរុប​ចំនួន​៣៩.៣១៦​នាក់ ស្ដ្រី​២.៥៧១​នាក់ ក្នុងនោះ មាន​ជនបរទេស​ចំនួន​១.៨៧៣​នាក់ ស្ដ្រី​២៤៨​នាក់ អនីតិជន​១.៦៨២​នាក់ ស្ដ្រី​៧២​នាក់​។ ក្នុងចំណោម​ជន​ជាប់ឃុំ​សរុប​ត្រូវបាន​បែងចែក​ជា​ប្រភេទ​ជន​ជាប់ឃុំ ដូចជា ៖ ជន​ត្រូវ​ចោទ​៨.៩០០​នាក់ ក្នុងនោះ​៥៦៧​នាក់ ជនបរទេស​៥៨៩​នាក់ អនីតិជន​៤៥៥​នាក់​។ ជនជាប់ចោទ​៤.៦៤៩​នាក់ ក្នុងនោះ​ស្ដ្រី​២៥៩​នាក់ ជនបរទេស​៣០៩​នាក់ អនីតិជន​៣៤៨​នាក់​។ ពិរុទ្ធជន​១៤.៨១៧​នាក់ ក្នុងនោះ​ស្ដ្រី​១.០០៦​នាក់ ជនបរទេស​៦៨៣​នាក់ អនីតិជន​៧៣៥​នាក់​។ ទណ្ឌិត​១០.៩៥០​នាក់ ក្នុងនោះ​ស្ដ្រី​៧៣០​នាក់ ជនបរទេស​២៩៣​នាក់ អនីតិជន​២០៧​នាក់​។ ហើយ​បទល្មើស​ភាគច្រើន​គឺ​គ្រឿងញៀន​ស្មើនឹង​៥៨,៨៧% បទល្មើស​លួច​មាន​ទម្ងន់ទោស​៩,៥៤% បទល្មើស​លួច​៧,២៧% រំលោភ​សេពសន្ថវៈ​៥,៨៧% បទល្មើស​ឃាតកម្ម​៥,៣៥% និង​បទល្មើស​ផ្សេងៗ​១៣,១០%៕
​ដោយ​៖​កូ​ឡាប​


spot_img
×