Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បសុព្យាបាល​ខេត្តតាកែវ អំពាវនាវ​អោយ​បងប្អូន​ប្រជាពលរដ្ឋ​យក​សត្វ​ចិញ្ចឹម​គោ​ក្របី​មកចាក់​វាក់​សាំង​បង្កា​ជំងឺសារ​ទឹក​ជាបន្ទាន់ បន្ទាប់ពី​មាន​ករណី​ផ្ទុះ​ជំងឺ​សារ​ទឹក​

spot_img

​តាកែវ ​៖ ថ្លែង​នៅក្នុង​យុទ្ធនាការ​ចុះ​ចាក់​វាក់​សាំង​បង្ការ​ជំងឺសារ​ទឹក និង​ជំងឹ​អុតក្តាម​ដល់ស​ត្វ​ចិញ្ចឹម​គោ​ក្របី​របស់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ឃុំ​សំបួរ ស្រុក​ទ្រាំង ខេត្តតាកែវ នា​ព្រឹក​ថ្ងៃទី​០២ កុម្ភៈ ២០១៨ នេះ លោក ថៃ លី ប្រធានការិយាល័យ​ផលិតកម្ម និង​

បសុព្យាបាល​ខេត្តតាកែវ បាន​អំពាវនាវ​អោយ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ចូលរួម​សហការ​ជាមួយ​ម្ត្រី​ពេទ្យស​ត្វភូមិ​ឃុំ ដើម្បី​ធ្វើការ​ចាក់​វាក់​សាំង​បង្ការ​ទប់ស្កាត់​ជំងឺសារ​ទឹក និង​ជំងឺ​អ៊ុត​ក្តាម ជាបន្ទាន់ ខណៈពេល​ដែល​ថ្មីៗ​នេះ​ជំងឺសារ​ទឹក​បាន​ផ្ទុះឡើង​នៅ​ឃុំ​ចំនួន​២​ឋិត​ក្នុង ស្រុក​ទ្រាំង ខេត្តតាកែវ បណ្តាល​អោយ​សត្វ​គោក្របី ប្រមាណ​ជាង ៣០០​ក្បាល កំពុង​ប្រឈរមុខ​និង​ជម្ងឺ​នេះ ហើយ មាន​ក្របី​ជាង​៣០​ក្បាល​បាន​ងាប់​ទៅហើយ ដូច្នេះ​ដើម្បី​ការពារ​នៅ​សត្វ​ចិញ្ចឹម​របស់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​គ្នា សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ចូលរួម​សហការណ៏​ជាមួយ​និង​មន្ត្រី​ជំនាញ​របស់​ការិយាល័យ​ផលិតកម្ម​និង​បសុព្យាបាល ក្នុង​ការចូលរួម​យក​គោ​ក្របី​របស់ខ្លួន​មក​ចាក់​ថ្នាំ​បង្ការ​អោយបាន ១០០​ភាគរយ​លើ​សត្វ​ចិញ្ចឹម​គោ​ក្របី​របស់​ពួកគាត់ ព្រោះ​សត្វ​ទាំងនេះ​គឺជា​ទ្រព្យសម្បត្តិ​មួយ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ដែរ ដើម្បី​ជៀសវាង​ការខាតបង់ ។

​សូម​បញ្ជាក់​ផង​ដែរ​ថា​នៅក្នុង​យុទ្ធនាការ​ចាក់​វាក់​សាំង​បង្ការ​ជំងឺសារ​ទឹក និង​អ៊ុត​ក្តាម​លើ​សត្វ​គោ​ក្របី​ក្នុង​ឃុំ​សំបួរ​នៅ​ក្នុង​ថ្ងៃនេះ គឺ​មន្ត្រី​ជំនាញ​ពេទ្យសត្វ បាន​ចាក់​ថ្នាំ​បង្ការ​លើ​សត្វ​គោ​ចំនួន ២១១១​ក្បាល និង​ក្របី​បាន​ចំនួន ៣៣៨​ក្បាល សល់​ពី​នេះ​មន្ត្រី​ជំនាញ​ពេទ្យសត្វ​ភូមិ​ឃុំ​បាន​បន្ត​យុទ្ធនាការ​ចាក់​វាក់​សាំង​ទៅដល់​ផ្ទះ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ថែមទៀត​ផង​ដែរ ។

​លោក ទេព ស៊ី​នឿន ប្រធាន​ពេទ្យសត្វ​ស្រុក​ទ្រាំង បានអោយដឹងថា ករណី​ផ្ទុះ​ជំងឺសារ​ទឹក​លើ​សត្វ​គោ​ក្របី​នៅ​ស្រុក​ទ្រាំង​នេះ គឺ​បណ្តាល​អោយ​ក្របី​ចំនួន ៣០៩ ក្បាល​ប្រឈរមុខ​និង​ជំងឺសារ​ទឹក​នេះ ហើយ​បាន​ងាប់​ក្របី​ចំនួន ៣៦​ក្បាល និង​កំពុងតែ​ឈឺ ២៥​ក្បាល​ទៀត ដែល​នេះ ជា​មូលហេតុ​តែមួយ​តម្រូវ​អោយ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ចូលរួម​សហការណ៏​ជាមួយ​និង​មន្ត្រី​ជំនាញ​ពេទ្យសត្វ​របស់​យើង ធ្វើការ​ចាក់​វាក់​សាំង​បង្ការ​ជំងឺសារ​ទឹក​នេះ ដើម្បី​ទុបស្កាត់​កុំអោយ​មាន​ការឆ្លង​រីក​រាលដាល​ដល់​ភូមិ​ឃុំ​របស់​អស់លោក ។ លោក​ប្រធាន​ពេទ្យសត្វ​ស្រុក​ទ្រាំង​បានអោយដឹង​ទៀត​ថា ក្របី​ដែល​ឈឺ​និង​ងាប់​នៅក្នុង​ទឹកដី​ស្រុក​ទ្រាំង​នេះ គឺជា​ក្របី​ដែល​ជម្លៀស​ចេញពី​ស្រុក​បូរី​ជលសារ ដោយសារ​តែ​កត្តា​ស្ថានភាព​ទឹក ទើប​តម្រូវអោយ​ម្ចាស់​ជម្លៀស​ក្របី​របស់ខ្លួន​មករក​ទីទួល​សុ​វត្តិភាព តែ​ដោយសារ​តែ​កត្តា​អាកាសធាតុ​មាន​ការប្រែប្រួល​បានធ្វើ​ធ្វើអោយ​កើត​ជា​មេរោគ​ឆ្លង​រីក​រាលដាល​ដល់​សត្វ​គោ​ក្របី​តែម្តងទៅ ៕ តាកែវ​

spot_img
×