Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​ម៉ាក Highlander ដឹកឈើ ក្រឡាប់​ស្លាប់​តៃកុង​ម្នាក់ គាប​ជាប់​ក្នុង​រថយន្ត​

spot_img

​ក្រចេះ ៖ រថយន្ត​ម៉ាក​ហាយ​ឡែ​ន​ឌ័​រ​មួយគ្រឿង បាន​ក្រឡាប់​នៅ​យប់​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០២០ វេលា​ម៉ោង​៤​ទៀបភ្លឺ បណ្ដាល​ឲ្យ​តៃកុង​ម្នាក់​ស្លាប់ គាប​ជាប់​ក្នុង​រថយន្ត​។​

​តាម​ប្រភពព័ត៌មាន​ពី​ខេត្តក្រចេះ បាន​ប្រាប់​ឲ្យ​ដឹងថា រថយន្ត​ម៉ាក Highlander ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ ភ្នំពេញ 2C 1408 ដឹកឈើ​ពេញ បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍ បង្កឡើង​ដោយ​ខ្លួនឯង​។ ហេតុការណ៍​នោះ ទំនងជា​អ្នក បើកបរ​ក្នុង​ល្បឿន​លឿន ក្នុងទិសដៅ​ចេញពី​ព្រំប្រទល់​ខេត្តស្ទឹងត្រែង​ទៅ ខេត្តក្រចេះ លុះ​មកដល់ ភូមិ​ចង្ក្រង់ ឃុំ​ចង្ក្រង់ ស្រុក​ចិត្រ​បុរី បាន​បណ្ដាល​ឲ្យ​ជ្រុល​ចង្កូត​ធ្លាក់​ប្រឡាយ បណ្ដាល​ឲ្យ​តៃកុង​ឡាន​បាត់បង់​ជីវិត​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ​៕ ដោយ ៖ សុខុម​

spot_img
×