Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ចាប់ខ្លួន​ម៉ែ​យ៉ែម​រូប​ស្រស់​វៀតណាម​ម្នាក់ ជួញដូរ​បុរស​សាច់ដុំ លក់ខ្លួន​ឲ្យ​នារី​ក្មេងៗ យកទៅ​ដេក​មួយដង​ជិត ១.០០០ ពាន់​ដុល្លារ​

spot_img

​តាម​របាយការណ៍ ប៉ូលីស​ស្រុក​ឡុង​ប៊ិន (​ហាណូយ​) ទើបតែ​រកឃើញ​ខ្សែបណ្តាញ​ពេស្យាចារ​ដែល​អ្នករកស៊ី​ផ្លូវភេទ​ជា​បុរស ហើយក៏​ជា​គ្រូបង្វឹក​ហាត់ប្រាណ​ម្នាក់ ធ្វើការ​ជាមួយ​មជ្ឈមណ្ឌល​កីឡា​ល្បីៗ​ជាច្រើន នៅក្នុង​ទីក្រុង​ហាណូយ​។

​ក្នុងអំឡុងពេល​ស៊ើបអង្កេត ប៉ូលិស​បាន​រកឃើញ​អ្នកពាក់ព័ន្ធ​ក្នុង​របរ​ជួញដូរ​ផ្លូវភេទ​បុរស​នេះ គឺ​នាង Nguyen Phuong Thaos អាយុ ៣០ ឆ្នាំ គឺជា​និស្សិត​បរទេស​ម្នាក់ និង​មិនបាន​វិលត្រឡប់​ទៅផ្ទះ​វិញ​រហូតដល់​ចុងឆ្នាំ​នេះ​។

​តាមរយៈ​ការស្រាវជ្រាវ​នៅលើ​បណ្តាញ​សង្គម Thao បានដឹង​ពី​តម្រូវការ​របស់​មនុស្ស​ស្រី​ចំនួន ដែល​ចូលចិត្ត​ទៅលើ​បុរស​វ័យក្មេង និង​មាន​សុខភាព​ល្អ ដើម្បី​មក​កំដរ​។ នៅពេលនោះ នាង​ក៏បាន​ទាក់ទង​ជាមួយ​គ្រូបង្ហាត់​សាច់ដុំ​ឈ្មោះ Tran មាន​កម្ពស់ ១,៨ ម៉ែត្រ តាមរយៈ​បណ្តាញ​ទំនាក់ទំនង​សង្គម ប៉ុន្តែ អ្នក​ទាំងពីរ​ពុំដែល​បាន​ជួបគ្នា​នោះទេ​។​

​និយាយ​ពី Tran វិញ បើ​គិត​ទៅ គឺ​រាប់​ភ្លេច​ទៅហើយ​ដែល​អ្នក​ហាត់​ស្រីៗ​បាន​អញ្ជើញ​គាត់ ផឹក​កាហ្វេ និង​ភេសជ្ជៈ​។ គ្រូបង្ហាត់​រូបនេះ​បាន​យល់ព្រម​បន្តិច​ម្តងៗ ក្នុងការ​ណាត់ជួប​ជាមួយ​នារី​ជាច្រើន ដែល​ទទួលយក​ក្នុងតម្លៃ​សមរម្យ​។ Tran មិន​ត្រឹមតែ​ទទួលយក​តម្រូវការ​ដៃគូ​នៅក្នុង​កន្លែង​ហាត់ប្រាណ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ បាន​ពង្រីក​បន្ថែម​តាមរយៈ​ការទំនាក់ទំនង​នៅលើ​បណ្តាញ​សង្គម​ផងដែរ​។​

​មុនពេល​ភ្ញៀវ​ទាក់ទង Thao បានស្នើ Tran ឲ្យ​ផ្ញើ​រូបថត​មក​នាង ដើម្បី​នាង​ផ្តល់ជូន​ដល់​អ្នកមាន​តម្រូវការ​ផ្លូវភេទ​។ ជាក់ស្តែង នៅ​ថ្ងៃទី​២៨ ខែកក្កដា ២០២០ មាន​ភ្ញៀវ​ជា​នារី​ម្នាក់​នៅក្នុង​ទីក្រុង​ហាណូយ បានស្នើ Thao ទិញ​ផ្លូវភេទ​សម្រាប់​នាង​។ Thao បាន​ផ្ញើ​រូបថត Tran ទៅ​ឲ្យ​នារី​នោះ និង​បាន​ចរចា​គ្នា​ក្នុងតម្លៃ ១៨ លាន​ដុង (​ជិត ៨០០ ដុល្លារ​) ។ ក្រោយ​ព្រមព្រៀងគ្នា​រួច Thao ក៏បាន​ផ្ទើ​រ​លុយ​ទៅ​ឲ្យ Tran ក្នុងតម្លៃ​ខ្លួន​ចំនួន ១២ លាន​ដុង (​ជាង ៥០០ ដុល្លារ​) ដោយ​នាង​ទទួលបាន​តម្លៃ​សេវា ៦ លាន​ដុង (​ជាង ២៥០ ដុល្លារ​)​។​

​ទោះយ៉ាងណា នៅ​ទីបំផុត ថ្ងៃទី​៤ ខែសីហា ឆ្នាំ​២០២០ ប៉ូលិស​បាន​ចាប់ខ្លួន Tran និង​នារី​ទិញ​ផ្លូវភេទ នៅឯ​សណ្ឋាគារ​មួយ នៅក្នុង​ទីក្រុង​ឡុង​ប៊ិន និង​បាន​រកឃើញ​ថ្នាំ​ជំនួយ​ផ្លូវ Viagra នៅក្នុង​កាបូប​របស់​គ្រូបង្ហាត់​សាច់ដុំ​នេះ​ទៀតផង​។ បន្ទាប់មក ប៉ូលីស​ក៏បាន​តាម​ស្វែងរក​ចាប់ខ្លួន​នារី​ជួញដូរ​ភេទបុរស​រូប​ស្រស់ស្អាត​រូបនេះ​ផងដែរ​៕ ដោយ​៖ លឹម ហុង​


spot_img
×