Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា សម្រេច​ផ្អាក​ជើងហោះហើរ មកពី​ប្រទេស​ហ្វីលីពីន​មួយរយៈ ចាប់ពី​ថ្ងៃទី​១៣ ខែសីហា តទៅ​

spot_img

​ភ្នំពេញ​៖ បន្ទាប់ពី​មាន​ករណី​នាំចូល​ជំងឺ​កូ​វីដ​១៩ ជា​បន្តបន្ទាប់​តាមរយៈ​ជើងយន្តហោះ​មកកាន់​ប្រទេស​កម្ពុជា ពេលនេះ​ក្រសួងសុខាភិបាល​កម្ពុជា បានចេញ​ប្រកាស​មួយ សម្រេច​ផ្អាក​ជើងយន្តហោះ​ពី​ប្រទេស​ហ្វីលីពីន ជា​បណ្តោះអាសន្ន ដោយ​អនុវត្ត​ចាប់ពី​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០២០ តទៅ​។

​ការប្រកាស​ផ្អាក​នេះ ធ្វើឡើង​បន្ទាប់ពី​មាន​ចំណារ យល់ព្រម ដោយ​សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​បើតាម​សេចក្តីប្រកាស​ព័ត៌មាន ក្រសួងសុខាភិបាល បាន​បញ្ជាក់ថា ការផ្អាក​ជា​បណ្តោះអាសន្ន​នូវ​ជើងហោះហើរ​ពី​ប្រទេស​ហ្វីលីពីន មួយរយៈ ចាប់ពី​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០២០ តទៅ​។ គណៈកម្មការ​អន្ត​ក្រសួង​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ សូម​ជម្រាបជូន​សាធារណជន​ទាំងអស់​ឲ្យ​បាន​ជ្រាបថា យោងតាម​ចំណារ​យល់ព្រម​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ចុះ​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០២០ លើ​លិខិត​លេខ ១៧៤ សខល ចុះ​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០២០ របស់​ក្រសួងសុខាភិបាល ក្នុងការ​ផ្អាក​ជា​បណ្តោះ អាសន្ន​នូវ​ជើងហោះហើរ ពី​ប្រទេស​ហ្វីលីពីន មួយរយៈ ចាប់ពី​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០២០ តទៅ​។
​ការសម្រេច​របស់​រាជ​រដ្ឋាភិបាល ក្នុង​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​ជើងហោះហើរ ពី​ប្រទេស​ម៉ាឡេស៊ី និង​ឥណ្ឌូណេស៊ី ដែល​បាន​ចូល​ជា​ធរមាន​កាលពី​ថ្ងៃទី​១ ខែសីហា ឆ្នាំ​២០២០ កន្លងមក បានរួម​ចំណែក​ដល់​ការទប់ស្កាត់​ការរីក​រាល ដាល​នៃ​ជំងឺ​កូដ -១៩ ហើយ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ ក្រសួង​កត់សម្គាល់ឃើញ​ថា អត្រា​ឆ្លង​បាន ហក់​ឡើង​យ៉ាងគំហុក​នៅ​ប្រទេស​ហ្វីលីពីន ដែល​ធ្វើឱ្យ​អត្រា​អ្នក​ផ្ទុក​វីរុស​កូ​វីដ​-១៩ ខ្ពស់​ជាងគេ​បំផុត​នៅក្នុង​បណ្តា ប្រទេស​សមាជិក​អាស៊ាន​។ ដូច្នេះ អ្នកដំណើរ​មកពី​ប្រទេស​ហ្វីលីពីន ក៏​ជាការ​ព្រួយបារម្ភ​ផងដែរ ម្យ៉ាងទៀត​កាលពី​ថ្ងៃទី​៨ ខែសីហា ឆ្នាំ​២០២០ ជើងហោះហើរ​ពី​ប្រទេស​ហ្វីលីពីន​មួយ ដែលមាន​អ្នកដំណើរ​សរុប​ចំនួន​១១៩​នាក់ ត្រូវបាន​ធ្វើតេស្ត​រកឃើញ​មាន​អ្នក​វិជ្ជមាន​វីរុស​កូ​វីដ​-១៩ រហូតដល់​១៣​នាក់ ដែល​បានបញ្ជាក់​ពី​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា និង​វិទ្យាស្ថាន​ជាតិ​សុខភាព​សាធារណៈ​។ ហេតុដូចនេះ ដើម្បី​សុវត្ថិភាព និង​សុខុមាលភាព​បងប្អូន​ប្រជាជន​កម្ពុជា ក៏ដូចជា​ប្រទេស​កម្ពុជា​ទាំងមូល គណៈកម្មការ​អន្តរក្រសួង​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ សូម​អំពាវនាវ​ដល់​ប​ង​ប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​បន្ត​អនុវត្ត​វិធានការ​ការពារ​ខ្លួន​ជា​ចាំបាច់ ដើម្បី​ការពារ​ការចម្លង​វីរុស​កូ​វីដ​-១៩ ពី​បុគ្គល​ម្នាក់​ទៅ​បុគ្គល​ម្នាក់ និង​កុំ​ឲ្យ​មាន​រលក​ទី​២ នៃ​ការចម្លង​វីរុស​កូ​វីដ​-១៩៕
​ដោយ​៖​កូ​ឡាប​

spot_img
×