Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ស្នងការ​នគរបាល​ចំនួន​៤​ខេត្ត ដល់​អាយុ​ចូលនិវត្តន៍ ត្រូវបាន​បញ្ចប់​មុខតំណែង ហើយ​ព្រះមហាក្សត្រ តែងតាំង​ជាទី​ប្រឹក្សា​ក្រសួងមហាផ្ទៃ

spot_img

​ភ្នំពេញ​៖ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​កម្ពុជា បានចេញ​ព្រះរាជក្រឹត្យ​ត្រាស់បង្គាប់​តែងតាំង និង​ផ្តល់​ឋានៈ​ជូន​ស្នងការ​នគរបាល​ខេត្ត​ចំនួន​៤ (​ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ​ ​បាត់ដំបង បន្ទាយមានជ័យ និង​ខេត្តពោធិ៍សាត់ ដែល​ទើប​ចូលនិវត្តន៍ ជាទី​ប្រឹក្សា​ក្រសួងមហាផ្ទៃ ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ​។

​បើតាម​ព្រះរាជក្រឹត្យ​នៅ​ថ្ងៃទី​១១ ខែសីហា​នេះ បាន​ឲ្យ​ដឹងថា ស្នងការ​នគរបាល​ខេត្ត​ទាំង​៤​នោះ​រួមមាន​៖ ១) លោក បែន រ័ត្ន ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ ២) លោក អ៊ុច សុខុន ស្នងការ​នគរបាល​ខេត្តបាត់ដំបង ៣) លោក អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ និង​៤) លោក សារុន ចាន់​ធី ស្នងការ​នគរបាល​ខេត្តពោធិ៍សាត់​៕
​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×