Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ច​ឃាត់ខ្លួន​ជនជាតិ​ចិន​៤​នាក់ ដើម្បី​យកមក​សួរនាំ ករណី​ស្ត្រីជន​ជាតិចិន​ម្នាក់ ធ្លាក់​ពីលើ​សណ្ឋាគារ​ជាន់​ទី​៥ សង្ស័យ​ជា​ករណី​ចាប់ជំរិត​

spot_img

​ភ្នំពេញ​៖ ពាក់ព័ន្ធ​នឹង​ករណី​ស្ត្រីជន​ជាតិចិន​ម្នាក់ បាន​ធ្លាក់​ពីលើ​សណ្ឋាគារ Rumduol Grand Hote ជាន់​ទី​៥ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​ផ្សារ​ថ្មី​ទី​៣ បាន​ចុះ​មកដល់​កន្លែង​ទីតាំង​កើតហេតុ និង​បានធ្វើការ​ឃាត់ខ្លួន​ជនជាតិ​ចិន​ចំនួន​៤​នាក់ យកមក​ប៉ុស្តិ៍នគរបាល​ផ្សារ​ថ្មី​ទី​៣ ដើម្បី​ធ្វើការ​សួរនាំ ។ បើតាម​ការសន្និដ្ឋាន​ជំ​ហ៊ាន​ដំបូង​សង្ស័យ​ជា​ករណី​ចាប់ជំរិត​។

​ហេតុការណ៍​បានកើត​ឡើង​នៅវេលា​ម៉ោង ១០​និង​៥០​នាទី​ព្រឹក​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០២០​នេះ ដែល​ស្ថិតនៅ​ចំណុច​សណ្ឋាគារ Rumduol Grand Hote តាម​បណ្តោយ​ផ្លូវ​១៧៤ ក្នុង​សង្កាត់​ផ្សារ​ថ្មី​ទី​៣ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

មុនពេល​កើតហេតុ នៅវេលា​ម៉ោង ៥​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១១ ខែសីហា​នេះ ស្ត្រីជន​ជាតិចិន​រូបនោះ រួមជាមួយ​នឹង​បុរស​ជនជាតិ​ចិន​២​នាក់​ទៀត នាំគ្នា​ចូលក្នុង​សណ្ឋាគារ Rumduol Grand Hote ដោយមាន​ការ​ទាញ​ប្រតាយប្រតប់​គ្នា​ជាមួយ​ស្ត្រីជន​រងគ្រោះ ហើយ​បាន​នាំ​ចូលមកក្នុង​សណ្ឋាគារ​តែម្តង​។ លុះ​មកដល់​វេលា​ម៉ោង ១០​និង​៥០​នាទី​ព្រឹក​ថ្ងៃ ស្ត្រីជន​ជាតិចិន​ម្នាក់​នោះ បាន​យក​ភួយ​ចង​សម្រូត​ចុះ​ពី​បន្ទប់​ជាន់​ទី​៥ នៃ​សណ្ឋាគារ Rumduol Grand Hote គេចខ្លួន ហើយ​របូត​ធ្លាក់​រងរបួស​ធ្ងន់​៕

ដោយ៖បញ្ញាស័ក្តិ

spot_img
×