Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមការងារ CEN បាន​នាំយក​ថវិកា និង​គ្រឿង​បរិភោគ​មួយចំនួន ជូន​ប្អូនស្រី​ធ្លាក់ខ្លួន​ឈឺធ្ងន់ធ្ងរ ខណៈ​ឪពុក​រត់​ម៉ូតូឌុប​កាត់​ថ្ងៃ​កាត់​ភ្លៀង យកលុយ​មក​ព្យាបាល​កូនស្រី​

spot_img

​ភ្នំពេញ ៖ ប្រិយមិត្ត​បានដឹង និង​រំជួលចិត្ត​រួចហើយ អំពី​ប្អូនស្រី​ម្នាក់​កំពុងតែ​ជួប​ទុក្ខលំបាក​ខ្លាំងណាស់ ដោយសារតែ​ប្អូនស្រី​មាន​ជំងឺ​ជាច្រើន​មុខ ដុំ​គីស​ក្នុង​ពោះវៀន ត្រូវ​វះកាត់ ខណៈដែល​ឪពុក​របស់​នាង​ជា​អ្នករត់ម៉ូតូឌុប​ទាំងយប់​ទាំង​ថ្ងៃ​កាត់​ភ្លៀង​កាត់​ខ្យល់ ដើម្បី​បាន​ប្រាក់​យកមក​បង់ថ្លៃ​ព្យាបាល​កូនស្រី​។​

​ក្រោយពី​វីដេអូ​ដ៏​កម្សត់ លោកពូ​ជា​ឪពុក​ឱ​ថើប និង​ផ្តល់​កម្លាំងចិត្ត ឲ្យ​កូនស្រី​តស៊ូ កុំ​ចុះចាញ់​នឹង​ព្រហ្ម​លិខិត​នៅក្នុង​មន្ទីរពេទ្យ ត្រូវបាន​ចែករំលែក​យ៉ាង​ទូលំទូលាយ​នៅលើ​បណ្តាញ​សង្គម ធ្វើ​ឲ្យ​គ្រប់គ្នា​អាណិតអាសូរ​ជា​ពន់ពេក និង​សឹង​ទប់ទឹក​ភ្នែក​ពុំបាន​នោះ ឃើញថា​មាន​បងប្អូន​សប្បុរសជន​មួយចំនួន បាន​ឧបត្ថម្ភ​ជា​បន្តបន្ទាប់ ដើម្បី​ជាការ​លើកទឹកចិត្ត​ដល់​ប្អូនស្រី និង​ជួយ​សម្រាល​បន្ទុក​ថ្លៃ​ព្យាបាល​សម្រាប់​ឪពុក​របស់​នាង​បាន​ខ្លះ​។​

​ដោយឡែក នៅ​រសៀល​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០២០ លោក កាំ​ង ពៅ និង​លោក សា ម៉េ​ត តំណាង​ឲ្យ​ថ្នាក់ដឹកនាំ និង​ក្រុមការងារ​គេហទំព័រ CEN បាន​ចុះទៅ​សួរសុខទុក្ខ ដោយ​នាំយក​នូវ​ថវិកា និង​ព្រមទាំង​គ្រឿង​បរិភោគ​ចំនួន ជូន​ដល់​ប្អូនស្រី សេង​សុ​ភី ដែលមាន​ជំងឺ​ដុះ​គីស​ក្នុង​ពោះវៀន និង​បែក​លំពែង ត្រូវ​វះកាត់ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ កេតុមាលា​៕ ដោយ​៖ លឹម ហុង​

spot_img
×