Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បំណងល្អ​ពី​អ្នកលក់​ខ្ចៅ​! ពេជ្រ សោភា ប្រាប់​ឲ្យ​ប្រយ័ត្ន​ចាញ់បោក​អ្នក​អន​ឡាញ (​មេ​ធំ​) ដែល​សម្ញែង​ទ្រព្យសម្បត្តិ ដើម្បី​អូសទាញ​តំណាង​ចែកចាយ​លក់ដាច់​ខ្លាំង តែ​ចុងក្រោយ​គឺថា​… (​វីដេអូ​)

spot_img

​ភ្នំពេញ​៖ និយាយ​ដល់​រឿង​លក់​ផលិតផល​អន​ឡាញ គេ​សង្កេតឃើញថា មាន​ស្ត្រី​មួយចំនួន​ដែល​ប្រកបមុខរបរ​លក់​ផលិតផល​អន​ឡាញ បានចេញ​មុខ​ឲ្យ​គ្រប់គ្នា​ដឹង បន្ទាប់ពី​ពួកគាត់​បានក្លាយ​ជា​ជនរងគ្រោះ​ដោយសារ​ការចាញ់បោក​មេ​ធំ (​អ្នកផ្គត់ផ្គង់​ស្តុក​ផ្តាច់មុខ​) តាមរយៈ​ការមិន​ទទួលខុសត្រូវ ឬ មិន​ផ្តល់​ទំនុកចិត្ត​ជាដើម ហើយ​ម្យ៉ាងវិញទៀត ម្ចាស់​ប្រេន​ខ្លះ​ក៏​ល្បី​ធ្វើ​ស៊ី​ជា​លក្ខណៈ​ប្រព័ន្ធ​ទៅលើ​អ្នកលក់​បន្ត​ផងដែរ ប៉ុន្តែ ត្រង់ចំណុច​នេះ​យើង​ក៏​មិនដឹងថា​បានកើត​ឡើង​ពិត ឬ យ៉ាងណា​នោះទេ​។​

​ទាក់ទង​នឹង​រឿង​ដ៏​ចាក់​ដោត បើ​ពិចារណា​ទៅ​ក៏​ទំនង​ដែរនោះ អ្នកចម្រៀង​ល្បីឈ្មោះ ពេជ្រ សោភា ថ្មីៗ​នេះ​បាន​សម្រេចចិត្ត Live វីដេអូ មក​និយាយ​អំពី​ល្បិច​ដ៏​ខ្មៅ​កខ្វក់​របស់​ម្ចាស់​ប្រេន​ខ្លះ ពិសេស​អ្នក​ដែល​តែងតែ​ថត​អួត​លុយ​ឡាន និង​អួត​ពី​កូន​តំណាង​ចែកចាយ​របស់ខ្លួន​លក់​តែ​ផលិតផល ក៏​ពួកគេ​ក្លាយជា​អ្នកមាន​ក្នុង​រយៈពេល​ដ៏​ខ្លី (​ល្បិច​គេ​ទេ កុំ​ជឿ​គេ​ពេក ប្រយ័ត្ន​ចុងក្រោយ អស់​គូទ​ខោ​)​។​

​ដើម្បី​ចង់ដឹង​ច្បាស់​ថា ល្បិច​ធ្វើ​ស៊ី​របស់​ម្ចាស់​ហ្វ្រេ​ន​លក់​ផលិតផល​រកស៊ី​ខិលខូច​មួយចំនួន​តូច ធ្វើ​ឡើងជា​លក្ខណៈ​ប្រព័ន្ធ តាម​ជំ​ហ៊ានៗ រហូត​ធ្វើ​ឲ្យ​អ្នកយក​ផលិតផល​លក់​បន្ត​លង់ខ្លួន ដល់​ថ្នាក់​ហ៊ាន​សម្រេចចិត្ត​ខ្ចីលុយ​ធនាគារ តែ​ទីបំផុត ត្រូវ​….​ទឹកភ្នែក សូម​ទស្សនា​វីដេអូ​ខាងក្រោម​៕ ដោយ​៖ លឹម ហុង​

spot_img
×