Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម ម៉ូ​តេ​ហ្គី តូ​ស៊ី​មី​សឺ រដ្ឋមន្ត្រីការបរទេស​ជប៉ុន នឹង​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​កម្ពុជា ពីថ្ងៃ​ទី​២១ ដល់​ថ្ងៃទី​២៣ ខែសីហា​

spot_img

​ភ្នំពេញ​៖ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៅ​ថ្ងៃ​អង្គារ ទី ១១ ខែសីហា ឆ្នាំ​២០២០ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​មួយ​ថា ឯកឧត្តម ម៉ូត​ហ្គី តូ​ស៊ី​មី​សី (MOTEGI Toshimitsu) រដ្ឋមន្ត្រីការបរទេស​ជប៉ុន នឹង​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​ព្រះរាជាណាចក្រ​កម្ពុជា ពីថ្ងៃ​ទី ២១ ដល់​ថ្ងៃទី ២៣ ខែសីហា ឆ្នាំ​២០២០ នឹង ជួយ​ពង្រឹងពង្រីក​ថែមទៀត​នូវ​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ដែល​មាន​ស្រាប់ រវាង ប្រទេស​ទាំងពីរ​នៅលើ​គ្រប់​វិស័យ ទាំង​នៅក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី និង​ពហុភាគី ។​

​ក្នុងអំឡុងពេល​ទស្សន​កិច្ច ឯកឧត្តម ម៉ូ​តេ​ហ្វី តូ​ស៊ី​មី​សឺ នឹង​អញ្ជើញ​ចូលជួប​សម្តែង​ការគួរ សម​ចំពោះ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការ​អន្តរជាតិ ដែល​នៅក្នុង​ឱកាស​នោះ បញ្ហា​ទ្វេភាគី​និង​ពហុភាគី​មួយចំនួន​ដែលជា ចំណាប់អារម្មណ៍​រួម នឹងត្រូវ​បាន​លើក​យកមក​ពិភាក្សា​។​

​ក្នុងអំឡុងពេល​ស្នាក់នៅ​រាជធានី​ភ្នំពេញ ឯកឧត្តម ម៉ូត​ហ្គី តូ​ស៊ី​មី​សឺ នឹង​អញ្ជើញ​ទៅ​គោរព វិញ្ញាណក្ខន្ធ​នៅ​ចេតិយ​របស់ លោក អាត់​ស៊ូ​រ៉ូ ណា​កាតា អតីត​បុគ្គលិក​ស្ម័គ្រចិត្ត​ជប៉ុន​របស់​អង្គការសហប្រជាជាតិ និង លោក ហា​រូ​យូគី តា​កាតា អតីតមន្ត្រី​ប៉ូលិស​ស៊ីវិល​របស់​អ៊ុនតាក់​។ ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់ ឯកឧត្តម ម៉ូ​តេ​ហ្វី តូ​ស៊ី​មី​សី នៅ​ព្រះរាជាណាចក្រ​កម្ពុជា នឹង ជួយ​ពង្រឹងពង្រីក​ថែមទៀត​នូវ​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ដែល​មាន​ស្រាប់ រវាង ប្រទេស​ទាំងពីរ​នៅលើ​គ្រប់​វិស័យ ទាំង​នៅក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី និង​ពហុភាគី ហើយក៏​ជាការ​បង្ហាញ​នូវ​សាមគ្គីភាព​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​រាតត្បាត​សកល​កូ​វីដ​-១៩ ក៏ដូចជា​កិច្ចសហប្រតិបត្តិការ​ក្នុងការ​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ​ក្រោយ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩៕
​ដោយ​៖​កូ​ឡាប​

spot_img
×