Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក​ឧត្ដមសេនីយ៍​ម្នាក់​ស្រវឹង​ស្រឿងៗ សុំ​ស្នេហ៍​ម្ចាស់​ហាង​មិនបាន ឈានដល់​ទាស់សំដី​គ្នា ជាមួយ​ម្ចាស់​ហាង​វិមាន​ព្រិល ដក​កាំភ្លើង​គំរាម​បាញ់ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​

spot_img

​ភ្នំពេញ​៖ បុរស​ម្នាក់​ស្លៀកពាក់​ស៊ីវិល​បានមក​ផឹកស៊ី ខណៈ​ស្រវឹង​ស្រឿងៗ​សុំ​ស្នេហ៍​ម្ចាស់​ហាង​មិនបាន ឈានទៅដល់​ដក​កាំភ្លើងខ្លី​គំរាម​បាញ់ បណ្ដាល​ឲ្យ​ភ្ញៀវ​ផឹកស៊ី​ដូចគ្នា​រត់​ចែក​ជើង​គ្នា​។ បង្ក​ភ្ញាក់ផ្អើល​កាល​វេលា​ម៉ោង​១​និង​៣០​នាទី​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០២០ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​១៦៣ ចំណុច​ហាង​មួយកន្លែង​សង្កាត់​ទួល​ទំពូង​១ ខណ្ឌចំការមន​។
​ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​បុរស​ស៊ីវិល​ម្នាក់ ដែល​គេ​ស្គាល់​ថា​ជា​ឧ​ត្ត​ម​សេនីយ៍​ត្រី (​ផ្កាយ​១) បាន​ជិះ​រថយន្ត​ម៉ាក​ឡិច​ស៊ី​សព​ណ៌​ទឹកប្រាក់ ផ្លាកលេខ​នគរបាល 2-7119 បាន​ចូលទៅ​ហាង​ផឹកស៊ី​ដែលមាន​យីហោ “​វិមាន​ព្រិល​” ហើយក៏​ស្រាប់តែ​ផ្ទុះ​ហិង្សា​ជាមួយ​ម្ចាស់​ហាង​មួយ​ប្រាវ រួច​ក​បើករថយន្ត​ចេញ​បាត់ទៅ​។ ប្រភព​បន្តទៀតថា មួយសន្ទុះ​ក្រោយមក​ស្រាប់តែ​បើករថយន្ត​មក​ហាង​ផឹកស៊ី​វិមាន​ព្រិល​វិញ បាន​ដក​កាំភ្លើង​គំរាម​បាញ់ ត្រូវបាន​ម្ចាស់​ហាង​រាយការណ៍ ទៅ​កម្លាំង​សមត្ថកិច្ច​និង​អាវុធហត្ថ​ខណ្ឌចំការមន បាន​ទៅដល់​កន្លែង​ភ្លាមៗ តែ​ជនបង្ក​បាន​ឡើង​ជិះ​រថយន្ត​បើក​គេច​ចេញពី​កន្លែងកើតហេតុ សមត្ថកិច្ច​ក​ដេញតាម​ពីក្រោយ រហូតដល់​សង្កាត់​ច្បារអំពៅ​ផ្លូវជាតិ​លេខ​១ ខណ្ឌ​ច្បារអំពៅ ទើប​ធ្វើ​ការឃាត់​រថយន្ត និង​បុរស​ម្នាក់​ដែលជា​ម្ចាស់​កាំភ្លើង​នោះបាន ក៏​នាំខ្លួន​មកកាន់​អធិការដ្ឋាន​ខណ្ឌចំការមន​វិញ​។​

​ក្រោយពេល​បញ្ជូន​ជន​បង​នោះ មកដល់​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន សមត្ថកិច្ច​បានបង្ហាញ​អត្តសញ្ញាណ​ជនបង្ក​នោះ ឱ្យដឹងថា មានឈ្មោះ ជិន សាមី​ឌី អាយុ​៣២​ឆ្នាំ មាន​ឋានន្តរស័ក្តិ ជា​ឧ​ត្ត​ម​សេនី​យី​ត្រី (​អនុប្រធាននាយកដ្ឋាន​) ទីលំនៅ​ផ្ទះ​លេខ ១៥V ភូមិ​វាល​ស្បូវ សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ​។​

​បច្ចុប្បន្ន ឧ​ត្ត​ម​សេនីយ៍​ខាងលើ ត្រូវបាន​សមត្ថកិច្ច​នាំ​មក​សាកសួរ​បន្ថែម រីឯ​ស្ត្រី​ម្នាក់​ដែលជា​ម្ចាស់​ហាង​ខាងលើ ក៏​ត្រូវបាន​សមត្ថកិច្ច​អញ្ជើញ​មក​
​កាន់​អធិការដ្ឋាន​ខណ្ឌចំការមន​ផងដែរ ដើម្បី​សាកសួរ​មូលហេតុ និង​ចាត់ការ​តាមផ្លូវ​ច្បាប់​៕ ដោយ​៖ សា មេ​ត​

 


spot_img
×