Saturday, May 11, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់​បើករថយន្ត​ស៊េរី​ទំនើប​មិន​ប្រយ័ត្ន ជ្រុល​ទៅបុក​រថយន្ត​ម្ខាង​ទៀត រង​ការខូចខាត​យ៉ាងដំណំ​, ម្ចាស់​រថយន្ត ម៉ាក​Bentley សង ៨០០ $​បញ្ចប់រឿង​

spot_img

​ភ្នំពេញ​÷​បុរស​ម្នាក់​បើករថយន្ត​ក្នុង​ល្បឿន​លឿន​ដល់​ផ្លូវបំបែក​ជា​បួន​មិន​ប្រយ័ត្ន​ជ្រុល​ទៅបុក​រថយន្ត​មួយគ្រឿង​ទៀត​ពេញទំហឹង​បណ្តាល​ឲ្យ​រង​ការខូចខាត​ទ្វារ​ចំំ​ហៀ​ង សំណាង​ដែល​មិន​បង្ក​របួស​ដល់​ម្ចាស់​រថយន្ត​រង​ការខូចខាត​តែ​សម្ភារ​។​

​ហេតុការណ៍​នេះដែរ​កើតឡើង​នៅវេលា​ម៉ោង ៩ និង​០០ នាទី​យប់ ថ្ងៃ​អង្គា​រ៍​ទី​១១ ខែសីហា ២០២០ តាម​បណ្តោយ​ផ្លូវ ១៤៣ កែង​នឹង ផ្លូវ ៣៦០ សង្កាត់​បឹង​កេងកង​ទី​៣ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ​។​

​បើ​យោងតាម​ប្រភពពី​ប្រជាពលរដ្ឋ នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​បានឃើញ​ស្ត្រី​ម្នាក់​បើករថយន្ត​ម៉ាក Lexus ពណ៌​ស​មួយគ្រឿង​ដែល​ពាក់​ផ្លាកលេខ ភ្នំពេញ 2-AN 68 86 ធ្វើដំណើរ​ក្នុងទិសដៅ​ពី​ជើង មក​ត្បូង​ក្នុង​ល្បឿន​ធម្មតា ស្រាប់តែ​មកដល់​ចំណុចកើតហេតុ​ផ្លូវបំបែក​ជា​បួន គេ​បានឃើញ​បុរស​ម្នាក់​បើករថយន្ត​ម៉ាក Bentley ពណ៌​ខ្មៅ​មួយគ្រឿង​ទៀត​ដែល​ពាក់​ផ្លាកលេខ ភ្នំពេញ 2-BG 6318 ធ្វើដំណើរ​ក្នុងទិសដៅ​ពី​លិច មក​កើត​ក្នុង​ល្បឿន​លឿន មិន​បង្អង់​ស្រាប់តែ​មកដល់​ចំណុចកើតហេតុ​ខាងលើ ក៏​ជ្រុល​ចង្កូត​ទៅបុក​រថយន្ត​ម្ខាង​ទៀត​ពេញទំហឹង បណ្តាល​ឲ្យ​រង​ការខូចខាត​ខ្ទេច​ទ្វារ​ចំហៀង​ខាងឆ្វេង​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា ន​ចុះ​មកដល់​រួច​ជួយ​សម្របសម្រួល​ទៅដល់​ភាគី​ទាំងពីរ ចុងក្រោយ ម្ចាស់​រថយន្ត ម៉ាក​Bent ley សង​ជា​សំណង ៨០០ $​បញ្ចប់រឿង​នៅនឹងកន្លែង​កើតហេតុ​៕​ដោយ​៖ សា មេ​ត​

spot_img
×