Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយក​រដ្ឋ​ម​ន្រី្ត​លី​បង់ ដាក់ពាក្យ​លាឈប់​ពី​តំណែង ហើយ​បានស្នើ​សុំឱ្យ​រដ្ឋាភិបាល រក្សា​នូវ​សមត្ថភាព​ចាំផ្ទះ រហូតដល់​មាន​គណៈរដ្ឋមន្ត្រី​ថ្មី​

spot_img

​លី​បង់​៖ លោកនាយក​រដ្ឋមន្ត្រី​ហាសាន់ ឌី​យ៉ាប នៃ​ប្រទេស​លី​បង់ បានដាក់​ពាក្យ​លាឈប់​ពី​តំណែង ក្រោយពី​ត្រូវបាន​ស្តីបន្ទោស អំពី​អំពើពុករលួយ​ដែលមាន​ជាទូទៅ និង​ដោយសារ​ការផ្ទុះ​ដ៏​សាហាវ​មួយ កាលពី​សប្តាហ៍​មុន​ដែល​បាន​បំផ្លាញ​រដ្ឋធានី​បេ​រូត​។​

​លោក​ប្រធានាធិបតី Michel Aoun បាន​ទទួលយក​ការលាលែង​ពី​តំណែង​របស់លោក ហាសាន់ កាលពី​ថ្ងៃ​ចន្ទ ហើយ​បានស្នើ​សុំឱ្យ​រដ្ឋាភិបាលរ​ក្សា​នូវ​សមត្ថភាព​ចាំផ្ទះ រហូតដល់​មាន​គណៈរដ្ឋមន្ត្រី​ថ្មី​មួយ​ត្រូវបាន​បង្កើតឡើង​។ ភាព​តានតឹង​បាននិងកំពុង​ពុះកញ្ជ្រោល នៅក្នុង​ប្រទេស​នៅ​លី​បង់ បន្ទាប់ពី​មានការ​ផ្ទុះ​យ៉ាងខ្លាំង​នៅ​កំពង់ផែ​បេ​រូត ដែល​បានសម្លាប់​មនុស្ស​ប្រហែល ២០០ នាក់​និង ៦.០០០ នាក់​ផ្សេងទៀត​រងរបួស នេះ​បើ​យោងតាម​របាយការណ៍​ចុងក្រោយ​៕
​ប្រភព​៖ Aljazeera
​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×