Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូនស្រី​របស់ ប្រធានាធិបតី​រុស្ស៊ី លោក​វ្លា​ឌី​មៀ​ពូ​ទីន​ម្នាក់ទៀត បាន​ប្រើ​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ – ១៩ ដំបូងបង្អស់​នៅលើ​ពិភពលោក​

spot_img

​ប្រធានាធិបតី​រុស្ស៊ី​លោក​វ្លា​ឌី​មៀ​ពូ​ទីន បានប្រកាស​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ក្រសួងសុខាភិបាល​ប្រទេស របស់លោក​បានអនុម័ត​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ – ១៩ ដំបូងបង្អស់​នៅលើ​ពិភពលោក ហើយ​កូនស្រី​របស់គាត់​ម្នាក់ បាន​ប្រើ​វ៉ាក់សាំង​នេះ​។ នេះ​បើតាម​ការផ្សាយ​របស់​វេ​ប​សាយ RT នៅ​ថ្ងៃ​ពុធ​នេះ​។​

​លោកពូ​ទីន​បាន​និយាយថា​“ កូនស្រី​របស់ខ្ញុំ​ម្នាក់​បាន​ចាក់​វ៉ាក់សាំង​នេះ​។ ក្នុងន័យនេះ នាង​បាន​ចូលរួម​ក្នុងការ​សាកល្បង​។ បន្ទាប់ពី​ការចាក់​វ៉ាក់សាំង​លើកដំបូង នាង​មាន​សីតុណ្ហភាព ៣៨​អង្សា​សេ ថ្ងៃ​បន្ទាប់ ៣៧​អង្សា​សេ ហើយ​នោះ​ជា​អ្វី​ទាំងអស់​។​
ប្រធានាធិបតី​រុស្ស៊ី​លោក​វ្លា​ឌី​មៀ​ពូ​ទីន បានប្រកាស​ពី​ការអនុម័ត​ទទួលស្គាល់​វ៉ាក់សាំង​ការពារ​វីរុស​កូ​វីដ​១៩ នៅ​ថ្ងៃទី​១១​សីហា​នេះ ទោះបីជា​មានការ​ព្រួយបារម្ភ និង​សំណួរ​ជាច្រើន​ដែល​មិនទាន់បាន​ឆ្លើយតប អំពី​សុវត្ថិភាព និង​ប្រសិទ្ធភាព​របស់​វា​ក៏ដោយ ។​

​ប្រធានាធិបតី​វ្ល៉ា​ឌី​មៀ​ពូ​ទីន​ថ្លែងថា ប្រទេស​រុស្ស៊ី​បាន​ក្លាយជា​ប្រទេស​ដំបូង​គេ នៅលើ​ពិភពលោក ដែល​បានផ្តល់​ការទទួលស្គាល់​លើ​វ៉ាក់សាំង កូ​វីដ ១៩ នេះ​បន្ទាប់ពី​ការធ្វើ​តេស្ត​លើ​មនុស្ស​មិន ដល់ ២ ខែ​ផង​នោះ ។ ការអភិវឌ្ឍ​នេះ បាន​ត្រួស​ត្រាយផ្លូវ​ដ៏​ធំ​ដល់​ប្រជាជន​រុស្ស៊ី ប៉ុន្តែ​ដំណាក់កាល​ចុងក្រោយ នៃ​ការសាកល្បង​ដើម្បី​ធានា​សុវត្ថិភាព និង​ប្រសិទ្ធភាព​បន្ថែមទៀត នៅតែ​បន្ត​ធ្វើឡើង ។​

​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​រដ្ឋាភិបាល លោកពូ​ទីន បញ្ជាក់ថា វ៉ាក់សាំង​ដែល​បាន​បង្កើតឡើង​នេះ គឺមាន​សុវត្ថិភាព ហើយ​លោក​សង្ឃឹមថា ប្រទេស​រុស្ស៊ី នឹង​ចាប់ផ្តើម​ផលិត​វ៉ាក់សាំង​នេះ ឱ្យបាន​ឆាប់​បំផុត ។​

​វ៉ាក់សាំង​នេះ ត្រូវបាន​បង្កើតឡើង​ដោយ​វិទ្យាស្ថាន​ហ្គា​មាលី​យ៉ា នៅ​ទីក្រុង​មូ​ស្គូ ត្រូវបាន​គេ​ដាក់ឈ្មោះថា Sputnik-V ។ លោកពូ​ទីន មានប្រសាសន៍​បញ្ជាក់ថា កូនស្រី​របស់គាត់​ម្នាក់ ទទួល​ចាក់​វាក់​សាំង​នេះ រួចទៅហើយ ៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×