Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ករណីបាញ់សម្លាប់មនុស្ស៣នាក់ នៅស្រុកអូររាំង ចាប់ជនដៃដល់៣នាក់ , នាយនគរបាលប៉ុស្តិ៍អូររលែ សារភាពថា គឺជាអ្នកបាញ់

spot_img

មណ្ឌលគិរី៖ សមត្ថកិច្ចចម្រុះបានធ្វើការចាបខ្លួនលោកផល ពេញ នាយនគរបាលប៉ុស្តិ៍អូររលែ បានហើយ ហើយជនជាប់ចោទ បានសារភាពប្រាប់សមត្ថកិច្ចថា រូបគេ គឺជាអ្នកបាញ់សម្លាប់មន្រ្តីប៉េអឹម មន្រ្តីបរិស្ថាន និងបុគ្គលិកអង្គការ ទាំង៣នាក់ នៅស្រុកអូររាំង ខេត្តមណ្ឌលគិរី ពិតប្រាកដមែន ដោយផ្តើមចេញពីរឿងទាស់ទែងគ្នាក្នុងបទល្មើសព្រៃឈើ។

លោកឧត្តមសេនីយ៍ឯក សុខ ខេមរិន ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ បានឲ្យដឹងថា ជនដៃដល់ដែលជា​នាយនគរបាលប៉ុស្តិ៍អូររលែ នៅវេលាម៉ោងជាង១រសៀលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានបញ្ជូនមកដល់ក្រសួងមហាផ្ទៃហើយ ដើម្បីធ្វើការសួរនាំ រួចហើយទើបបញ្ជូនទៅខេត្តមណ្ឌលគិរីវិញ។

លោកឧត្តមសេនីយ៍ត្រី សូ សុវណ្ណ ស្នងការរងនគរបាលទទួលផែនព្រហ្មទណ្ឌ ខេត្តមណ្ឌលគីរី ដែលបានសួរចម្លើយជនដៃដល់ ចាប់ខ្លួននៅព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ដោយជននេះបានសារភាពថា គឺជាអ្នកបាញ់សម្លាប់ជនរងគ្រោះទាំង៣នាក់មែន ដោយគាត់ថា មកពីមានគំនុំ និងឈ្លោះជាមួយគ្នា គឺជាប់ពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ។

ជនដៃដល់ជានាយនគរបាលប៉ុស្តិ៍អូររលែ ត្រូវបានកម្លាំងនគរបាលខេត្តមណ្ឌលគិរី សហការជាមួយកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ និងកម្លាំងនគរបាលស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានចាប់ខ្លួន​នាព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ នៅក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ ខណៈជនដៃដល់រូបនេះ កំពុងធ្វើដំណើររត់គេចខ្លួនទៅស្រុកកំណើត ឯខេត្តព្រៃវែង។ ជនដៃដល់ត្រូវបានចាប់ខ្លួន នៅពេលកំពុងចូលហូបគុយទាវ នៅហាងឥន្ទ្រី។

គិតត្រឹមថ្ងៃទី២ខែកុម្ភៈនេះ មន្រ្តីយោធាការពារព្រំដែន៣នាក់ និងមន្រ្តីនគរបាលការពារព្រំដែនម្នាក់ ត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់ ពាក់ព័ន្ធការបាញ់សម្លាប់មនុស្ស៣នាក់ នៅស្រុកអូររាំង ខេត្តមណ្ឌលគិរី គឺមាននាយនគរបាលប៉ុស្តិ៍អូរលែ លោក ផល ពេញ បូករួមទាំងឈ្មោះ កើត វេហា និង ឈ្មោះ ងួរ ជាមន្ដ្រីយោធាការពារព្រំដែននៅតំបន់អូររលែ។

ការបាញ់ប្រហារនេះបានកើតឡើងនៅចំណុចប៉ុស្ដិ៍អូររលែ ក្នុងភូមិសាស្ដ្រភូមិ​ពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី នៅល្ងាចថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ បានបណ្ដាលឲ្យស្លាប់មនុស្ស៣នាក់ រួមមាន៖ មន្ដ្រីអាវុធហត្ថលើផ្ទៃប្រទេសម្នាក់ឈ្មោះ សេក វឌ្ឍនា មន្ដ្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ឈ្មោះ តើន សុខណៃ និងបុគ្គលិកអង្គការសមាគម អភិរក្សាសត្វព្រៃ Wildlife Conservation Society (WCS)ឈ្មោះ ថុល ខ្នា៕ ដោយ៖បញ្ញាស័ក្តិ

spot_img
×