Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ញូ​វ​ហ្សឺ​ឡែ​នរក​ឃើញ​ករណី COVID-19 លើកដំបូង បន្ទាប់ពី​គ្មាន​ការឆ្លង​អស់​រយៈពេល​ជាង ១០០​ថ្ងៃ​

spot_img

​ប្រទេស​ញូ​វ​ហ្សឺ​ឡែ​ន​បានដាក់​ទីក្រុង Auckland ក្នុងការ​រឹតបន្តឹង​វិញ ក្រោយពេល​រកឃើញ​ការឆ្លង​វីរុស​កូ​រ៉ូ​ណា​ថ្មី ចំនួន ៤​ករណី ដែល​វា​គឺជា​ករណី​ឆ្លង​លើកដំបូង​បង្អស់ បន្ទាប់ពី​គ្មាន​ការឆ្លង​ថ្មី​អស់​រយៈពេល ១០២​ថ្ងៃ​ជាប់​គ្នា​។​

​មានការ​ប្រកាស​បិទ​ទីក្រុង Auckland រយៈពេល ៣​ថ្ងៃ​យ៉ាង​លឿន ក្រោយពេល​មាន​ករណី​ឆ្លង​ថ្មី ដែល​កើត​ឡើងលើ​សមាជិកគ្រួសា​រ​មួយ ដែល​ពួកគេ​មិនដែល​បានធ្វើ​ដំណើរ​សោះ​កាលពីពេល​ថ្មីៗ​នេះ​។​

​ប្រជាជន​នៅក្នុង​ទីក្រុង​នេះ​នឹង​ត្រូវគេ​ប្រាប់​ឲ្យ​ស្នាក់​នៅតែ​ផ្ទះ ចំណែក​ការជួបជុំ​ធំៗ​នឹងត្រូវ​ហាមឃាត់​។ អាជីវកម្ម​ដែល​មិនចាំបាច់​នឹងត្រូវ​បិទ និង​ត្រូវអនុវត្ត​វិធានការ​គម្លាត​សង្គម​ឡើយ​វិញ ទូទាំងប្រទេស​។​

​សូមបញ្ជាក់ថា ញូ​វ​ហ្សឺ​ឡែ​ន​ទទួលបាន​កោតសរសើរ​យ៉ាងខ្លាំង ចំពោះ​វិធានការ​របស់ខ្លួន ក្នុងការ​ទប់ស្កាត់​ការឆ្លង​រាតត្បាត​របស់​វីរុស​មរណៈ ដោយ​ប្រទេស​មាន​ប្រជាជន​ជិត ៥​លាន​នាក់​នេះ គ្មាន​ការឆ្លង​ថ្មី​រហូតដល់ ១០២​ថ្ងៃ​ជាប់​គ្នា​។​

​បើតាម​តួលេខ​ចុងក្រោយ ញូ​វ​ហ្សឺ​ឡែ​ន​មាន​អ្នក​ឆ្លង​សរុប​ចំនួន ១.៥៧៥​នាក់ និង​អ្នកស្លាប់​ចំនួន ២២​នាក់​។ អ្នកជា​សះស្បើយ​មាន ១.៥២៣​នាក់​៕

​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ BBC​

spot_img
×