Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូរ៉េខាងត្បូង និង​អា​មេ​រិច ធ្វើ​សមយុទ្ធ​ទ្រង់ទ្រាយ​តូច​ជាង​មុន ដោយសារតែ​វិបត្តិ COVID-19

spot_img

​កូរ៉េខាងត្បូង និង​អា​មេ​រិច​នឹង​ចាប់ផ្តើម​ធ្វើ​សមយុទ្ធ​យោធា​ប្រចាំឆ្នាំ​របស់​ពួកគេ​នៅក្នុង​សប្តាហ៍​នេះ ប៉ុន្តែ​នឹងមិន​មានការ​ចល័ត​ទ័ព​នៅ​មូលដ្ឋាន​អា​មេ​រិច​ឡើយ បន្ទាប់ពី​មានការ​កាត់បន្ថយ​ទ្រង់​ទ្រ​ង​សមយុទ្ធ ដោយសារ​ព្រួយបារម្ភ​ពី​វីរុស COVID-19​។ នេះ​បើតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​កូរ៉េខាងត្បូង​នៅ​ថ្ងៃ​ពុធ​នេះ​។​

​ប្រទេស​សម្ព័ន្ធមិត្ត​ទាំងពី​កំពុងធ្វើការ​ពិភាក្សាគ្នា​ដើម្បី​កែសម្រួល​សមយុទ្ធ ដែលជា​ធម្មតា​សមយុទ្ធ​ត្រូវធ្វើឡើង​ក្នុង​ខែសីហា ដោយសារតែ​វីរុស​រំខាន​ដល់​ការធ្វើដំណើរ​របស់​ទាហាន​អា​មេ​រិច​។​

​បើតាម​សារព័ត៌មាន Yonhap សមយុទ្ធ​នឹងត្រូវ​ធ្វើឡើង​ចាប់ពី​ថ្ងៃទី ១៦ ដល់ ២៨​ខែសីហា​នេះ ប៉ុន្តែ​មានការ​កាត់បន្ថយ​ទ្រង់ទ្រាយ​។​

​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​កូរ៉េខាងត្បូង បាន​និយាយថា គម្រោង​មិនទាន់​ត្រូវបាន​សម្រេច​ចុងក្រោយ​នៅឡើយ​ទេ​។

​កងកម្លាំង​អា​មេ​រិច​ប្រចាំ​កូរ៉េ (USFK) បាន​រកឃើញ​ការឆ្លង​វីរុស​កូ​រ៉ូ​ណា​ចំនួន យ៉ាងតិច ៦៥​ករណី​ក្នុងចំណោម​ទាហាន បុគ្គលិក និង​គ្រួសារ​របស់​ពួកគេ​ចាប់តាំងពី​ខែកក្កដា​មក បណ្តាល​ឲ្យ​មានការ​ព្រួយបារម្ភ​ក្នុងចំណោម​ប្រជាជន​កូរ៉េខាងត្បូង ដែល​រស់នៅ​ជិត​មូលដ្ឋាន​របស់​អា​មេ​រិច​។​

​ការធ្វើ​សមយុទ្ធ​រួម​រវាង​កូរ៉េខាងត្បូង និង​អា​មេ​រិច​ត្រូវបាន​កូរ៉េខាងជើង តាមដាន​យ៉ាង​យកចិត្តទុកដាក់ ហើយ​កូរ៉េខាងជើង​ហៅ​ការធ្វើ​សមយុទ្ធ​នោះ​ថា ជាការ​សម​សម្រាប់​ធ្វើសង្គ្រាម​ឈ្លានពាន​ខ្លួន​។​

​ការធ្វើ​សមយុទ្ធ​ឆ្នាំនេះ ក៏​នឹង​ផ្តល់ឱកាស​ក្នុងការ​វាយតម្លៃ​ពី​ការត្រៀមខ្លួន រួចរាល់​របស់​កូរ៉េខាងត្បូង ដើម្បី​គ្រប់គ្រង​ប្រតិបត្តិការ​សង្គ្រាម​៕

​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Reuters​

spot_img
×