Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ល្បី​ទៀតហើយ​! អាង​អំណាច​ជា​ឧ​ត្ត​ម​សេនីយ៍​ត្រី ខឹង​ញ៉ែ​ថៅកែ​ហាង​មិនបាន ដក​កាំភ្លើង​គំរាម​បាញ់សម្លាប់ ប្រជាពលរដ្ឋ​ស្នើ​ដាក់ទោស​ឲ្យ​ធ្ងន់​

spot_img

​បុរស​ម្នាក់​ដែល​ក្រោយមក​ត្រូវបាន​ដឹងថា មាន​ឋានន្តរស័ក្តិ​ជា​ឧ​ត្ត​ម​សេនីយ៍​ត្រី ឋានៈ​អនុប្រធាននាយកដ្ឋាន​មួយ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​ភ្លាមៗ បន្ទាប់ពី​ដក​កាំភ្លើង​គំរាម​បាញ់​លើ​ស្ត្រី​ម្នាក់​ជា​ម្ចាស់​ហាង​យីហោ «​វិមាន​ព្រិល​» ធ្វើ​ឲ្យ​ភ្ញៀវ​ផឹកស៊ី​រត់​ចែក​ជើង​គ្នា​ព្រាត កាលពី​វេលា​ម៉ោង ១ និង ៣០ នាទី​យប់ រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០២០ ស្ថិតនៅ​ផ្លូវ​១៦៣ សង្កាត់​ទួល​ទំពូង​ទី​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​

​បើតាម​ប្រភពពី​ភ្ញៀវ​ម្នា​ក់បាន​ប្រាប់​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​ឃើញ​បុរស​ម្នាក់​ស្លៀកពាក់​ស៊ីវិល បាន​ជិះ​រថយន្ត​ម៉ាក Lexus 330 ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ នគរបាល 2. 7119 បាន​ចូល​ផឹកស៊ី នៅ​ហាង​កើតហេតុ ហើយ​បន្ទាប់​ផឹកស៊ី​ស្រវឹង​ស្រឿងៗ បុរស​រូបនេះ​ក៏បាន​លេប​ខាយ​សម្ដី​ស្នេហា​ជាមួយ​ម្ចាស់​ហាង​។ ប៉ុ​ន្តេ សន្ទុះ​ក្រោយមក ក៏​ស្រាប់តែ​ផ្ទុះ​ពាក្យសម្តី​ខ្លាំងៗ​ជាមួយ​ម្ចាស់​ហាង​មួយ​ប្រាវ រួច​ក៏​បើករថយន្ត​ចេញ​បាត់ទៅ​។​

​ប្រភព​ដដែល​បន្តថា មួយសន្ទុះ​ក្រោយ ក៏​ស្រាប់តែ​បុរស​រូបនេះ បាន​បើករថយន្ត​ត្រឡប់មកវិញ ហើយ​បាន​ដក​កាំភ្លើង​គំរាម​បាញ់​លើ​ស្ត្រី​ម្ចាស់​ហាង ធ្វើ​ឲ្យ​ភ្ញៀវ​នៅក្បែរ​ភ័យ​ព្រលឹងចុងសក់​គ្រប់ៗ​គ្នា​តែម្តង​។ ភ្លាមៗ​នោះ ស្ត្រី​ម្ចាស់​ហាង​ក៏បាន​រាយការណ៍​ទៅ​កម្លាំង​សមត្ថកិច្ច និង​អាវុធហត្ថ​ខណ្ឌចំការមន ដែល​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​យ៉ាង​លឿន ប៉ុន្តែ ពេលនោះ​ជនបង្ក​បាន​ឡើង​រថយន្ត​បើក​គេចខ្លួន​ចេញទៅ​បាត់​។ ទោះយ៉ាងណា សមត្ថកិច្ច​បាន​បើករថយន្ត​ដេញតាម​ពីក្រោយ រហូតដល់​សង្កាត់​ច្បារអំពៅ ផ្លូវជាតិ​លេខ​១ ខណ្ឌ​ច្បារអំពៅ ទើប​ធ្វើការ​ឃាត់ខ្លួន​បុរស​រូបនេះ រួច​នាំខ្លួន​មកកាន់​អធិការដ្ឋាន​ខណ្ឌចំការមន ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​។​

​តាមរយៈ​កាត​បង្ហាញ​សមត្ថកិច្ច ជនបង្ក​រូបនេះ​មានឈ្មោះ ជិន សាមី​ឌី អាយុ ៣២ ឆ្នាំ មាន​ឋានន្តរស័ក្តិ​ជា​ឧ​ត្ត​ម​សេនីយ៍​ត្រី ឋានៈ​អនុប្រធាននាយកដ្ឋាន មាន​ទី​លំ នៅផ្ទះ លេខ ១៥V ភូមិ​វាល​ស្បូវ សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ ។

​បច្ចុប្បន្ន សមត្ថកិច្ច​កំពុង​សួរនាំ​ជនសង្ស័យ និង​ស្ត្រី​ជា​ម្ចាស់​ហាង ដើម្បី​ដោះស្រាយ​ទៅតាម​នីតិវិធី​៕ ដោយ​៖ លឹម ហុង​

 

spot_img
×