Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការដាក់​តម្លៃ Havertz នៅតែ​ជា​បញ្ហា​សម្រាប់ Chelsea

spot_img

Chelsea នៅតែ​សង្ឃឹមថា នឹង​បំពេញ​ចប់សព្វគ្រប់​នូវ​កិច្ចព្រមព្រៀង សម្រាប់​ខ្សែបម្រើ​ប្រយុទ្ធ Bayer Leverkusen Kai Havertz ដោយ​ក្នុងពេល​ឥឡូវនេះ​រដូវ​កាល Europa League របស់​ក្លឹប​នៅ Bundesliga បានបញ្ចប់​ហើយ​ក្រោយ​បរាជ័យ​ដោយសារ Inter Milan ១​ទល់នឹង​២ ក្នុង​វគ្គ​៨​ក្រុម​ចុងក្រោយ​កាលពី​រាត្រី​ថ្ងៃ​ចន្ទ​។​

​ទោះបីយ៉ាងណា​ក៏ដោយ វា​នៅតែមាន​បញ្ហា​ផ្សេងគ្នា​មួយចំនួន រវាង​ក្លឹប​ទាំងពីរ​លើ​ការដាក់​តម្លៃ​ខ្លួន​របស់​កីឡាករ​អ​ន្រជាតិ អាល្លឺម៉ង់ រូបនេះ​។ Havertz បានបញ្ជាក់​យ៉ាងច្បាស់​ហើយ​ថា គាត់​ចង់ទៅ​លេង​នៅ Chelsea តែ​ទាស់​គ្នា​ត្រង់​តម្លៃ​ដោយ Lever បានដាក់​តម្លៃ​ផ្តាច់​កុងត្រា​សម្រាប់​កីឡាករ​រូបនេះ ៩០ លាន​ផោន តែ Chelsea ហ៊ាន​ក្នុងតម្លៃ​៧០​លាន​ផោន​ប៉ុណ្ណោះ​៕
​ដោយ ៖​វិច្ឆិកា​


spot_img
×