Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្មករ​ជិត ១.០០០​នាក់​ ជាប់​ក្នុង​អណ្តូងរ៉ែ​មាស នៅ​អាហ្វ្រិ​ចខាង ដោយសារ​ដាច់​ភ្លើង​

spot_img

កម្មករ​អណ្តូងរ៉ែ​មាស​ចំនួន ៩៥៥​នាក់ ​បាន​ជាប់​នៅ​ក្រោម​ដី នៅក្នុង​ប្រទេស​អាហ្វ្រិច​ខាងត្បូង ដោយសារតែ​ការ​ដាច់​ភ្លើងអគ្គិសនី​។ ប្រតិបត្តិ​ការសង្គ្រោះ​កំពុងតែ​បន្ត​ធ្វើ​ឡើង ដើម្បី​រំដោះ ពួកគេ​ចេញ​។ នេះ​បើ​តាម​ការចេញផ្សាយ​របស់ BBC​។

​អ្នកនាំពាក្យ​ក្រុមហ៊ុន​រុករក​រ៉ែ​មាស Sibanye-Stillwater បាន​ថ្លែប​ញ្ជាក់​នៅ​ថ្ងៃ​សុក្រ​ព្រឹក​នេះ​ថា ​ភ្លើង​អគ្គិសនី​បាន​ត​ភ្ជាប់​វិញ​ហើយ ដើម្បី​រំដោះ​កម្មករ​ទាំងនោះ​ចេញ​។​

​ពួកកម្មករ​ទាំងអស់​បាន​ជាប់​នៅក្នុង​អណ្តូងរ៉ែ​ចាប់​តាំងពី​យប់​ថ្ងៃ​ពុធ​មក​ម្លេះ​។ កម្មករ​ទាំងនោះ ត្រូវ​​គេ​រំពឹងថា​នឹងត្រូវ​គេ​នាំឲ្យ​ទៅ​ញាំ​អាហារ និង​ងូតទឹក​ចិត្ត​បន្ទាប់ពី​គេ​រំដោះ​ពួកគេ​បាន មុន​ពេល​ឲ្យ​​ពេទ្យ​ពិនិត្យ​សុខភាព​។​

​ការ​ដាច់​ចរន្តអគ្គិសនី ត្រូវបាន​គេ​ជឿជាក់​ថា​បណ្តាលមកពី​ខ្យល់ព្យុះ​បោកបក់​ប៉ះ​បង្គោល​ភ្លើង ​ដែល​នៅ​ជិត​អណ្តូងរ៉ែ​នោះ​។​

​អណ្តូងរ៉ែ​មាស Beatrix ដែល​កម្មករ​កំពុង​ជាប់​មាន ២៣​ថ្នាក់ ហើយ​មាន​ជំរៅ​ចុះទៅ​ក្រោម​ដី​រហូត ដល់ ១.០០០​ម៉ែត្រ​។​

​សូមបញ្ជាក់​ថា ប្រទេស​អាហ្វ្រិច​ខាងត្បូង​គឺជា​ប្រទេស​ផលិត​រ៉ែ​មាស​ឈានមុខ​គេ​ក្នុង​ពិភពលោក ប៉ុន្តែ​​ស្តង់ដា​សុវត្ថិភាព​នៃ​ឧស្សាហ៏កម្ម​ក្នុង​ប្រទេស​នេះ​តែងតែជាប​ញ្ហា​ចោទ​៕ សុភ័ក្ត្រ

spot_img
×