Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

Mendy ជិត​នឹង​បញ្ចប់​ការផ្ទេរ​ទៅ Al Sadd

spot_img

Nampalys កំពុងតែ​ខិត​កាន់​ជិត​ដល់​កិច្ចព្រមព្រៀង​ដើម្បី​ចុះហត្ថលេខា​ឲ្យ​ក្លឹប Al Sadd នៅក្នុង​ប្រទេស កាតា ហើយ​។​
Mendy គឺជា​ជា​ភ្នា​ក់​សេរី​បន្ទាប់ពី​កិច្ចសន្យា​របស់គាត់​នៅ Leicester City បាន​ផុត​កុង​ត្រស​។ ក្រុម​កញ្ជ្រោង​ខៀវ បាន​ចុះហត្ថលេខា​យក​គាត់​ពី Nice នូវ​តម្លៃ​ខ្លួន​១៣​លាន​ផោន​ក្នុង​រយៈពេល​៤​ឆ្នាំ​។​

Al Sadd ត្រូវបាន​បង្វឹក​ដោយ Xavi Hernandez និង​ក៏បាន​យក Santi Carzorla កម​កាន់​ក្លឹប​រួចរាល់​ហើយ​។ Willian ជិត​ទៅ Arsenal ហើយ​
​កាលពី​លើក​មុន​យើង​បានដឹងហើយថា ខ្សែប្រយុទ្ធ​សញ្ជាតិ​ប្រ​ស៊ី​ល​រូបនេះ​នឹង​ចាក​ចេញពី Stamford Bridge ហើយ Arsenal គឺជា​ក្លឹប​ដែល​គេ​ដឹងថា​កីឡាករ​រូបនេះ នឹងចូលរួម​នាពេល​ដ៏​ឆាប់ៗ​ខាងមុខនេះ​។ Villa ត្រៀម​ដេញថ្លៃ Watkins
Aston Villa កំពុង​រៀបចំ​ដេញថ្លៃ​យក​ខ្សែប្រយុទ្ធ Brentford Ollie Watkins បើទោះជា​យ៉ាងណាក៏ដោយ​ពួកគេ​នឹង​ប្រឈមមុខ ពី​ការ​ប្រជែង​របស់​ក្លឹប​ផ្សេងៗ​ទៀតផង​ដែរ​។​

​វា​មិនទាន់មាន​កិច្ចព្រមព្រៀង​ណាមួយ​ដែល​កាន់តែ​កៀក ក្នុង​ការទិញ​កីឡាករ​រូបនេះ​ពី​សំណាក់ Villa នៅឡើយ​ទេ ប៉ុន្តែ​ខ្សែប្រយុទ្ធ​គឺជា​គោលដៅ​កំពូល​សម្រាប់​ក្លឹប​ដទៃ កំពុង​តាម​ប្រមាញ់​ក្នុងអំឡុង​ពេលនេះ ហើយ​លោក Dean Smith ដែល​បាន​ចុះហត្ថលេខា​យក​កីឡាករ​រូបនេះ នៅពេល​គាត់​ជា​អ្នកចាត់ការ Brentford​នោះ បាន​ជឿជាក់ថា ខ្សែប្រយុទ្ធ​វ័យ​២៤​ឆ្នាំ​នឹង​ជោគជ័យ​ខ្លាំង​នៅ Premier League៕
​ដោយ ៖​វិច្ឆិកា​

spot_img
×