Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចង់​គាំង​! ល្បី Rose ថា​ឲ្យ​មីង​ម្នាក់​អត់​ស្គាល់​ខ្លួន ដូច​អត់​ស្គាល់​វិមានឯករាជ្យ ក្រដាស 10$ និង 20$ អ៊ីចឹង ស្រាប់តែ​ពេល​សម្ភាសន៍​ធ្វើ​ឲ្យ​គ្រប់គ្នា​ចង់​លើស​ជាតិ​ស្ករ ព្រោះ​អួត​សុទ្ធតែ​… (​វីដេអូ​)

spot_img

​និយាយ​អំពី​កញ្ញា Ah Na Ros នោះ​ប្រិយមិត្ត​ប្រាកដជា​នៅចាំ​បាន​ហើយ ដែល​កញ្ញា​ជា​តួអង្គ​ស្រី​ម្នាក់​ថត​បទ​ចម្រៀង MV មាន​ចំណងជើង «​សង្សារ​ក៏​ផិត មិត្ត​ក៏​ក្បត់​» ហើយ​ត្រូវបាន​មហាជន​រិះគន់​ឡើង​កក្រើក​ផ្ទៃ​ប្រទេស ដោយសារតែ​មិនអាច​ទទួលយកបាន ចំពោះ​សកម្មភាព​ក្នុង​ឈុត​ស្នេហា​ដ៏​ក្តៅ​សាច់​ជ្រុល​ហួស​ដែន​កំណត់​របស់​នាង ជាមួយ​តួ​ប្រុស​ម្នាក់ ថត​នៅមុខ​ឡាន និង​នៅលើ​គ្រែ​។​

​ដោយឡែក​កាលពីពេល​ថ្មីៗ​នេះ កញ្ញា រ៉ូ​ស ត្រូវបាន​គេ​នាំគ្នា​រិះគន់​សារជាថ្មី ក្រោយ​នាង​បាន​ប្រើ​ពាក្យពេចន៍​និយាយ​ខឹង​ទៅលើ​អ្នកលេង​ម្នាក់​នៅលើ​បណ្តាញ​សង្គម Tik Tuk ថា​៖ «​មីង​ស្គាល់ វិមានឯករាជ្យ អត់ ស្គាល់ ក្រដាស​១០ ក្រដាស ២០ អត់ បើ​អត់​ស្គាល់​មីង អាច​ចូលទៅ​ស្វែងរក​នៅក្នុង បណ្ដាញ​សង្គម យូ​ធូប (Youtube) បាន នោះ​មីង​នឹង​ដឹងថា​ខ្ញុំ​ជា​នរណា​គេ​ហើយ​» ។​

​យ៉ាងណាមិញ ក្រោយ​ទទួលរង​ការរិះគន់​យ៉ាង​ចាស់ៗ​ដៃ ដោយសារតែ​ពាក្យសម្តី​ខាងលើនេះ កញ្ញា រ៉ូ​ស បាន​ចេញមុខ​បកស្រាយ​ថា តាមពិតទៅ ពាក្យ​ដែល​នាង​លើកឡើង គឺ​ចង់​ប្រាប់​ទៅ​មីង​ម្នាក់​នោះ​ថា នាង​បាន​ចូលប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ច្រើន​ឆ្នាំ​ល្បី​ប៉ុណ្ណឹង​ដែរ តែ​បែរជា​គាត់​មិន​ស្គាល់​រូបនាង​? ហើយ​បើ​មិន​ស្គាល់​នាង​ថា​ជា​នរណា គឺ​ហាក់ដូចជា​គាត់​មិនដែល​ស្គាល់​វិមានឯករាជ្យ ស្គាល់​ក្រដាស 10$ ក្រដាស 20$ អ៊ីចឹង​។​

​ប៉ុន្តែ អ្វីដែល​ធ្វើ​ឲ្យ​គ្រប់គ្នា​ចង់​លើស​ជាតិ​ស្ករ​នោះ គឺ​នៅពេល​នាង​ត្រូវបាន​សម្ភាសន៍​ជាមួយ​លោក អ៊ឹម ជីវ៉ា ស្រាប់តែ​និយាយ​អួត​សុទ្ធតែ​ថា​៖ “​បងប្អូន​ខ្ញុំ​សុទ្ធតែ​អ្នកមាន​ទាំងអស់ ពូ​ខ្ញុំ​សុទ្ធតែ​ធ្វើការ​នៅ​ក្រសួងមហាផ្ទៃ ផ្កាយ​២ មីង​ខ្ញុំ​សុទ្ធតែ​អគ្គនាយក ពូ​មីង​ខ្ញុំ​បង្កើត​ហ្មង​! ប្អូនស្រី​ម៉ាក់​ខ្ញុំ ប្តី​គាត់​ធ្វើ​អគ្គនាយក​ប៉ុស្តិ៍​លេខ​៥ បងប្អូនៗ​ខ្ញុំ​គឺ​ពេញ​ភ្នំពេញ​ចា៎ ប្អូនស្រី​ម៉ាក់​ខ្ញុំ​និយាយ​ទៅ ម៉ាក់​ខ្ញុំ​គាត់​បងប្អូន ១០​នាក់ និយាយ​ទៅ​នៅ​ពេញ​ភ្នំពេញ​ហ្នឹង​ហ្មង​។ ពូ​ខ្ញុំ​ផ្ទះ​នៅ​គៀនស្វាយ​វីឡា​ប៉ុនណា​ណី មីង​ខ្ញុំ​អី​សុទ្ធតែ​ផ្ទះ​វីឡា តែ​ខ្ញុំ​មិនដែល​ចង់​ពឹងពាក់​បងប្អូន​ណា​ទេ​។ និយាយ​ទៅ ជីវិត​ខ្ញុំ​គឺ​ឯករាជ្យ ម្ចាស់ការ​លើ​ខ្លួនឯង ខ្ញុំ​រស់នៅ ចា៎​ខ្ញុំ​ចូលចិត្ត​នៅ ចូលចិត្ត​ឯករាជ្យ និយាយ​ទៅ​បង​ចា៎​…”៕ ដោយ​៖ លឹម ហុង​

spot_img
×