Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រោះថ្នាក់​ចរាចរណ៍ កំពុង​ក្លាយជា​ឃាតករ​សម្លាប់​ជីវិត​មនុស្ស នៅលើ​ដងផ្លូវ​សាធារណៈ​ជាច្រើន និង​បង្ក​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង ដល់​សុខភាព​សាធារណៈ ក្នុងប្រទេស​កម្ពុជា​

spot_img

​ខេត្តស្វាយរៀង ៖ ដើម្បី​ចូលរួម​កាត់បន្ថយ​អត្រា​ស្លាប់ និង​របួស​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក នៅ​ព្រឹក​ថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២០ លោក ម៉ែន វិបុល ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តស្វាយរៀង ព្រមទាំង​លោក លោកស្រី ជា​សមាជិក សមាជិការ​គណៈកម្មាធិកា​រ​សាខា ក្រុម​ប្រតិបត្តិ​សាខា ទីប្រឹក្សា និង​យុវជន​កាកបាទក្រហម​កម្ពុជា នៃ​វិទ្យាល័យ​ស្វាយរៀង និង​វិទ្យាល័យ ហ៊ុនសែន ចេក អ្នកស្ម័គ្រចិត្ត​កាកបាទ​ក្រហម បាន​សហការ​ជាមួយ​សមត្ថកិច្ច​នគរ​បាល​ចរាចរណ៍​ផ្លូវគោក​ខេត្ត និង​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត ចុះ​ណែនាំ​អប់រំ​ផ្សព្វផ្សាយ​អំពី​ច្បាប់​ចរាចរណ៍ ដល់​អ្នកជិះ​ម៉ូតូ​មិន​ពាក់មួក​សុវត្ថិភាព មិន​ដាក់​កញ្ចក់​មើល​ក្រោយ អ្នកបើកបរ​រថយន្ត​មិន​ពាក់​ខ្សែក្រវាត់ គំនូស​សញ្ញា​ឈប់ ទៅមុខ​នៅពេល​ភ្លើង​សញ្ញា​អាទិភាព ដែល​ប្រារព្ធ​ធ្វើ​នៅ​ទីតាំង​៣​កន្លែង​រួមមាន​៖ ចំណុច​រង្វង់​មូល​ផ្លូវ​ហាយវ៉េ​, ភ្លើងស្តុប​សួន​តា​ឌី និង​កែង​ផ្ទះសំណាក់​សមាគមន៍​នារី ។

​ក្រុមការងារ​បានធ្វើកា​រ​ផ្សព្វផ្សាយ ដល់​ប្រជាពលរដ្ឋ​ក្រោម​ប្រធានបទ ការពាក់​មួកសុវត្ថិភាព ឲ្យ​បាន​ត្រឹមត្រូវ ការបើកបរ​ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង និង​ស្លាក​សញ្ញា​ចរាចរណ៍ ការឆ្លើយ​សំណួរ​យក​រង្វាន់ មួកសុវត្ថិភាព អាវយឺត​ជាដើម​។

​លោក ម៉ែន វិបុល ប្រធាន​គណៈកម្មាធិការ​សាខា បាន​បញ្ជាក់ថា បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍ បាន​បង្ក​នូវ​ផល​លំបាក​ដ៏​ធ្ងន់ធ្ងរ ដល់​សង្គមជាតិ ដោយបាន​បំផ្លាញ​ទាំង​ទ្រព្យសម្បត្តិ ទាំង​អាយុជីវិត និង​បន្សល់ទុក​នូវ​ជនរងគ្រោះ ជនពិការ ក្មេង​កំព្រា ស្ត្រី​មេម៉ាយ គ្រួសារ​ក្រីក្រ ។ ល ។ បញ្ហា​ទាំងនេះ បានទទួល​ការយកចិត្តទុកដាក់​ទី​សំណាក់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា ក្នុងការ​កាត់បន្ថយ​នូវ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍ តាមរយៈ​ការបង្កើត​គណៈកម្មាធិកា​រ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ប្រព័ន្ធ​ព័ត៌មាន​ជនរងគ្រោះ និង គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក គោលនយោបាយ និង​ផែនការ​សកម្មភាព​ជាតិ​ទសវត្សរ៍​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​រយៈពេល ១០ ឆ្នាំ ហើយ​ការផ្សព្វផ្សាយ​នាពេលនេះ ក្នុង​គោលបំណង​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​ពាក់មួក​សុវត្ថិភាព​ឲ្យ​បាន​គ្រប់ៗ​គ្នា​ទាំង​អ្នកបើកបរ និង អ្នករួមដំណើ​ពីក្រោយ គ្រប់ពេលវេលា​ដែល​ធ្វើ​ចរាចរណ៍ តាម​ដងផ្លូវ​តាមរយៈ​ម៉ូតូ ដើម្បី​ធានា​សុវត្ថិភាព កុំ​ឲ្យ​មាន​របួស​ក្បាល​បណ្តាល​ឲ្យ​ស្លាប់​បើ​គ្មាន​មួកសុវត្ថិភាព កុំ​បើកបរ និង​ជិះ​ពីក្រោយ ។ ទ​ទន្ទឹម​នោះ ត្រូវគោរព​ច្បាប់​ចរាចរណ៍​ឲ្យ​បាន​ខ្ជាប់ខ្ជួន កុំ​បើកបរ​ហួស​ល្បឿន​កំណត់ និង​ត្រូវបំពេញ​លក្ខខណ្ឌ​យានជំនិះ​របស់ខ្លួន​ឲ្យ​បាន​គ្រប់គ្រាន់ ដូចជា​កញ្ចក់​មើល​ក្រោយ ចង្កៀង​បំភ្លឺ​ភ្លើង​សញ្ញា​បត់ ។​ល​។

​លោក​បាន​បន្តទៀតថា គ្រោះថ្នាក់​ចរាចរណ៍​កំពុង​ក្លាយជា​ឃាតករ​សម្លាប់​ជីវិត​មនុស្ស នៅលើ​ដងផ្លូវ​សាធារណៈ​ជាច្រើន​បំផុត និង​បង្ក​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង ដល់​សុខភាព​សាធារណៈ​ក្នុងប្រទេស​កម្ពុជា ដែលមាន​មនុស្ស​ស្លាប់ និង​ច្រើន​ពាន់​អ្នក​ផ្សេងទៀត​រងរបួស​ធ្ងន់ ស្រាល ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​ខាតបង់​ថវិកា​ច្រើន​រយ​លាន​ដុល្លារ ។ ដោយ​មើលឃើញ​ពី​ស្ថានភាព​នៃ​គ្រោះថ្នាក់​ចរាចរណ៍ ពីមួយ​ឆ្នាំ​ទៅមួយ​ឆ្នាំមាន​ការកើនឡើង សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត បាន​នឹង​ជំរុញ​ឲ្យ​មាន​អ្នកស្ម័គ្រចិត្ត និង​យុវជន​កាកបាទក្រហម​កម្ពុជា ចុះ​សហការ​ជាមួយ​មន្ត្រី​ចរាចរណ៍​ផ្លូវគោក នៅតាម​ចំណុច​គោលដៅ ដើម្បី​ផ្សព្វផ្សាយ​ពី​ផលប៉ះពាល់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ និង​ធ្វើ​ការណែនាំ​ឲ្យ​អ្នកបើកបរ​ទាំងអស់​ត្រូវ​ពាក់មួក​សុវត្ថិភាព ខ្សែក្រវាត់​សុវត្ថិភាព និង​ការបើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង ។

​ក្នុង​យុទ្ធនាការ​នេះ​សាខា​បាន​ចែក​មួកសុវត្ថិភាព​ចំនួន ១១០ មួក អាវយឺត ១៨០ អាវ ខិត្តប័ណ្ណ​ផ្សព្វផ្សាយ ៥០០ សន្លឹក ដោយមាន​អ្នកចូលរួម ផ្សព្វផ្សាយ និង​ឆ្លើយ សំណួរ​សរុប ២៩៣ នាក់ ស្រី ៧២ នាក់ ៕​ដោយ​៖ វ៉ៃ​កូ​

spot_img
×