Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកអគ្គរដ្ឋទូត​ទី​ម័​រ​ខាងកើត មក​សិក្សា​ឈ្វេងយល់​ពី​សមិទ្ធផល និង​ការអភិវឌ្ឍ នៅ​ខេត្តស្វាយរៀង​

spot_img

​ខេត្តស្វាយរៀង​៖ លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង កាលពី​ព្រឹក​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០២០​នេះ បាន​អនុ​ញ្ញា​ឱ្យ លោក អ៊ែ​ម៊ែ​នែ​ហ្សី​ល​ឌូ គូប​ប៉ា ឡូ​បេស ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ទី​ម័​រ​ខាងកើត ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ជួប​សម្តែង​ការគួ​សម និង​ពិភាក្សា​ការងារ ក្នុង​គោលបំណង​សិក្សា​ឈ្វែ​ង​យល់​ពី​សមិទ្ធផល និង​ការអភិវឌ្ឍ​ខេត្តស្វាយរៀង ក៏ដូចជា​ការដកស្រង់​បទពិសោធន៍​ល្អៗ ពី​រដ្ឋបាលខេត្ត​យកទៅ​អភិវឌ្ឍ នៅ​តំបន់​ព្រំដែន​នៃ​ប្រទេស​ទី​ម័​រ​។​

​មានប្រសាសន៍​ទៅកាន់ លោក អ៊ែ​ម៊ែ​នែ​ហ្សី​ល​ឌូ គូប​ប៉ា ឡូ​បេស ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព នៃ​សាធារណៈរដ្ឋ​ប្រជាធិបតេយ្យ​ទី​ម័​រ​ខាងកើត លោក​អភិបាលខេត្ត បានបញ្ជាក់​ជូន អំពី​ស្ថានភាព​ភូមិសាស្ត្រ និង​តំបន់​សក្តានុពល​សំខាន់ៗ ដែល​រដ្ឋបាលខេត្ត​សម្រេចបាន រួមមាន វិស័យសេដ្ឋកិច្ច ឧស្សាហកម្ម ពាណិជ្ជកម្ម និង កសិកម្ម​ជាដើម ជាពិសេស​ការផ្តល់​ការងារ ធ្វើ​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត និង​មកពី​តាម​បណ្តា​ខេត្ត​ជាង​៨​ម៉ឺន​នាក់​។
​ទន្ទឹម​នោះ លោក​អភិបាលខេត្ត​បាន​ជម្រាបជូន​អំពី​ស្ថានភាព​បច្ចុប្បន្ន និង​វិធីសាស្ត្រ​ក្នុងការ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ របស់​រាជរដ្ឋាភិបាល ក្នុងនោះ​រដ្ឋបាល​ខេត្តស្វាយរៀង ក៏បាន​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់ តាម​សេចក្តីណែនាំ​របស់​ក្រសួងសុខាភិបាល​កម្ពុជា​ផងដែរ​។

លោក ម៉ែន វិបុល អភិបាលខេត្ត បាន​ថ្លែង​នូវ​ការ​អរគុណ​ចំពោះ​លោក ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព នៃ​សាធារណៈរដ្ឋ​ប្រជាធិបតេយ្យ​ទី​ម័​រ​ខាងកើត ដែល​បាន​ឆ្លៀតពេល​ពេលវេលា​អញ្ជើញ​មក​សិក្សា​ឈ្វែ​ង​យល់​ពី​ស្ថានភាព​ភូមិសាស្ត្រ​របស់​ខេត្តស្វាយរៀង ក្នុងនាម​រដ្ឋបាលខេត្ត សូម​ថ្លែងអំណរគុណ និង​រីករាយ​ក្នុងការ​ផ្តល់ មតិ​បទពិសោធន៍​ដើម្បី​ជំរុញ និង​ការអភិវឌ្ឍ​នៅតាម​តំបន់​ព្រំដែន​ខេត្តស្វាយរៀង ក៏ដូចជា​តំបន់​ព្រំដែន​នៃ​ប្រទេស​ទី​ម័​រ​៕​ដោយ​៖​វ៉ៃ​កូ​

spot_img
×