Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ត្រួតពិនិត្យ​កន្លែង​ទិញ​លក់​សត្វ​ឆ្កែ​នៅក្នុង​ស្រុក​បន្ទាយស្រី និង​ជា​កន្លែង​ដែល​ទិញ​លក់​ធំជាងគេ នៅក្នុង​ខេត្តសៀមរាប​

spot_img

​សៀមរាប​៖ លោក​ឃឹម ហ្វី​ណង់ អភិបាលស្រុក​បន្ទាយស្រី បាន​សរសេរ​សារ​នៅលើ​ផេ​ក​ហ្វេ​ស​ប៊ុ​កនៅ​ថ្ងៃ​ពុធ​នេះ​ថា
​មាន​អ្នក​សួរ​ខ្ញុំ​ថា តើ​ការហាមឃាត់​ការធ្វើ​សត្តឃាត​សត្វ​ឆ្កែ និង​ការធ្វើ​អាជីវកម្ម​សាច់​ឆ្កែ នៅក្នុង​ស្រុក​បន្ទាយស្រី បាន​អនុវត្ត​ដល់​ណា​ហើយ​?

​កាលពី​ម្សិលមិញ​នេះ មន្ត្រី​របស់​រដ្ឋបាល​ស្រុក​បន្ទាយស្រី បាន​សហការ​ជាមួយ​មន្ត្រី​មកពី​មន្ទីរ​កសិកម្ម​ខេត្តសៀមរាប ចុះ​ត្រួតពិនិត្យ​កន្លែង​ទិញ​លក់​សត្វ​ឆ្កែ​នៅក្នុង​ទូទាំង​ស្រុក​បន្ទាយស្រី និង​បាន​សង្កេតឃើញថា កន្លែង​ដែល​ទិញ​លក់​ធំជាងគេ​នៅក្នុង​ស្រុក​(​និង​ក៏​ជា​កន្លែង​ធំជាងគេ​នៅក្នុង​ខេត្តសៀមរាប​ដែរនោះ​) បាន​បញ្ឈប់​ការធ្វើ​អាជីវកម្ម​របស់ខ្លួន​ហើយ ប៉ុន្តែ​នៅសល់​ចំនួន​២​កន្លែង​ទៀត​ដែល​កំពុង​ធ្វើ​អាជីវកម្ម ហើយ​ត្រូវ​បានទទួល​ការណែនាំ​សាជាថ្មី​ឲ្យ​បញ្ឈប់​អាជីវកម្ម​ផងដែរ​។​

​លោក​បន្តថា ក្នុងដំណាក់កាល​នេះ រដ្ឋបាល​ស្រុក​បន្ទាយស្រី​នឹង​បន្ត​ប្រកាន់​ជំហរ​ទន់ភ្លន់​លើ​បញ្ហា​នេះ ផ្តល់​អាទិភាព​ទៅលើ​គោលការណ៍​ស្ម័គ្រចិត្ត និង​ការណែនាំ​អប់រំ​ឲ្យ​បញ្ឈប់​ច្រើនជាង​ការចាប់​បង្ខំ ហើយ​រដ្ឋបាល​ស្រុក​ក៏​កំពុងធ្វើការ​ជាមួយ​អង្គការ​សង្គ្រោះ​សត្វ​កម្ពុជា (Animal Rescue Cambodia) និង​អង្គការ ហ្វ​រ​ផរ (Four Paws) ដើម្បី​រិះរក​វិធី​ជួយ​សម្រួល​ដល់​ការផ្លាស់ប្តូរ​មុខរបរ​ថ្មី​របស់​បងប្អូន​អាជីវករ​ក្នុងដំណាក់កាល​អន្តរកាល​នេះ​។​

​លោក បាន​លើកឡើងថា សង្ឃឹមថា នៅក្នុង​រយៈពេល​ដ៏​ខ្លី​ខាងមុខនេះ បន្ទាយស្រី​នឹង​ក្លាយទៅជា​ស្រុក​ដែល​គ្មាន​ការជួញដូរ​សាច់​ឆ្កែ​ទាំងស្រុង និង​ស្តារ​មកវិញ​នូវ​កិត្តិនាម​ជា​ស្រុក​ទេសចរណ៍ ដែលមាន​ការ​ឲ្យ​តម្លៃ​ទៅលើ​អាយុជីវិត និង​សុខុមាលភាព​របស់​សត្វ​ឆ្កែ​។

​សូមបញ្ជាក់ថា ការ​លួច ការជួញដូរ ការដឹកជញ្ជូន សម្លាប់​និង​លក់​សត្វ​ឆ្កែ ដើម្បី​យក​សាច់​ទៅធ្វើជា​ម្ហូបអាហារ មានការ​កើនឡើង​គួរ​ឲ្យ​បារម្ភ ដែល​ក្នុងនោះ​ស្រុក​បន្ទាយស្រី ត្រូវបាន​រកឃើញថា ជា​កន្លែង​ជួញដូរ​ធំជាងគេ​នៅក្នុង​ខេត្តសៀមរាប ជាពិសេស​នៅក្នុង​ឃុំ​ព្រះ​ដាក់ ដោយមាន​ទីតាំង​ប្រមូល​ទិញ​ពី​បណ្តា​ស្រុក​ផ្សេងៗ ស្តុក​ទុក​សត្វ​ឆ្កែ​រស់​ជាច្រើន​កន្លែង និង​កំពុង​ប្រតិបត្តិការ​ផ្គត់​ផ្ត​ង់​សត្វ​ឆ្កែ​រស់ និង​សាច់​ឆ្កែ​បន្ត​ទៅកាន់​តំបន់​ដទៃទៀត ក្នុងប្រទេស​កម្ពុជា​។ ការជួញដូរ​នេះ បានធ្វើឱ្យ​ប៉ះពាល់​ដល់​វិស័យ​ទេសចរណ៍ និង​កេរ្តិ៍ឈ្មោះ​របស់​ស្រុក​បន្ទាយស្រី និង​ខេត្តសៀមរាប តួយ៉ាង មាន​សារព័ត៌មាន​អន្តរជាតិ​ចំនួន​១៨០​បណ្តាញ បានធ្វើការ​ចុះផ្សាយ​រិះគន់ នៅលើ​គេហទំព័រ​របស់​ពួកគេ ក្នុងអំឡុង​ពី​ខែវិច្ឆិកា និង​ខែធ្នូ​២០១៩៕ ដោយ​៖​កូ​ឡាប​

spot_img
×