Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្លាប់​២​នាក់ របួស ១២​នាក់ ដោយ​រថយន្ត​ក្រឡាប់​នៅ​ខេត្ត​ស្រះកែវ​ប្រទេស​ថៃ​

spot_img

ស្រះកែវ ថៃ ៖ ពលករ​ខ្មែរ ២​នាក់ ស្លាប់ ១២​នាក់ របួស​ដោយសារ​រថយន្ត​ថៃ​១​គ្រឿង​ម៉ាក​តូយ៉ូតា​ហៃ​ឡាក់​រី​វ៉ូ​(Toyota Hillux Revo ពណ័​ទឹកប្រាក់ ពាក់​ស្លាក​លេខ ក ១០០៧ ស្រះកែវ ដឹក​ពលករ​ខ្មែរ បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ក្រឡាប់​នៅលើ​ផ្លូវជាតិ​ពី​កម្ពុជា​ទៅ​ថៃ​ក្នុង​ខេត្ត​ស្រះកែវ​ប្រទេស​ថៃ កាលពី​ព្រឹក​ថ្ងៃទី​២ ខែ​កុម្ភ​: ឆ្នាំ​២០១៧។ នេះ​បើ​តាម​លោក ង៉ែត ប៊ុនលី កុងស៊ុល​នៃ​ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំ​ខេត្ត​ស្រះកែវ​ប្រទេស​ថៃ​អោយដឹង​ថ្ងៃទី​២​កុម្ភ​: ។​

លោក​និយាយ​បន្តថា​៖ ជនរងគ្រោះ​ជា​ពលក​ខ្មែរ​១៤​នាក់ នោះ​មាន​៖ ១. ឈ្មោះ សុខ សល់ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ​។ ២-​ឈ្មោះ​សុខ ជា ភេទ​ប្រុស​អាយុ​៣៧​ឆ្នាំ ។​៣-​ឈ្មោះ សុខ ជាតិ ភេទ​ប្រុស អាយុ ២២​ឆ្នាំ ។​៤-​ឈ្មោះ ឃឿន រែម ភេទ​ស្រី អាយុ​២០​ឆ្នាំ ស្លាប់ ជា​ប្រពន្ធ​របស់​សុខ សល់ ។ ៥- ឃ្លោម​ម សំ​អុស ភេទ​ប្រុស​អាយ​២២ ឆ្នាំ ។ ៦-​ឈ្មោះ វ៉ាន់ ឡុក ភេទ​ប្រុស អា​យ​២៥​ឆ្នាំ​។ ពួកគេ​ទាំងនេះ​មាន​លំនៅ​ភូមិ​អន្លុង​កូប ឃុំ​របស់​មង្គល​ស្រុក មោង​ខេត្តបាត់ដំបង។ ៧ -​ឈ្មោះ ឌុ​ក ឆួង ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ។​៨ -​ឈ្មោះ ស៉ី ទី ភេទ​ប្រុស អាយុ​៣១​ឆ្នាំ​។​៩-​ឈ្មោះ អូ ស្រី​រឿន ភេទ​ស្រី អាយុ ២១​ឆ្នាំ​។ ១០ -​ឈ្មោះ ធុល ធន់ ភេទ​ប្រុស​អាយុ ៣០​ឆ្នាំ ។​១១-​ឈ្មោះ ខុម ផានី ភេទ​ស្រី អាយុ​៣២ ឆ្នាំ បាន​ស្លាប់ ជា​ប្រពន្ធ​របស់​ធុល ធន់ ។ ១២-​ឈ្មោះ ធុល លាភ​ហេង ភេទ​ស្រី អាយុ ៤​ខែ ត្រូវជា​កូន​។ ពួកគេ​មាន​លំនៅ ភូមិ​ឆ្កែ​កំប្រើស ឃុំ​ព្រែកជីក ស្រុក​រុក្ខ​គី​រី​ខេត្ត​បាត់ដំបង ។​១៣-​ឈ្មោះ ប៊ុន សុ​ផា​ច ភេទ​ស្រី អាយុ​២២​ឆ្នាំ និង​១៤ -​ឈ្មោះ សុ​ត ប្រុស ភេទ​ប្រុស​អាយុ​៤២​ឆ្នាំ លំនៅ​ភូមិ​កូន​ត្រី​ឃុំ​កូប ស្រុក អូរជ្រៅ​ខេត្ត​បន្ទាយមានជ័យ​។​

ពលក​រទាំង​១៤​នាក់​បាន​ស្លាប់​២​នាក់ របួស​ធ្ងន់​ស្រាល​១២​នាក់ ។​ពួកគេ​បាន​ធ្វើដំណើរ​ក្នុង​ប្រទេស​ថៃ ដើម្បី​ទៅ​ធ្វើការ ។​ក្រុម​អ្នក​សង្គ្រោះបាន​ដឹក​ជនរងគ្រោះ​ទៅ​មន្ទីរពេទ្យ ។​

សមត្ថកិច្ច​ថៃ​ពុំ​បញ្ជាក​ពី​មូ​ហេតុ​នៃ​គ្រោះថ្នាក់​ក្រឡាប់ ទីតាំង​និង​អត្តសញ្ញាណ​អ្នកបើកបរ​រថយន្ត​នេះ​នៅឡើយ​៕​ ដោយ ៖ បន្ទាយ

spot_img
×