Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មើលមុខ​ជន​បំពុលសង្គម ចង់​ឲ្យ​ផេ​ក TCB អ​ល​ចនទ្រ​ព្យ​កម្ពុជា កាន់តែ​ល្បី យក​ព័ត៌មាន​ចាស់​អគ្គិភ័យ​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ តាំងពី​ខែមិថុនា ឆ្នាំ​២០១៩ មក Live ដើម្បី​ទាក់ទាញ​ខ្លាំង​

spot_img

​ភ្នំពេញ​៖ ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស សហការ​មួយ​ការិយាល័យ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បានធ្វើ​ការកោះហៅ​បុរស​ម្នាក់​ឈ្មោះ សំ កុម្ភៈ ដែល​បាន​យក​ព័ត៌មាន​ចាស់​មក​ឡាយ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​យល់ច្រឡំ ជាពិសេស​បង្ក​ឲ្យ​មាន​ចលាចល​ក្នុងសង្គម ព្រោះតែ​ចង់​ឲ្យ​គណនី​ហ្វេ​ស​ប៊ុ​ក​ផេ​ក TCB អ​ល​ចនទ្រ​ព្យ​កម្ពុជា​ដែលជា​របស់​ជន​រូបនោះ មាន​ភាព​ទាក់ទាញ​កាន់តែខ្លាំង​។​

​បុរស​ម្នាក់​ឈ្មោះ សំ កុម្ភៈ ជា​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ផេ​ក TCB អ​ល​ចនទ្រ​ព្យ​កម្ពុជា ដែល​បាន​យក​រូបភាព​ករណី​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​ដែល​បាន​កើតឡើង​តាំងពី​ខែមិថុនា ឆ្នាំ​២០១៩ នៅ​សង្កាត់​ទួល​ទំពូង ខណ្ឌចំការមន យកមក​ធ្វើការ​បង្ហោះ​ឡាយ​ជា​វីដេអូ​(Live Steam) កាលពី​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០២០ វេលា​ម៉ោង ១៣:៣០​នាទី នៅ​រាជធានី​ភ្នំពេញ ក្នុង​គោលបំណង​ចង់​ឲ្យ​មាន​ភាព​ទាក់ទាញ​ខ្លាំង​មកលើ​ផេ​ក​របស់គាត់ ដែល​ធ្វើ​ឲ្យ​សាធារណៈជន​មានការ​ភ័​ណ្ឌ​ច្រឡំ ជាពិសេស​អាច​បង្ក​ឲ្យ​មាន​ភាពចលាចល​ក្នុងសង្គម​ផងដែរ ។​

​បុរស​ម្នាក់នេះ ត្រូវបាន​ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ សហការ​ជាមួយ​យ​ការិយាល័យ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​នៃ​ផែន​ការងារ​សន្តិសុខ កោះហៅ​ឲ្យ​ចូលខ្លួន​មក​ធ្វើការ​បំភ្លឺ លើ​ករណីនេះ បុរស​ម្នាក់នេះ​បាន​សារភាព​កំហុស ធ្វើ​កិច្ចសន្យា និង​ថត​ជា​វីដេអូ​សុំទោស​ជា​សាធារណៈ​ចំពោះ​ទង្វើ​ដែល​ខ្លួន​បានធ្វើ​ដោយ​យក​ព័ត៌មាន​ចាស់ ករណី​អគ្គិភ័យ​តាំងពី​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០១៩ មក​ឡាយ​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​យល់ច្រឡំ ។​

​សូម​ចូលរួម​សហការ​ផ្សព្វផ្សាយ​តែ​ព័ត៌មាន​ពិត និង​ជួយ​ទប់ស្កាត់​ឲ្យ​បាន​រាល់​ព័ត៌មាន​មិន​ពិត​ដែលមាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​យល់ច្រឡំ បង្ក​ភាពវឹកវរ ចលាចល​ក្នុងសង្គម ។ ល​។​

​នគរបាល​ក៏បាន​អរគុណ​ចំពោះ​កិច្ចសហការ​ល្អ​របស់​សាធារណជន ជាពិសេស​បណ្ដាញ​ទំនាក់ទំនង​សង្គម ដែល​បាន​ចូលរួមចំណែក​រក្សា​ការពារ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់​សង្គម រិះគន់​ក្នុងន័យ​ស្ថាបនា និង​ទទួលយក​ជា​មូលដ្ឋាន​ធ្វើការ​កែលម្អ ហើយក៏​សូម​អំពាវនាវ​ដល់​សាធារណជន និង​បណ្ដាញ​សង្គម​ចៀសវាង​ការអត្ថាធិប្បាយ ចងក្រង​ខ្លឹមសារ រូបភាព​សកម្មភាព​បំផ្លើសការពិត ជាហេតុ​បង្ក​ឲ្យ​មាន​ភាពវឹកវរ បំពុលបរិយាកាស​សង្គម ចលាចល បង្ក​ភាពភ័យខ្លាច​ដល់​ប្រជាពលរដ្ឋ និង​អាច​ប្រឈម​ចំពោះមុខ​ច្បាប់​ជា​ធរមាន​ផងដែរ ៕
​ដោយ​៖​បញ្ញា​ស័ក្តិ​


spot_img
×