Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សហភាព​អឺរ៉ុប​ដក​ផ្នែក​ខ្លះ​នៃ EBA ពី​កម្ពុជា​, GMAC ណែនាំ​ដល់​សមាជិក និង​អ្នកបញ្ជា​ទិញ ស្តីពី​ការដក​ផ្នែក​ខ្លះ​នៃ EBA សម្រាប់​ការនាំ​ចេញទៅ​សហភាព​អឺរ៉ុប​

spot_img

​ភ្នំពេញ​៖ សហភាព​អឺរ៉ុប​ដក​ផ្នែក​ខ្លះ​នៃ EBA​ពី​កម្ពុជា សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា (GMAC) បានចេញ​សេចក្តីណែនាំ​ដល់​សមាជិក និង​អ្នកបញ្ជា​ទិញ ពី​ការដក​ផ្នែក​ខ្លះ​នៃ EBA សម្រាប់​ការនាំ​ចេញទៅ សហភាព​អឺរ៉ុប ។​

​សេចក្តីប្រកាស​ព័ត៌មាន​របស់ GMAC នៅ​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០២០​នេះ បាន​បញ្ជាក់ថា សេចក្ដីសម្រេច​របស់​ស​ហ​ភាព​អឺរ៉ុប ស្ដីពី​ការដក​ផ្នែក​ខ្លះ​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ លើ​គ្រប់​មុខទំនិញ​លើកលែងតែ គ្រឿង​សព្វាវុធ (EBA) សម្រាប់​ផលិតផល​សម្លៀកបំពាក់ ស្បែកជើង និង​ផលិតផល​ធ្វើដំណើរ​មួយចំនួន​ពី​ប្រទេស​កម្ពុជា នឹង​ចូល​ជា​ធរមាន​ចាប់ពី​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០២០​។​

​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា (GMAC) បានរៀបចំ​ការណែនាំ​នេះ សម្រាប់​អត្ថប្រយោជន៍​សមាជិក និង​អ្នកបញ្ជា​ទិញ​អន្តរជាតិ ដែល​នឹង​ទទួលរង​ផលប៉ះពាល់​ពី​សេចក្ដីសម្រេច​របស់ EU នេះ​។ ការណែនាំ​នេះ ត្រូវបាន​រៀបចំឡើង​ដើម្បី​ផ្តល់​ភាពច្បាស់លាស់ អំពី​ខ្សែបន្ទាត់​ពន្ធ​លើ​ផលិតផល ដែល​បាត់បង់​អត្ថប្រយោជន៍ EBA និង​ខ្សែបន្ទាត់​ពន្ធ​លើ​ផលិតផល ដែល​បន្ត​ទទួលបាន​អត្ថប្រយោជន៍​ពី​ការមិន​យកពន្ធ និង​មិនមាន​កូតា​សម្រាប់​ការនាំ​ចូល ទៅ​ទីផ្សារ​សហភាព​អឺរ៉ុប​។​

​សេចក្ដីសម្រេច​របស់​គ​ណៈ​កម្ម​ការ​អឺរ៉ុប កាលពី​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០២០ បាន​ដក​អត្ថប្រយោជន៍​សម្រាប់​បន្ទា​ត់ព​ន្ធ​សរុប​ចំនួន ៤០ (​ខ្សែបន្ទាត់​ពន្ធ​លើ​ស្ករ​ចំនួន​១​ខ្សែ បន្ទាត់​ពន្ធ​លើ​ផលិតផល​ធ្វើដំណើរ​ចំនួន​៥​ខ្សែ បន្ទាត់​ពន្ធ​លើ​ផលិតផល​សម្លៀកបំពាក់​ចំនួន​២៥ និង​ខ្សែបន្ទាត់​ពន្ធ​លើ​ផលិតផល​ស្បែកជើង​ចំនួន​៩) នៅ​កម្រិត​៤ និង​៦​ខ្ទង់ ដែល​ចូល​ជា​ធរមាន​ចាប់ពី​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០២០​។ ខ្សែបន្ទាត់​ពន្ធ​ទាំង​៤០​នេះ មាននៅ​ក្នុង​តារាង​១​។​

​សម្រាប់​ខ្សែបន្ទាត់​ពន្ធ​នៅសល់​ដទៃទៀត​នៅ​កម្រិត​៦​ខ្ទង់ នៅតែ​ទទួលបាន​អត្ថប្រយោជន៍​រួច​ពន្ធ និង​គ្មាន​កូតា ក្រោម​កម្មវិធី EBA ដដែល សម្រាប់​ការនាំ​ចេញពី​កម្ពុជា​។ ខ្សែបន្ទាត់​ទាំងនោះ​មាននៅ​ក្នុង​តារាង​២៕
ដោយ៖បញ្ញាស័ក្តិ

spot_img
×