Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រាជរដ្ឋាភិបាល​កម្ពុជា ត្រៀម​កញ្ចប់​ថវិកា​ជាង​១​ពាន់​លាន​ដុល្លារ ដើម្បី​ទប់ទល់​និង​វិបត្តិ ដែល​អាច​កើតមានឡើង​

spot_img

​ភ្នំពេញ​៖ ដើម្បី​ឆ្លើយតប​នឹង​ការសម្រេច​កាត់ចេញ​ផ្នែក​ខ្លះ​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA របស់​អឺរ៉ុប​នោះ រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជា​សេនាធិការ បានរៀបចំ​គោលនយោបាយ​យុទ្ធសាស្ត្រ​សម្រាប់​ទប់ទល់ ដោយ​ត្រៀម​ថវិកា​ជាង​១​ពាន់​លាន​ដុល្លារ ដើម្បី​ទប់ទល់​និង​វិបត្តិ ដែល​អាច​កើតមានឡើង ចាប់តាំងពី​ដើមឆ្នាំ​២០១៩ ពេល​មិនទាន់​កើតមាន​ជំងឺ​កូ​វីដ​១៩ ហើយ​បើ​គិត​ទាំង EBA និង​កូ​វីដ​១៩ រាជរដ្ឋាភិបាល ត្រៀម​កញ្ចប់​ថវិការ​ហូ​តដល់​ជាង​១​ពាន់​លាន​ដុល្លារ ដើម្បី​ទប់ទល់​ចំពោះ​វិបត្តិ ដែល​អាច​កើតមានឡើង​។​

​លោក មាស សុខ​សេន​សាន អ្នកនាំពាក្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានបញ្ជាក់​ឲ្យ​ដឹងថា ពាក់ព័ន្ធ​នឹង EBA នេះ ក្រសួង​សេដ្ឋកិច្ច បាន​ត្រៀម​ថវិកា​តាំងពី​ដើមឆ្នាំ​២០១៩​មកម្ល៉េះ មុនពេល​មាន​កូ​វីដ​១៩​ទៅទៀត​។ ក្រសួង​សេដ្ឋកិច្ច បាន​ត្រៀម​ថវិកា​រាប់លាន ដើម្បី​ទប់ទល់​នឹង EBA ប៉ុន្តែ​បើសិនជា​គិត​ទាំង EBA និង​កូ​វីដ​១៩ មាន​ថវិកា​១,១៦៤​លាន​ដុល្លារ​។​

​លោក បាន​បញ្ជាក់ថា ការដកចេញ​ផ្នែក​ខ្លះ​នៃ​ប្រព័ន្ធ​អនុគ្រោះ EBA នេះ មិនមែនជា​ការបាត់បង់​ទីផ្សារ​នៅ​អឺរ៉ុប​នោះទេ​។ អឺរ៉ុប​នៅតែ​ជាទី​ផ្សា​របស់​កម្ពុជា គ្រាន់តែ​មុខទំនិញ​មួយចំនួន ដែល​ពីមុន​ធ្លាប់តែ​អនុគ្រោះ​ពន្ធ មកជា​បង់ពន្ធ​វិញ​ប៉ុណ្ណោះ​។​
​ការចូល​ជា​ធរមាន​នេះ​មាន​រយៈពេល​៦​ខែ បន្ទាប់ EU ចេញ​សេចក្តីសម្រេច​របស់ខ្លួន កាត់​ផ្នែក​ខ្លះ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA កាលពី​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០២០​។ តាម​ការវាយតម្លៃ​រប​ស់រាជ​រដ្ឋាភិបាល ការ​កាត់ចេញ​ផ្នែក​ខ្លះ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នេះ មាន​ទឹកប្រាក់​ប្រមាណ​១០០​លាន​ដុល្លារ​៕
​ដោយ​៖CEN​

spot_img
×