Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជូន​បុរស​ម្នាក់​ជួញដូរ​រក្សាទុក និង​ថ្នាំ​ម៉ា​ទឹកកក​៣៦​ថង់ សម្ភារៈ​ពាក់ព័ន្ធ​មួយចំនួន ទៅ​តុលាការ​

spot_img

​បាត់ដំបង​៖ កម្លាំង​ប៉ូលិស​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្តបាត់ដំបង បាន​ចាប់បញ្ជូន​បុរស​ម្នាក់​ជួញដូរ​រក្សាទុក និង​ថ្នាំ​ម៉ា​ទឹកកក​៣៦​ថង់ សម្ភារ​ពាក់ព័ន្ធ​មួយចំនួន កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់ នៅ​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០២០​។​

​លោក​សុខ និមល នាយការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ម្នាក់​ដែល​ចាប់​ឃាត់ខ្លួន​ឈ្មោះ​ទក់ បិ​ណ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​តា​ង៉ែ​ន ឃុំ​តា​គ្រាម ស្រុក​បាណន់ ខេត្តបាត់ដំបង​។ ក្នុង​ប្រតិបត្តិការ​នេះ កម្លាំង​ដកហូត​បាន​ថ្នាំ​ម៉ា​ទឹកកក​៣៦​ថង់ សម្ភារ​សម្រាប់​ប្រើប្រាស់​ថ្នា​ញៀន​មួយចំនួនទៀត ហើយ​ចាប់​ឃាត់ខ្លួន​កាលពី​ម៉ោង​១៣​និង​១០​នាទី ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០២០ នៅ​ចំណុច​ក្រុមទី​៩ ភូមិ​តា​ង៉ែ​ន ឃុំ​តា​គ្រាម ស្រុក​បាណន់ ខេត្តបាត់ដំបង​។​

​លោក​សុខ និមល​បាន​បញ្ជាក់ថា កម្លាំង​បាន​សហការ​ជាមួយ​កម្លាំង​ប៉ូលិស​ស្រុក ចុះបង្ក្រាប​បាន​ករណីរ​នេះ ហើយ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ និង​វត្ថុតាង​បាន​ភ្លាមៗ​ជាក់ស្ដែង​តែម្ដង​។ បច្ចុប្បន្ននេះ កម្លាំង​បាន​កសាង​សំណុំរឿង បញ្ជូន​ជនសង្ស័យ​និង​វត្ថុតាង ទៅ​តុលាការ ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់ នៅ​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០២០​ហើយ​៕ ដោយ​៖​អ៊ុង​សា​រុំ​

spot_img
×