Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជម្លោះ​នៅ​អាហា​ដ្ឋា​ន វិមាន​ព្រិ​ស ភាគី​ទាំងពីរ​ព្រមព្រៀង​ផ្សះផ្សា​បញ្ចប់រឿង , ឧ​ត្ត​ម​សេនីយ៍​ត្រី ជិន សាមី​ឌី ត្រូវ​ដកហូត​អាវុធ និង​អនុវត្ត​វិន័យ​របស់​កងកម្លាំង​នគរបាលជាតិ​

spot_img

​ភ្នំពេញ​៖ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក លឹម សុខា​រស្មី បាន​ថ្លែងថា ករណី​ហឹ​ង្សា​កើតឡើង​បង្កដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ជិន សាមី​ឌី ឋានៈ អនុប្រធាននាយកដ្ឋាន​គ្រប់គ្រង​សន្តិសុខ​ឯកជន ជាមួយ​ម្ចាស់​អាហា​ដ្ឋា​ន​យីហោ វិមាន​ព្រិ​ស បាន​ព្រមព្រៀងគ្នា ដោយ​ជម្រើស​ផ្សះផ្សា​បញ្ចប់រឿង នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន ហើយ​នាយកដ្ឋាន​គ្រប់គ្រង​សន្តិសុខ​ឯកជន បានធ្វើ​ការអប់រំ ណែនាំ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ជិន សាមី​ឌី ដោយ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព​ឆ្គាំឆ្គង​បែបនេះ​នៅ​ទីសាធារណៈ​បន្តទៀត និង​ក៏បាន​ធ្វើ​កំណត់ហេតុ​ដកហូត​អាវុធ ព្រមទាំង​អនុវត្ត​វិន័យ​របស់​កងកម្លាំង​នគរបាលជាតិ​។​

​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក លឹម សុខា​រស្មី ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​សន្តិសុខ​ឯកជន បាន​ឲ្យ​ដឹងថា កាលពី​វេលា​ម៉ោង​២៣:៣០​នាទី​យប់ ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០២០ នៅ​ចំណុច​អាហា​ដ្ឋា​ន​យីហោ វិមាន​ព្រិ​ស មាន​ករណី​ហឹ​ង្សា​កើតឡើង​បង្កដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ជិន សាមី​ឌី ឋានៈ អនុប្រធាននាយកដ្ឋាន​គ្រប់គ្រង​សន្តិសុខ​ឯកជន​។

​ជនបង្ក​ហេតុ​ខាងលើ ត្រូវបាន​កម្លាំង​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ធ្វើការ​ឃាត់ខ្លួន និង​ធ្វើ​កំណត់ហេតុ​ប្រគល់ជូន​នាយកដ្ឋាន​គ្រប់គ្រង​សន្តិសុខ​ឯកជន​ដើម្បី​ចាត់ការ​បន្ត​។
​ចំពោះ​ករណីនេះ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក លឹម សុខា​រស្មី ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​សន្តិសុខ​ឯកជន បាន​បញ្ជា​ឲ្យ​ក្រុមប្រឹក្សាវិន័យ​របស់​នាយ​ក​ដ្ឋា​ន​ធ្វើការ​សួរនាំ​បំភ្លឺលោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ជិន សាមី​ឌី ។​

​នៅ​ចំពោះមុខ​ក្រុមការងារ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ជិន សាមី​ឌី បាន​សារភាព​ទទួលស្គាល់​កំហុស ពិតជា​បាន​ឈ្លោះប្រកែក​គ្នា ដោយ​ពាក្យសម្តី​ជាមួយ​មិត្តភក្តិ​អំឡុងពេល​ហូបចុក​នោះ​ពិតប្រាកដ​មែន ប៉ុន្តែ​ពុំបាន​ប្រើ​អាវុធ​បាញ់​គំរាម ឬ បង្ក​របួសស្នាម​ដល់​ម្ចាស់​ហាង​វិមាន​ព្រិល​នោះទេ រីឯ​រឿង​ហេតុនេះ ភាគី​ពាក់ព័ន្ធ​បាន​ព្រមព្រៀងគ្នា ដោយ​ជម្រើស​ផ្សះផ្សា​បញ្ចប់រឿង នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន រួចរាល់​ផងដែរ​។​

​ដោយឡែក នាយកដ្ឋាន​គ្រប់គ្រង​សន្តិសុខ​ឯកជន បានធ្វើ​ការអប់រំ ណែនាំ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ជិន សាមី​ឌី ដោយ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព​ឆ្គាំឆ្គង​បែបនេះ នៅ​ទីសាធារណៈ​បន្តទៀត និង​ក៏បាន​ធ្វើ​កំណត់ហេតុ​ដកហូត​អាវុធ ព្រមទាំង​អនុវត្ត​វិន័យ​របស់​កងកម្លាំង​នគរបាលជាតិ​។

​ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​សន្តិសុខ​ឯកជន បាន​លើកឡើងថា ក្នុងនាម​ថ្នាក់ដឹកនាំ​នាយកដ្ឋាន​គ្រប់គ្រង​សន្តិសុខ​ឯកជន សូម​ថ្លែងអំណរគុណ​ចំពោះ​សាធារណជន អ្នកសារព័ត៌មាន ពិសេស​បណ្តាញ​ទំនាក់ទំនង​សង្គម ដែល​បាន​ចូលរួមចំណែក​ក្នុង​កិច្ច​ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម យើងខ្ញុំ​រីករាយ​ទទួលយក​ការទិតៀន​ទាំងឡាយ​ក្នុងន័យ​ស្ថាបនា ដើម្បី​ជា​មូលដ្ឋាន​ក្នុងការ​កែលម្អ​ចំណុច​ខ្វះខាត​ក្នុងការ​គ្រប់​គ្រង់​កម្លាំង ក៏ដូចជា​ការអនុវត្ត​តួនាទី​ភា​រិ​ច្ច​របស់ខ្លួន និង​ក៏​សូម​អំពាវនាវ សូម​បងប្អូន​កុំ​ធ្វើការ​សន្និដ្ឋាន វាយតម្លៃ​ខ្វះ​ការ​ស៊ើប​បញ្ជាក់​ច្បាស់ ដែលជា​ហេតុ​បង្ក​ឲ្យ​មានការ​ប៉ះ​កិត្តិ​សយ​របស់​បុគ្គល ឬ​ស្ថាប័ន​អនុវត្ត​ច្បាប់​។​

​បើតាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក Kert Ey (​កញ្ញា​លី​លី​) ជា​ម្ចាស់​អាហា​ដ្ឋា​ន​យីហោ វិមាន​ព្រិ​ស បាន​សរសេរ​រៀបរាប់ថា គិត​ទៅ​ចុះ​គេ​មិន​ពិត​ក៏​ចុះ​ដែល បើ​មិនមែន ជា​រឿង​ពិត​កុំ​និយាយ​ឲ្យ​គេ ខ្ញុំ​មិនមែន គាត់​សុំ​ស្នេហ៍​ហើយក៏​មិនបាន​រក​បាញ់​នាង​អី ដែល​គាត់​ជា​បងប្រុស ដែល​ស្គាល់គ្នា​ហើយ​មានរឿង​នៅ​ហាង​នាង​ខ្ញុំ នាង​ខ្ញុំ​គ្រាន់តែ​ចូលមក​បំភ្លឺ​ទេ សុំ​អង្វរ​អស់លោក​សារព័ត៌មាន​ទាំងឡាយ​អើយ រឿង​ខ្លះ​អាច មានរឿង ចុះទៅ​ធ្វើ​ឲ្យ​គេ ឬ​អស់លោក​សប្បាយចិត្ត​ណាស់​ឃើញ ខ្មែរ​ដូចគ្នា​ឈ្លោះ​គ្នា​? ធ្វើជា​អ្នកសារព័ត៌មាន​ត្រូវ​ដឹង​រឿង​ឲ្យ​ច្បាស់​សិន​មិនមែន​ចេះតែ​ចុះ​ទេៗ ធ្វើ​ឲ្យ​ខូច​ឈ្មោះ​នាង​ខ្ញុំ​អស់​ថ្ងៃ​នាង​ខ្ញុំ​សុំ បញ្ជាក់​គាត់​មិនបាន​សុំ​ស្នេហ៍​នាង​ខ្ញុំ​ហើយក៏​អត់​បាន​ញ៉ែ​នាង​ខ្ញុំ​អី​ដែរ ហើយក៏​មិនបាន​រក​បាញ់​អ្វី​ដែរ សុំ​កុំ​យក​រូបនាង​ខ្ញុំ​ផុស​ត​ទៀត , អស់លោក​សារព័ត៌មាន​កុំ​ដោយសារ​ប្រ​យ​យោន៍​របស់ខ្លួន រួច​បំផ្លាញ​អ្នកដទៃ​។​

​សូមបញ្ជាក់ថា ជនសង្ស័យ​២​នាក់ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន ជាមួយ​វត្ថុតាង​កាំភ្លើងខ្លី​១​ដើម បន្ទាប់ពី​មាន​ជម្លោះ​នៅ​ហាង ផឹកស៊ី​ផ្អើល​ភ្ញៀវ​ផឹកស៊ី រត់​ចែក​ជើង​គ្នា កាលពី​វេលា ម៉ោង​១​និង​៣០​នាទី​យប់​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃ​ពុធ ទី​១២ ខែសីហា ឆ្នាំ​២០២០ ស្ថិតនៅ​ផ្លូវ​១៦៣ ចំណុច​ហាង​ផឹកស៊ី យីហោ​វិមាន​ព្រិល សង្កាត់​ទួល​ទំពូង​ទី​១​ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។​

​បុរស​២​នាក់ ស្លៀកពាក់​ស៊ីវិល ក្នុងនោះ​មាន​( លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ) បាន​ជិះ​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស​៣៣០ ពណ៌​ទឹកប្រាក់ ពាក់​ផ្លាកលេខ នគរបាល 2. 7119 បាន​ចូល​ផឹកស៊ី នៅ​ហាង​កើតហេតុ ហើយ​គេ​ឃើញ​បុរស​នោះ ស្រវឹង​ស្រឿងៗ ក៏​កើត​ជម្លោះ​ក្នុង​ហាង មួយ​ប្រាវ រួចមក​បើករថយន្ត​ចេញ​បាត់ទៅ ។
​ក្រោយពេល​ឃាត់ខ្លួន ជនសង្ស័យ​បាន បង្ហាញ​កាត​ថា​ខ្លួន ជា​នគរបាល មានឈ្មោះ ជិន សាមី​ឌី អាយុ​៣២​ឆ្នាំ មាន​ឋានន្តរស័ក្តិ ជា​ឧ​ត្ត​ម​សេនីយ៍​ត្រី ឋានៈ អនុប្រធាននាយកដ្ឋាន មាន​ទីលំនៅ​ផ្ទះ​លេខ ១៥V ភូមិ​វាល​ស្បូវ សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ ៕​ដោយ​៖​កូ​ឡាប​

spot_img
×