Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

​ឆ្នាំជូត ៖ រាសី​ល្អ​មធ្យម​។ ការងារ មហិច្ឆតា​ធំ​ប្រាកដជា​ភ្ជាប់​តាម​នូវ​សម្ពាធ​ធំ​, ប៉ុន្តែ​ចង់​ដើរ​ទៅដល់​គោលដៅ​ដែល​ខ្លួន​បានជ្រើសរើស អ្នក​ត្រូវ​ប្រឹងប្រែង​ជាងនេះទៀត​។ ហិរញ្ញវត្ថុ​ល្អប្រសើរ តែ​ត្រូវ​ចេះ​ទប់​អារម្មណ៍​កុំ​ឆេវឆាវ នោះ​ទើប​ទ្រព្យ​ចូល​កាន់តែច្រើន​។ មនោសញ្ចេតនា ៖ រួមជាមួយ​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់​កសាង​ផែន​ការរួម​ក្នុង​អនាគត​ក៏​ធ្វើ​ឲ្យ​អ្នក​ទាំង​២ មាន​សេចក្តីសុខ​ដែរ​។ ទិស​នាំ​លាភ ទិសអាគ្នេយ៍ តំណម​ពាយ័ព្យ​។ ពណ៌​នាំ​សំណាង ពណ៌​លឿង​។ អ្នក​យកអាសា​ឆ្នាំរោង​៕

​ឆ្នាំឆ្លូវ ៖ រាសី​ឡើង​ខ្ពស់​។ ការងារ ភាពជោគជ័យ ឬ​បរាជ័យ​ក្នុង​ការងារ​របស់​អ្នក​ត្រូវបាន​កំណត់ដោយ​ការគាំទ្រ​របស់​ដៃគូ​សហ​ការ ដូច្នេះ​ត្រូវ​ប្រឹងប្រែង​រក្សា​ទំនាក់ទំនង​ឲ្យ​បានល្អ​។ ថ្ងៃនេះ​អ្នក​មានឱកាស​ទទួលបាន​កាដូ​មានតម្លៃ មាន​អត្ថន័យ​។ មនោសញ្ចេតនា ឈាន​ថែម​មួយ​ជំហាន​វែង​ក្នុង​ទំនាក់ទំនង​ជាមួយ​មនុ​ស្ស​ដែល​ខ្លួន​ស្រឡាញ់​។ ទិស​នាំ​លាភ​ទិសអាគ្នេយ៍ តំណម​ទិសពាយ័ព្យ​។ ពណ៌​នាំ​សំណាង ពណ៌​ផ្កាឈូក​។ អ្នក​យកអាសា​ឆ្នាំមមី​៕

​ឆ្នាំខាល ៖ រាសី​ឡើង​ខ្ពស់​។ ការងារ អាស្រ័យ​ដោយ​ភាពម្ចាស់ការ និង​សកម្ម​អ្នកនឹង​សម្រេចបាន​ស្នាដៃ​ល្អ​។ ថ្ងៃនេះ​មានឱកាស​ជួប​លាភ កុំ​ឲ្យ​ខកខាន​។ មនោសញ្ចេតនា ៖ ពោរពេញ​ដោយ​ភាព​សោម​ស្សរី​ករាយ និង​សុភមង្គល​ពេញលេញ​។ ទិស​នាំ​លាភ​ទិស​ខាងត្បូង តំណម​ទិសខាងកើត​។ ពណ៌​នាំ​សំណាង ពណ៌​ក្រហម​។ អ្នក​យកអាសា​ឆ្នាំមមី​៕

​ឆ្នាំថោះ ៖ រាសី​ស្រុតចុះ​។ គួរ​ប្រយ័ត្នប្រយែង​ឲ្យ​មែនទែន​ក្នុង​គ្រប់ការ​នាំពាក្យ ដើម្បី​បញ្ចៀស​ការមើលស្រាល​រិះគន់ មិន​អំណោយផល​ល្អ​ដល់​ខ្លួនឯង​។ បើកបរ​ត្រូវ​ប្រុងប្រយ័ត្ន​កុំ​ឲ្យ​ប៉ះទង្គិច បង្ក​គ្រោះថ្នាក់​ធំ​ដល់​ទ្រព្យសម្បត្តិ​។ មនោសញ្ចេតនា ៖ មានការ​យល់ច្រឡំ​ពិបាក​ដោះស្រាយបាន​។ ទិស​នាំ​លាភ​ទិសនិរតី តំណម​ទិសអាគ្នេយ៍​។ ពណ៌​នាំ​សំណាង ពណ៌​លឿង​, ស​។ អ្នកយក​អាសា ឆ្នាំរោង​៕

​ឆ្នាំរោង ៖ រាសី​ល្អ​មធ្យម​។ ការងារ ជួប​ការលំបាក​ជុំ​ទិស ត្រូវ​នឹងនរ​ពង្រឹងស្មារតី ដើម្បី​រក​វិធី​ដោះស្រាយ​។ ថ្ងៃនេះ​ត្រូវ​ចំណាយ​ច្រើន តែ​ចំណាយ​ដើម្បី​កសាង​ទំនាក់ទំនង ក៏​ជា​វិធី​វិនិយោគ​ល្អ​មួយ សម្រាប់​ការងារ​ក្នុង​អនាគត​។ មនោសញ្ចេតនា រីកចម្រើន​ល្អ មនោសញ្ចេតនា កាន់តែ​ផ្អែមល្ហែម​កក់ក្តៅ​។ ទិស​នាំ​លាភ ទិស​ខាងជើង តំណម​ទិសខាងកើត​។ ពណ៌​នាំ​សំណាង ពណ៌​ខៀវ​។ អ្នក​យកអាសា​ឆ្នាំជូត​៕

​ឆ្នាំម្សាញ់ ៖ រាសី​ស្រុតចុះ​។ ការងារ ពិបាក​រក្សាបាន​ស្ថិរភាព អាច​ត្រូវ​ទៅ​បេសកកម្ម​ឆ្ងាយ ឬ​មានការ​ចាត់តាំង​ទៅកាន់​តួនាទី​ការងារ​ថ្មី​។ ថ្ងៃនេះ​ប្រសិន​មាន​មនុស្ស​ដែល​បាត់​ទំនាក់​ទំនងជា​យូរ​មកហើយ​មកសុំ​ប្រាក់​នោះ​ត្រូវ​ប្រយ័ត្នប្រយែង​។ មនោសញ្ចេតនា ៖ ងាយ​ធ្លាក់ចូល​ស្ថានភាព​លំបាក ទាល់ច្រក​។ ទិស​នាំ​លាភ ទិសខាងកើត តំណម​ទិសពាយ័ព្យ​។ ពណ៌​នាំ​សំណាង ពណ៌​បៃតង​។ អ្នក​យកអាសា​ឆ្នាំថោះ​៕

​ឆ្នាំមមី ៖ រាសី​ឡើង​ខ្ពស់​។ ការងារ​មានឱកាស​ស្គាល់​ជាមួយ​អ្នកមានអំណាច ហេតុនេះ​ការងារ​នឹង​ប្រព្រឹត្តទៅ​យ៉ាង​ល្អ​។ ថ្ងៃនេះ​អ្នកមាន​សមត្ថភាព​វិភាគ និង​វិនិយោគ​ជោគជ័យ​។ មនោសញ្ចេតនា ៖ មានរឿង​សប្បាយ​ស្មាន​មិន​ដល់​សម្រាប់​អ្នកមាន​សង្សារ ឬ​បាន​រៀបការ​រួច​។ ទិស​នាំ​លាភ ទិសពាយ័ព្យ​, ត្បូង​។ ពណ៌​នាំ​សំណាង ពណ៌​លឿង​។ អ្នក​យកអាសា​ឆ្នាំចរ​៕

​ឆ្នាំមមែ ៖ រាសី​ឡើង​ខ្ពស់​។ ការងារ សុខភាព​គឺ​សំខាន់បំផុត កុំ​លោភ​ការងារ​ភ្លេច​ថែទាំ​ខ្លួនឯង​។ អាចមាន​អ្នក​ជួយ​ទំនុកបម្រុង ដើមទុន​ឲ្យ​អ្នករកស៊ី​។ មនោសញ្ចេតនា ៖ មានឱកាស​បាន​នៅក្បែរ​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់ មនោសញ្ចេតនា រីកចម្រើន​ល្អ​។ ទិស​នាំ​លាភ​ទិស​ខាងត្បូង តំណម​ទិស​ខាងជើង​។ ពណ៌​នាំ​សំណាង ពណ៌​ខ្មៅ​, ខៀវ​។ អ្នក​យកអាសា​ឆ្នាំកុរ​៕

​ឆ្នាំវក ៖ រាសី​ស្រុតចុះ​។ ការងារ ត្រូវ​អំណត់​ព្យាយាម​កម្រិត​ខ្ពស់​ទើប​អាច​សម្រេច​ដល់​គោលដៅ​។ ចេញ​ក្រៅ​មិនត្រូវ​យកតាម​ខ្លួន​នូវ​របស់​មានតម្លៃ ឬ​លុយកាក់​ច្រើន​។ មនោសញ្ចេតនា ៖ ពិបាក​មានឱកាស​រីក​ចម្រើន​។ ទិស​នាំ​លាភ​ទិស​ខាងជើង តំណម​ទិសអាគ្នេយ៍​។ ពណ៌​នាំ​សំណាង ពណ៌​ខៀវ ខ្មៅ​។ អ្នក​យកអាសា​ឆ្នាំជូត​៕

​ឆ្នាំរកា ៖ រាសី​ស្រុតចុះ​។ ការងារ មានទំនាស់​បន្តិច​ជាមួយ​អតិថិជន និង​ដៃគូ​សហការ ត្រូវ​រក​វិធី​សម្រុះសម្រួល​គ្នា​ចៀសវាង​ឥទ្ធិពល​ផ្ទាល់​ដល់​ការងារ​របស់ខ្លួន​។ ថ្ងៃនេះ​ដែរ​ក៏​ងាយ​មានរឿង​ឈ្លោះប្រកែក​គ្នា​ដោយសារ​រឿង​លុយ​។ ទិស​នាំ​លាភ​ទិសអាគ្នេយ៍ តំណម​ទិស​ខាងលិច​។ ពណ៌​នាំ​សំណាង ពណ៌​លឿង​។ អ្នក​យកអាសា​ឆ្នាំរោង​៕

​ឆ្នាំចរ ៖ រាសី​ឡើង​ខ្ពស់​។ ការងារ មាន​អ្នក​ជួយ​ជ្រោមជ្រែង បង្ហាញផ្លូវ គ្រប់យ៉ាង​សុទ្ធតែ​ដំណើរការ​ដោយ​រលូន​។ វិនិយោគ​អំណោយផល​ល្អ នឹងមាន​ចំណូល​ខ្ពស់​។ មនោសញ្ចេតនា អ្នកមាន​សង្សារ ឬ​មាន​ប្តី​ប្រពន្ធ​ត្រូវ​រក្សា​គម្លាត​ជាមួយ​មនុស្ស​ខុស​ភេទ​គ្នា ដើម្បី​បញ្ចៀស​ការយល់ច្រឡំ​មិនគួរ​កើតមាន​។ ទិស​នាំ​លាភ​ទិស​ខាងត្បូង តំណម​ទិស​ខាងលិច​។ ពណ៌​នាំ​សំណាង ពណ៌​ក្រហម​។ អ្នក​យកអាសា​ឆ្នាំមមី​៕

​ឆ្នាំកុរ ៖ រាសី​ឡើង​ខ្ពស់​។ ការងារ មានឱកាស​ល្អ ដើម្បី​អភិវឌ្ឍន៍ និង​ពង្រីក​ក្របខណ្ឌ​ការងារ ត្រូវ​ប្រមូលផ្តុំ​កម្លាំងកាយ​ចិត្ត​ដើម្បី​ក្តាប់បាន​ឱកាស​នោះ ថ្ងៃនេះ​សមស្រប​សម្រាប់​អ្នក​បណ្តាក់ទុន​រកស៊ី​។ មនោសញ្ចេតនា ល្អប្រសើរ មាន​សុភមង្គល​។ ទិស​នាំ​លាភ ទិស​ខាង​លិ​ខ តំណម​ទិស​ខាងជើង​។ ពណ៌​នាំ​សំណាង ពណ៌​ស​។ អ្នក​យកអាសា​ឆ្នាំរកា​៕​

spot_img
×