Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​ម៉ាក​នីសា​ន់​បត់​មិន​ប្រយ័ត្ន​ ជ្រុល​ទៅបុក​ម៉ូតូ​ឌ្រី​ម​សង់ព​ញ​ទំហឹង ​បណ្ដាល​ឲ្យ​បុរស​ម្នាក់​ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​ (វីដេអូ)

spot_img

ភ្នំពេញ ÷ បុរស​ម្នា​ក់បាន​ស្លាប់បាត់​បង់ជីវិត ពេល​បញ្ជូនទៅ​សង្គ្រោះ​នៅឯ​មន្ទីរពេទ្យ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត និង​ម៉ូតូ នៅជាប់​របង​សាលាបឋមសិក្សា​ទួលគោក តាម​បណ្តោយ​ផ្លូវ​២៨៩ កែង​៥៦៦ ស្ថិតក្នុង​សង្កាត់​បឹងកក់​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ នៅវេលា​ម៉ោង​១០​និង​០០​នាទី ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០២០ ។​

​សព​ជនរងគ្រោះ​មានឈ្មោះ​លៀត​លឿន​ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ​មុខរបរ​ជាងកាត់ដេរ​ខោ​អាវ​ម៉ូត​ស្នាក់នៅ​ផ្សារ​៧​មករា​ខណ្ឌទួលគោក​មាន​ស្រុកកំណើត​ស្រុក​សីធរ​កណ្ដាល​ខេត្តព្រៃវែង​។​

​ប្រភពពី​កន្លែងកើតហេតុ​បាន​ប្រាប់​ឲ្យ​ដឹងថា រថយន្ត​ម៉ាក​នីសា​ន់ ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ ភ្នំពេញ 2-AN-8344 បើកបរ​ដោយ​បុរស​ម្នាក់ ធ្វើដំណើរ​ពី​ត្បូង​ទៅ​ជើង​ក្នង​ល្បឿន​លឿន​ខណៈ​មកដល់​ចំណុច​ស្តុ​ប​ទួលគោក​បាន​បត់​ឆ្វេង​បណ្ដាល​ជ្រុល​ទៅបុក​ម៉ូតូ ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ កំពង់ចាម 1G-4305 ជិះ​ដោយ​បុរស​ម្នាក់​ធ្វើដំណើរ​ពី​ជើង​ទៅ​ត្បូង​ពេញទំហឹង​បោក​ផ្ទប់​នឹង​ថ្នល់​បណ្ដាល​ឲ្យ​របួសធ្ងន់​ត្រូវរ​រថយន្ត​សង្គ្រោះ​ព្យាយាម​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​តែ​អកុសល​ជន​រង​បាន​ដាច់ខ្យល់​ស្លាប់​តាមផ្លូវ​បាត់ទៅហើយ​រួច​ដឹក​ត្រឡប់មក​ចំណុចកើតហេតុ​វិញ​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​បាន​មកដល់​ភ្លាមៗ ធ្វើការ​វាស់វែង​និង​ធ្វើ​កំណត់ហេតុ ចំណែក​អ្នកបើករថយន្ត​មិនបាន​រត់គេច​ទៅណា​ទេ រង់ចាំ​ដោះស្រាយ​ទៅតាម​ច្បាប់​។​

​ដោយឡែក​សព​រងគ្រោះ​ក្រោយពី​សមត្ថកិច្ច​ធ្វើ​កំណត់ហេតុ​រួច​ប្រគល់​ឲ្យ​ក្រុមគ្រួសារ​ដឹក​យកទៅ​ស្រុកកំណើត​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​ ដោយ​៖​សា មេ​ត​

spot_img
×