Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្មេងៗ​យក​គ្រាប់​មិន​ស្គាល់ឈ្មោះ​គប់​លេង​ជាច្រើនលើក បណ្តាល​ឲ្យ​ផ្ទុះ​ត្រូវរបួស​៤​នាក់​

spot_img

​ខេត្តពោធិ៍សាត់​៖ នៅ​ល្ងាច​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០២០ នៅ​ភូមិ​សង្គម​ថ្មី ឃុំ​ថ្មដា ស្រុក​វាលវែង ខេត្តពោធិ៍សាត់ មាន​ករណី​ផ្ទុះ​សំណល់​ជាតិ​ពី​សង្គ្រាម របួស​ចំនួន​៤​នាក់ ក្នុងនោះ​មាន​កុមារា​៣​នាក់​និង​យុវជន​ម្នាក់​។​

​អាជ្ញាធរ​មីន​បានប្រកាស​ព័ត៌មាន​ថា មាន​ករណី​ក្មេងៗ​៤​នាក់​យក​គ្រាប់​មិន​ស្គាល់ឈ្មោះ​គប់​លេង​ជាច្រើនលើក បណ្តាលអោយ​ផ្ទុះ​ត្រូវរបួស​ទាំង​៤​នាក់ កើតឡើង​នៅ​ចំណុច​តង់​ខៀវ ស្ថិតក្នុង​ភូមិ​សង្គម​ថ្មី ឃុំ​ថ្មដា ស្រុក​វាលវែង ខេត្តពោធិ៍សាត់​។​

​ជនរងគ្រោះ​ទាំង​បួន​នាក់​រួមមាន​៖ ១)​ឈ្មោះ​សយ តុលា ភេទ​ប្រុស អាយុ​១៥​ឆ្នាំ (​របួសធ្ងន់​) ២)​ឈ្មោះ សយ កុ​ម្ភះ ភេទ​ប្រុស អាយុ​១៣​ឆ្នាំ (​របួសធ្ងន់​) ៣)​ឈ្មោះ កួយ តាំងយូរ ភេទ​ប្រុស អាយុ​២២​ឆ្នាំ (​របួសធ្ងន់​) និង​៤) ឈ្មោះ សយ ស៊ី​ណាត ភេទ​ប្រុស ១០​ឆ្នាំ (​របួសស្រាល​)​។​

​ជនរងគ្រោះ​ទាំង​៤​នាក់​រស់នៅ​ភូមិ ឃុំ​កើតហេតុ​ខាងលើ កំពុង​សំរាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្តពោធិ៍សាត់​។​

​លោក​ហេង​រតនា​អគ្គនាយក​ស៊ីម៉ាក់​បាន​ថ្លែង​សារ​លើ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់លោក​ថា ពិតជា​សោកស្តាយ​ចំពោះ​គ្រោះថ្នាក់​! សូម​អំពាវនាវ​ហេី​យ​អំពាវនាវ​ទៀត សូមកុំ​វាយដំ​និង​លេង​គ្រាប់ ព្រោះ​គ្មាន​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ស្អុយ​នោះទេ ឬ​មិន​ផ្ទុះ​នោះទេ មានតែ​អ្នកជំនាញ​អាច​វាយតម្លៃ​គុណភាព​គ្រាប់​ទាំងឡាយ​នោះបាន ដូចនេះ​នៅ​ឃេី​ញ​គ្រាប់​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម សុំ​ប្រញាប់ប្រញាល់​ទាក់ទង​កម្លាំង​ប៉ូលីស អាជ្ញាធរ​មូលដ្ឋាន កម្លាំង​ដោះមីន ជាពិសេស​កម្លាំង​អង្គភាព​សុី​ម៉ាក់​ដេី​ម្បី​ជួយ​បោសសម្អាត​ជូន ហាម​ប៉ះពាល់​៕ ដោយ​៖​កូ​ឡាប​

spot_img
×