Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រី​ជំនាញ​បាន​ឲ្យ​ម្ចាស់​ស្ថានីយ៍​មួយកន្លែង ផ្អាក​លក់​ប្រេងជា​បណ្តោះអាសន្ន ដោយសារ មាន​លាយ​ទឹក​ក្នុង​ប្រេង

spot_img

​រាជធានី​ភ្នំពេញ ៖ នៅថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០២០ មន្ត្រី​សាខា នៃ​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​.) រាជធានី​ភ្នំពេញ ដោយមាន​កិច្ចសហការ​ចូលរួម​ជាមួយ​ពី​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម និង​អាជ្ញាធរ​ដែនដី បាន​នាំយក​រថយន្ត​ពិសោធន៍​ចល័ត ផ្នែក​ប្រេងឥន្ធនៈ ចុះ​ត្រួតពិនិត្យ​ស្ថានីយប្រេងឥន្ធនៈ​មួយកន្លែង ដែល​សង្ស័យថា​មាន​លាយ​ទឹក​ក្នុង​ប្រេង ស្ថិតនៅ​ភូមិ​ផ្ទាំង សង្កាត់​ស្នោរ ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ ។​

​ជា​លទ្ធផល មន្ត្រី​ជំនាញ​បាន​រកឃើញ ប្រេងសាំង​ស៊ុប​ព័រ និង ម៉ា​ស៊ូ​ត​មាន​សារធាតុ​ទឹក ដោយសារ ការ​ជ្រាប​គំរប​វ៉ាន​ទុយោ​បូម​ប្រេង ក្នុង​ពោង​ស្តុក​ប្រេង​ក្រោម​ដី​។ បន្ទាប់មក​មន្ត្រី​ជំនាញ​បាន​ឲ្យ​ម្ចាស់​ស្ថានីយ៍​ផ្អាក​ការលក់​ប្រេង​ទាំងពីរ ប្រភេទ​ខាងលើ ជា​បណ្តោះអាសន្ន រងចាំ​ការជួសជុល និង​កែតម្រូវ​ឲ្យ​បាន​ត្រឹមត្រូវ​ឡើងវិញ​។​

​ក្នុង​ថ្ងៃ​ដដែល​នោះដែរ មន្ត្រី​ជំនាញ​បានធ្វើការ​ត្រួតពិនិត្យរ​ក​ភាពមិន​អនុលោម​នៅលើ​សំបក​វេច​ខ្ចប់​ផលិតផល​ម្ហូបអាហា​រដែ​ល​ដាក់តាំង​លក់​នៅក្នុង​ម៉ា​ត​ផងដែរ​។ មន្ត្រី សាខា ក​.​ប​.​ប​. បានធ្វើ​ការដកហូត​ទំនិញ​ចម្រុះ ដូចជា​ភេសជ្ជៈ មី នំ និង សាប៊ូ​ដុស​ខ្លួន ដែល​ហួស​កាល​បរិ​ច្ចេ​ទ​ប្រើប្រាស់ សរុប​ចំនួន ១៦៦ គីឡូក្រាម យកមក​អគ្គនាយកដ្ឋាន ក​.​ប​.​ប ដើម្បី​អនុវត្តតាម​នីតិវិធី​ប​ន្ត​។​

​ឆ្លៀត​ក្នុងឱកាស​នោះ មន្ត្រី​ជំនាញ​បានធ្វើ​ការណែនាំ​សេចក្តីជូនដំណឹង​របស់​ក្រសួងពាណិជ្ជកម្ម​ស្តីពី​ការអនុវត្ត​អនុក្រឹត្យ​លេខ ១៣៣ អនក្រ​.​បក និង​ប្រកាស​រួម​លេខ ០៦១ ស​.​ន​.​រ​.​ប​. ស្តីពី​ការផ្សព្វផ្សាយ​លក់​ផលិតផល​សម្រាប់​ចិញ្ចឹម​ទារក និង​កុមារ​ដល់​អាជីវករ ឱ្យ​យល់ដឹង និង​អនុវត្ត​ទៅតាម​ច្បាប់​ស្តីពី​ការគ្រប់គ្រង​គុណភាព សុវត្ថិភាព លើ​ផលិតផល ទំនិញ និង​សេវា ជៀសវាង​បង្ក​ផលប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ នឹង​អាច​ប្រឈម​ចំពោះមុខ​ច្បាប់​ថែមទៀត​៕ ដោយ​៖​កូ​ឡាប​

spot_img
×