Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អនុសេនីយ៍ទោ សាង រ៉ា​យូ ហូបចុក​ជាមួយ​មិត្ត​ភ​ក្តិក្នុងស្ថានភាព​ស្រវឹង បើករថយន្ត​មក​ចត​នៅ​ចំណុច​ជិត​របង​វត្ត​គោកចក ​ដើម្បី​ចៀសវាង​បង្ក​គ្រោះ​ថ្នាក់​

spot_img

​សៀមរាប​៖ លោក​អនុសេនីយ៍ទោ សាង រ៉ា​យូ នាយរង​ការិយាល័យ​នៃ​ស្នងការ​នគរបាល​ខេត្តសៀមរាប បាន​ផឹកស៊ី​ស្រវឹង​បើករថយន្ត​ម៉ាក Mazda ពាក់​ផ្លាកលេខ នគរបាល 2-2355 មក​ចត​នៅ​ចំណុច​ជិត​របង​វត្ត​គោកចក ស្ថិតនៅ​ភូមិ​វាល សង្កាត់​គោកចក ក្រុង​/​ខេត្តសៀមរាប​។ លោក​ថា លោក​បានហូបចុក​ជាមួយ​មិត្ត​ភក្តិក្នុងស្ថានភាព​ស្រវឹង ទើប​លោក​សម្រេចចិត្ត​ចត​រថយន្ត​នៅ​ចំណុច​ខាងលើ​ដើម្បី​ចៀសវាង​បង្ក​គ្រោះថ្នាក់​ដល់​ខ្លួនឯង ក៏ដូចជា​អ្នកដទៃ ។​

​ក្រុមការងារ​ប្រតិកម្ម​រហ័ស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​ជម្រាប ជូន​សាធារណជន អ្នកសារព័ត៌មាន និង​ពិសេស​អ្នក​និយម​ប្រើប្រាស់​បណ្ដាញ​ទំនាក់ទំនង​សង្គម​មេត្តា​ជ្រាបថា តាម​ការស្រាវជ្រាវ​រប​ស់​មន្ត្រី​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​បាន​រកឃើញ​ថា កម្មសិទ្ធិករ និង​អ្នកបើកបរ​រថយន្ត​ម៉ាក Mazda ពាក់​ផ្លាកលេខ នគរបាល 2-2355 ដែល​បាន​ចត​នៅ​ចំណុច​ជិត​របង​វត្ត​គោកចក ស្ថិតនៅ​ភូមិ​វាល សង្កាត់​គោកចក ក្រុង​/​ខេត្តសៀមរាប​នោះ គឺ​លោក​អនុសេនីយ៍ទោ សាង រ៉ា​យូ នាយរង​ការិយាល័យ​នៃ​ស្នងការ​នគរបាល​ខេត្តសៀមរាប ។​

​បន្ទាប់ពី​ទទួលបាន​បទបញ្ជា​ពី​ឧ​ត្ត​ម​សេនីយ៍​ទោ ទិ​ត្យ ណា​រ៉ុង ស្នងការ​នគរបាល​ខេត្តសៀមរាប ក្រុមការងារ​អនុវត្ត​វិន័យ​នៃ​ស្នងការដ្ឋាន បាន​កោះហៅ​សា​ម៉ី​ខ្លួន​ខាងលើ​មក​ធ្វើការ​បំភ្លឺ ក្នុងនោះ​លោក​អនុសេនីយ៍ទោ សាង រ៉ា​យូ បាន​បញ្ជាក់ថា លោក​ពិតជា​បាន​បើកបរ​រថយន្ត​ពាក់​ផ្លាកលេខ​នគរបាល​ខាងលើ​នោះ​ពិតប្រាកដ​មែន គឺ​បើកបរ​ចេញពី​កន្លែង​ហូបចុក​ជាមួយ​មិត្ត​ភ​ក្កិ ក្នុងស្ថានភាព​ស្រវឹង ទើប​លោក​សម្រេចចិត្ត​ចត​រថយន្ត​នៅ​ចំណុច​ខាងលើ​ដើម្បី​ចៀសវាង​បង្ក​គ្រោះថ្នាក់​ដល់​ខ្លួនឯង ក៏ដូចជា​អ្នកដទៃ ។​

​បន្ទាប់ពី​ការបំភ្លឺ ជំនាញ​បាន​យក​ទឹកនោម​សាមីខ្លួន​ខាងលើ ដើម្បី​ទៅពិនិត្យ​វិភាគ​ស្វែងរក​សារធាតុ​ញៀន​។ ក្នុងករណី​ដែល​លទ្ធផល​នៃ​ការពិនិត្យ​ខាងលើ​វិជ្ជមាន ថ្នាក់ដឹកនាំ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​នឹង​ចាត់វិធានការ​យ៉ាង​ម៉ឺងម៉ាត់​បំផុត និង​ឈានដល់​ការអនុវត្ត​វិន័យ​របស់​កងកម្លាំង​នគរបាលជាតិ​បន្ថែម​ទៀតផង ។​

​លោក​ទិ​ត្យ​ណា​រ៉ុង​ស្នងការ​នគរបាល​ខេត្តសៀមរាប​បាន​ថ្លែងថា ក្នុងនាម​ថ្នាក់ដឹកនាំ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​សាធារណជន អ្នកសារព័ត៌មាន និង​ពិសេស​បណ្ដាញ​ទំនាក់ទំនង​សង្គម​ដែល​បាន​ចូលរួមចំណែក​ក្នុងការ​ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម យើងខ្ញុំ​សូម​អំពាវនាវ​សូម​បងប្អូន​កុំ​ធ្វើការ​សន្និដ្ឋាន​វាយតម្លៃ​ដោយ​ខ្វះ​មូលដ្ឋាន​ស៊ើប​បញ្ជាក់​ឲ្យ​បានច្បាស់លាស់ ដើម្បី​ចៀសវាង​ការសន្និដ្ឋាន​នោះ មាន​ឥទ្ធិពល​ប៉ះពាល់​ដល់​កិត្តិយស និង​សេចក្តីថ្លៃថ្នូរ​របស់​បុគ្គ​ល ឬ​ស្ថាប័ន ៕ ​ដោយ​៖​កូ​ឡាប​

spot_img
×