Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សូម​បងប្អូន​ប្រុងប្រយ័ត្ន ! ខ្មោច​នាវាចម្បាំង​១​គ្រឿង និ​និង​គ្រាប់​យុទ្ធភណ្ឌ មិនទាន់​ផ្ទុះ ត្រូវបាន​គេ​រកឃើញ​នៅ​ស្រុក​ស្រី​សន្ធរ ខណៈ​អភិបាលខេត្ត​កំពង់ចាម ស្នើ​ឲ្យ​ពលរដ្ឋ​មានការ​ប្រុងប្រយ័ត្ន​

spot_img

​កំពង់ចាម​៖ ខ្មោច​នាវាចម្បាំង​១​គ្រឿង រួម​ជ​រួមជាមួយ​គ្រាប់​យុទ្ធភណ្ឌ មិនទាន់​ផ្ទុះ ចំនួន​៣​ប្រភេទ ត្រូវបាន​គេ​រកឃើញ​នៅក្នុង​ទឹកទន្លេ​មេគង្គ ស្ថិតក្នុង​ភូមិ​វាល ឃុំ​មានជ័យ ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម ដែល​គេ​សង្ស័យថា​ជា​សំណល់​ពី​សម័យ​សង្គ្រាម ។ នេះ​បើតាម​ព័ត៌មាន​ពី​ផេ​ក​ហ្វេ​ស​ហ៊ុ​ក​ឯកឧត្តម រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​។​

​បន្ទាប់ពី​ទទួលបាន​សេចក្ដីរាយការណ៍​ពី​អាជ្ញាធរ​មូលដ្ឋាន នា​ព្រឹក​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០២០ ឯកឧត្ដម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម អមដំណើរ​ដោយ​អភិបាលរង​ខេត្ត និង​មន្ត្រី​ពាក់ព័ន្ធ បាន​អញ្ជើញ​ចុះ​ពិនិត្យ​ទីតាំង​ខ្មោច​នាវា​លិច​ទឹក​ខាងលើ ដើម្បី​រៀបចំ​ឲ្យ​មាន​កម្លាំង​សមត្ថកិច្ច​ប្រចាំការ​នៅ​តំបន់​នោះ រហូត​គ្រាប់​យុទ្ធភណ្ឌ ទាំងអស់ ត្រូវបាន​យកចេញ​ដោយ​សុវត្ថិភាព​។

​ជាមួយគ្នា​នោះ ឯកឧត្តម​អភិបាលខេត្ត ក៏បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ កុំ​ឲ្យ​ចូលទៅ​ធ្វើការ​នេសាទ​ក្នុង​តំបន់ហាមឃាត់​នោះ​ជាដាច់ខាត ព្រោះ​វា​អាច​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់ ដល់​អាយុជីវិត​បាន​គ្រប់ពេល ដូច្នេះ​ត្រូវ​រង់ចាំ​រហូត​មន្ត្រី​ជំនាញ មក​ធ្វើការ​បោសសម្អាត គ​គ្រាប់​យុទ្ធភណ្ឌ ទាំងនោះ រួចរាល់​ហើយ​ទេ​ី​ប​យេ​ី​ង​ចូល​ទៅបាន​។

​គួរបញ្ជាក់​ផងដែរ​ថា កាលពីពេល​កន្លងទៅ​ថ្មីៗ​នេះ មាន​ក្រុមហ៊ុន​សហគ្រាស​សុភា​រ័ត្ន​អភិវឌ្ឍន៍ បាន​បូម​យក​ខ្សាច់​នៅ​តំបន់​នោះ ហើយ​ដឹកយក​ទៅដល់​រាជធានី​ភ្នំពេញ ទេ​ី​ប​ប្រទះឃើញ​គ្រាប់ ចំនួន​៣​ប្រភេទ គឺមាន ១-​គ្រាប់​AK57​ចំនួន​៣​គីឡូក្រាម ២-​គ្រាប់​៦០​មិ​លី្ល​ម៉ែត្រ ចំនួន​១៦​គ្រាប់ និង​គ្រាប់​៨០​មិ​លី្ល​ម៉ែត្រ ចំនួន​១​គ្រាប់ ។ ហើយ​អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ដែលមាន​មន្ត្រី​ស៊ីម៉ាក់ និង​ក្រុម​ជំនាញ​មុជទឹក ដែលមាន​ទីស្នាក់ការ​នៅ​ខេត្តកំពង់ឆ្នាំង មក​មុជទឹក​ពិនិត្យ​ទីតាំង​បូម​ខ្ស​ច់​នោះ លទ្ធផល មុជទឹក​ជម្រៅ​១៩​ម៉ែត្រ ក្រុម​ជំនាញ​បាន​ពិនិត្យឃើញ​ទ្រង់ទ្រាយ​ជា ម៉ា​រី​ន (​នាវាចម្បាំង​) មួយគ្រឿង ផងដែរ ៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×