Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​បញ្ជូន​ស្ត្រី​ម្នាក់ ម្ចាស់​ហាង​បាយ​យីហោ​មាតុភូមិ ករណី ក្លែង​ឯកសារ​លួច​លក់​ផ្ទះ​គេ ទៅ​តុលាការ​

spot_img

​ភ្នំពេញ ៖​កងកម្លាំង​សមត្ថកិច្ច​ជំនាញ នៃ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ បញ្ជូន​ខ្លួន​ស្ត្រី​ម្នាក់ ម្ចាស់​ហាង​បាយ​យីហោ​មាតុភូមិ​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​ករណី​ក្លែង​ឯកសារ​លួច​លក់​ផ្ទះ​របស់​អ្នកដទៃ​នៅ​រសៀល​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០២០​។​

​បើតាម​សមត្ថកិច្ច ជនសង្ស័យ​មានឈ្មោះ មាស ផាន្នី​ដា អាយុ ៤៨​ឆ្នាំ ជា​ម្ចាស់​ហាង​បាយ​យីហោ មាតុភូមិ បច្ចុប្បន្នកំពុង​រស់នៅ​ផ្ទះ​លេខ​៥៥ ផ្លូវ​លេខ​៧៥ សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

​ប្រភព​បញ្ជាក់ថា ស្ត្រី​ជាប់ចោទ​រូប​នឹះ ត្រូវបាន​កងកម្លាំង​ជំនាញ​នៅ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ឃាត់ខ្លួន​តាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់លោក ប្លង់ សុផល តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​បទ ក្លែង​ស្នាម​មេដៃ​ក្នុង​លិខិត​សាធារណៈ​, បទ ប្រើប្រាស់​លិខិត​សាធារណៈ​ក្លែង និង​បទ សមគំនិត​ក្នុង​អំពើ​ក្លែង​។​

​សមត្ថកិច្ច បញ្ជាក់ថា ជនសង្ស័យ​ឈ្មោះ មាស ផាន្នី​ដា ត្រូវបាន​ជនរងគ្រោះ​ឈ្មោះ កែ ប៊ិន​សូរ​ស្មី ដាក់ពាក្យ​ប្តឹង​កាលពី​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០១៩ ដោយ​ចោទប្រកាន់ថា ជនសង្ស័យ​បាន ក្លែង​ស្នាម​មេដៃ​របស់​ដើមបណ្ដឹង នៅលើ​ឯកសារ​ផ្ទេរកម្មសិទ្ធិ​ផ្ទះមួយ​កន្លែង​នៅក្នុង​សង្កាត់​ផ្សារកណ្ដាល​ទី​១ ខណ្ឌដូនពេញ ឲ្យ​ទៅ​ឈ្មោះ អ៊ុក ធីតា កាលពី​អំឡុង​ដើមឆ្នាំ​២០១៨៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×