Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រកឃើញ​ករណី​ជាសះស្បើយ​ចំនួន ៣​នាក់ និង​ករណី​វិជ្ជមាន​វីរុស​កូ វីដ​-១៥ ថ្មី ៤​នាក់​នៅ​ថ្ងៃទី​១២ ខែសីហា​

spot_img

​ភ្នំពេញ​៖ សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​ពី​ករណី​ជាសះស្បើយ​ចំនួន ៣​នាក់ និង​ករណី​វិជ្ជមាន​វីរុស​កូ​វីដ​-១៥ ថ្មី ៤​នាក់​នៅ​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០២០​។​

​ក្រសួងសុខាភិបាល សូម​គោរព​ជម្រាបជូន​សាធារណជន​ទាំងអស់​ឲ្យ​បាន​ជ្រាប​ពី​ស្ថានភាព​ជំងឺ​កូ​វីដ​-១៩ នៅ​កម្ពុជា មាន​ដូចខាងក្រោម​នេះ​៖ គិត​ត្រឹម​ព្រឹក​ថ្ងៃទី ១៣ ខែសីហា ចំនួន​អ្នក​ព្យាបាល ជាសះស្បើយ​សរុប​ទូទាំងប្រទេស មាន​ចំនួន ២២៣​នាក់ (​ស្មើនឹង ៨១,៩៩ % ធៀប នឹង​ចំនួន​អ្នកមាន​វីរុស​កូ​វីដ​-១៩​ទាំងអស់​នៅក្នុង​ចំនួន​នេះ​មាន​ស្រី ៤៦​នាក់ និង​បុរស​១៧៧​នាក់​។ អ្នកមាន​វីរុស​កូ​វីដ​-១៩ មាន​ចំនួន​សរុប ២៧២​នាក់ (​ស្ត្រី ៥៣​នាក់ និង​បុរស ២១៩​នាក់​។ អ្នក​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​រដ្ឋ និង​ឯកជន មាន​ចំនួន​សរុប ៤៩​នាក់​។​

​ករណី​ជាសះស្បើយ បុរស​ជនជាតិខ្មែរ ៣​នាក់ គឺ​- បុរស​អាយុ ២៧​ឆ្នាំ មាន​អាសយដ្ឋាន​នៅ​ភូមិ​ថ្មី សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។ – បុរស​អាយុ ២៧​ឆ្នាំ មាន​អាស័យដ្ឋាន​នៅ​សង្កាត់​វាលវង់ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ​។ សម្គាល់​៖ បុរស​ទាំង​២​នាក់​ខាងលើ ជា​អ្នកធ្វើដំណើរ​តាម​ជើងហោះហើរ មកពី​ប្រទេស​រុស្ស៊ី ដែល​បាន​បន្ត​ជើង ហោះហើរ​នៅ​ប្រទេស​ម៉ាឡេស៊ី ត្រូវបាន​ព្យាបាល​ជាសះស្បើយ ដោយ​ទទួលបាន​លទ្ធផល​តេស្ត អវិជ្ជមាន​វីរុស កូ​វីដ​-១៩ ចំនួន​០២​ដង និង​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញពី​មណ្ឌល​សុខភាព​ចាក់អង្រែ​ជ​ធានី​ភ្នំពេញ​។ – បុរស​អាយុ ៣៧​ឆ្នាំ មាន​អា​សយ​ដ្ឋា​នៅ​ភូមិ​ព្រះ​ស្រែ ឃុំ​ព្រះ​ស្រែ​ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ ជា​ក្រុម​ខៀវ​អង្គការសហប្រជាជាតិរ​បស់​កម្ពុជា ដែល​បាន​វិលត្រឡប់​មកពី​ប្រទេស​ម៉ាលី តាម​ជើងហោះហើរ​មកកាន់​កម្ពុ​ជា ត្រូវបាន​ព្យាបាល​ជាសះស្បើយ ដោយ​ទទួលបាន​លទ្ធផល​តេស្ត អវិជ្ជមាន​វីរុស​កូ​វីដ​-១៩ ចំនួន ០២​ដង និង​ត្រូវបាន អនុញ្ញាត​ឲ្យ​ចេញពី​មណ្ឌល​សុខភាព​ចាក់​អ​ង្រៃ​រាជធានី​ភ្នំពេញ​។​

​ករណី​វិជ្ជមាន​វីរុស​កូ​រីដ​-១៩​ថ្មី លើ​បុរស​ជនជាតិខ្មែរ​ចំនួន ០៤​នាក់​គឺ – បុរស​អាយុ ២៦​ឆ្នាំ មាន​អាសយដ្ឋាន នៅ​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។ -​បុរស​អាយុ 30 ឆ្នាំមាន​អាសយដ្ឋាន​ក្រុង​សៀមរាប​ខេត្តសៀមរាប​។​- បុរស​អាយុ ៣០​ឆ្នាំ មាន​អាសយដ្ឋាន នៅ​ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង​។ សម្គាល់​៖ បុរស​ទាំង ៣​នាក់​ខាងលើ បានធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន និង​បញ្ជូន​សារ ក្នុង ខេត្តកំពង់ស្ពឺ និង​ជា​អ្នកធ្វើដំណើរ​តាម​ជើងហោះហើរ​មកពី​ប្រទេស​រុស្ស៊ី ដែល​បាន​បន្ត​ជើងហោះហើរ​នៅ​ប្រទេស​ម៉ាឡេស៊ី មកដល់​កម្ពុជា​កាលពី​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ ២០២០​។ លទ្ធផល​វិភាគ​វត្ថុ​សំណាក​តេស្ត លើក​ទី ៦ របស់​ពួកគាត់ ទទួលបាន​លទ្ធផល វិជ្ជមាន​វីរុស​កូ​វីដ​-១៩ នៅ​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០២០ ហើយ​បច្ចុប្បន្ន អ្នកជំងឺ​ត្រូវបាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ស្ពឺ​។ – បុរស​អាយុ ២៧​ឆ្នាំ មាន​អាសយដ្ឋាន ស្នាក់នៅ​ភូមិ​អំពិល​ឃុំ​បឹ​ស​១ ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ ជា​អ្នកធ្វើដំណើរ​មក ពី​ប្រទេស​ឥណ្ឌូណេស៊ី​តាម​ជើងហោះហើរ មកដល់​កម្ពុជា​នៅ​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២០​។ លទ្ធផល​វិភាគ​វត្ថុ សំណាក​តេស្ត​លើក​ទី ៥ របស់គាត់ ទទួលបាន​លទ្ធផល​វិជ្ជមាន​វីរុស​កូ​វីដ​-១៩ នៅ​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០២០ ហើយ​បច្ចុប្បន្ន អ្នកជំងឺ​ត្រូវបាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ព្រះ​នរោត្តម​សីហនុ ត្បូងឃ្មុំ ក្រុង​សួង​។

​ក្រសួង​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជាទីបំផុត​ជូន​ដល់​ថ្នាក់ដឹកនាំ មន្ត្រី​-​បុគ្គលិក​សុខាភិបាល និង​ក្រុមគ្រូពេទ្យ​ទាំងអស់​នៅ​ទូទាំងប្រទេស ស្ថាប័ន និង​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់ ទាំង​ថ្នាក់ជាតិ​និង ថ្នាក់ក្រោម​ជាតិ អង្គការ​សុខភាព​ពិភពលោក មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺឆ្លង​សហរដ្ឋអាមេរិក និង​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ដែល​បាន​ខិតខំ​បំពេញភារកិច្ច​បានល្អ​ប្រសើ​រ​បំផុត ក្នុង​ការជួយ​ពិនិត្យ​សុខ ភាព និង​ស្រាវជ្រាវ​រក​ករណី​កូ​វីដ​-១៩ ព្រមទាំង​អ្នក​ប៉ះពាល់​ទាំងអស់​កន្លងមក រួមទាំង​ការដាក់​វិធានការ នានា ដើម្បី​ទប់ស្កាត់​ការចម្លង​វីរុស​កូ​វីដ​-១៩ នៅក្នុង​ប្រទេស​កម្ពុជា​៕ ដោយ​៖​កូ​ឡាប​

spot_img
×