Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីក្រសួង​អប់រំ ៖ ការសិក្សា​របស់​កុមារ​តូចៗ នឹងមាន​ការរីកចម្រើន​និង​ធ្វើជា​គំរូ មូលដ្ឋានគ្រឹះ​នៃ​ការផ្សព្វផ្សាយ​ទ្រឹស្តី ទៅដល់​ខេត្ត​ដទៃទៀត​នៅក្នុង​ប្រទេស​កម្ពុជា​

spot_img

​បាត់ដំបង ៖ ឯកឧត្តម​ប​ណ្ឌិ​សភាចា​រ្យ ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំយុវជន​និង​កីឡា បាន​មានប្រសាសន៍ថា ការសិក្សា​របស់​កុមារ​តូចៗ​នឹងមាន​ការរីកចម្រើន​និង​ធ្វើជា​គំរូ មូលដ្ឋានគ្រឹះ​នៃ​ការផ្សព្វផ្សាយ​ទ្រឹស្តី​ទៅដល់​ខេត្ត​ដទៃទៀត នៅក្នុង​ប្រទេស​កម្ពុជា​ដែល​​ចាត់ទុក​ការរៀន​តាមរយៈ​ការលេង និង​បរិស្ថាន គឺជា​គន្លឹះ​ដ៏​សំខាន់​សម្រាប់​ការរីកលូតលាស់ ផ្នែក​បញ្ញា ស្មារតី និង​អារម្មណ៍​របស់​​កុមារ​។​

​ការលើកឡើង​នេះ ក្នុងឱកាស​សម្ពោធ​បើក​ឲ្យ​ដំណើរការ​គម្រោង​ការកសាង​មូលដ្ឋានគ្រឹះ នៃ​ការអនុវត្ត​ទ្រឹស្តី រៀន​តាមរយៈ​
​ការលេង​និង​បរិស្ថាន ដោយ​ផ្អែកលើ​កម្មវិធី​ម​ត្តេ​យ្យ​សិក្សា​រដ្ឋ​នៅក្នុង​ប្រទេស​កម្ពុជា ក្រោម​កម្មវិធី​ភាពជា​ដៃគូ​របស់​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន​(JICA) ដែល​បាន​ប្រព្រឹត្ត​ធ្វើឡើង​កាលពី​ល្ងាច​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០២០ នៅ​សាលាខេត្ត​បាត់ដំបង​។​

​ឯកឧត្តម​ប​ណ្ឌិ​សភាចា​រ្យ ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន​និង​កីឡា បាន​មានប្រសាសន៍ថា ការធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​គុណភាព​ជីវិត និង​ការអប់រំ​កុមារ​តូច​ប្រកបដោយ​ប្រសិទ្ធភាព គឺជា​បញ្ហា​បន្ទាន់ សម្រាប់​ពិភពលោក​ទាំងមូល​។ ពិធី​សម្ពោធ​បើក​ឲ្យ​ដំណើរការ​គម្រោង ក្រោម​កម្មវិធី​ភាពជា​ដៃគូ​របស់​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន​(JICA)​នៅពេលនេះ ពិតជា​មាន​អត្ថ​ន័​​យ​ដ៏​ជ្រាលជ្រៅ​សម្រាប់​កម្ពុជា និង​ដោយឡែក​សម្រាប់​ខេត្តបាត់ដំបង​ផងដែរ​។​

​តាមរយៈ​កិច្ចសហការ​គម្រោង​SVA ក្នុង​កម្មវិធី​ភាពជា​ដៃគូ​របស់​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន​(JICA) បាន​បញ្ជា​
​ក់​ឲ្យ​ដឹងថា អង្គការ​សន្តិ​ស្ម័គ្រចិត្ត​SVA បាន​អនុវត្ត​នូវ​គម្រោង​មួយ​ឈ្មោះថា “​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​គុណភាព​អប់រំ​កុមារ​តូច ក្នុង​សាលា​ម​ត្តេ​យ្យ​សិក្សា​រដ្ឋ​ក្នុង​ខេត្តបាត់ដំបង តាមរយៈ​កិច្ចសហប្រតិបត្តិការ​ជាមួយ​ក្រសួង​អប់រំ ក្រោម​កម្មវិធី​ភាពជា​ដៃគូ​ជាមួយ​JICA ជប៉ុន​ចាប់​តាំងពី​ឆ្នាំ​២០១៦ ដល់​ឆ្នាំ​២០១៩​។ ការបញ្ជ្រាប​នូវ​ទ្រឹស្តី​” រៀន​តាមរយៈ​ការលេង​និង​បរិស្ថាន​” គឺជា​គន្លឹះ​ធ្វើ​ឲ្យ​កុមារ​នឹង​ទទួលបាន​នូវ​ការរីកចម្រើន​ទាំង​បំ​ណិ​ន ទាក់ទង​និង​សតិបញ្ញា និង​បំ​ណិ​ន​មិន​ទាក់ទង​និង​សតិបញ្ញា តាមរយៈ​ការលេង​យ៉ាងសកម្ម​ជាមួយ​មិត្តភក្តិ​។ ទាំងនេះ​គឺជា​មូលដ្ឋានគ្រឹះ​សម្រាប់​ការរៀន​បំ​ណិ​ន​ដទៃ​ផងដែរ​។​

​លោក ស៊ុ​ហ្គោ​ណុ យូ​អ៊ី​ជី តំណាង​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន​JICA បាន​មានប្រសាសន៍​ផ្តោត​ថា​ការរំពឹងទុក ការសិក្សា​របស់​កុមារ​តូច ក្នុង​ខេត្តបាត់ដំបង​នឹងមាន​ការរីកចម្រើន​និង​ធ្វើជា​គំរូ មូលដ្ឋានគ្រឹះ​នៃ​ការផ្សព្វផ្សាយ​ទ្រឹស្តី​នេះ​ទៅដល់​ខេត្ត​ដទៃទៀត នៅក្នុង​ប្រទេស​កម្ពុជា​នឹង​ត្រូវបាន​បង្កើត​តាមរយៈ​ការដឹកនាំ​របស់​ក្រសួង​អប់រំ យុវជន​និង​កីឡា​នឹង​ការគាំទ្រ​ដ៏​ស្មោះស្ម័គ្រ​របស់​អង្គការ​SVA​។​

​លោក យី សុង​គី ប្រធាន​មន្ទីរអប់រំ យុវជន​និង​កីឡា​ខេត្ត​បាត​ដំបង បានបញ្ជាក់​ឲ្យ​ដឹងថា ក្នុង​ឆ្នាំ​សិក្សា ២០១៩-២០២០​នេះ ខេត្តបាត់ដំបង​មាន​សាលារៀន​សរុប ចំនួន​១.៤៤៨​សាលា​។ មាន​សិស្ស​សរុប​២៨១.១២១​នាក់ (​ស្រី​១៣៩.៩៧៥​នាក់​) មាន​អគារសិក្សា​ចំនួន​១.៧១០​ខ្នង​ស្មើនឹង​៧.៣០៩​បន្ទប់​។​

​ឯកឧត្តម ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ បាន​បញ្ជាក់ថា ក្រសួង​បានកំណត់​នូវ​វិស័យ​ធំៗ​ចំនួន​៥ នៃ​ស្តង់ដារ​សិក្សា​សម្រាប់​កុមារ​តូចៗ ក្នុងនោះ​មានការ​អភិវឌ្ឍ រូបរាងកាយ ការអភិវឌ្ឍ​សីលធម៌​និង​វប្បធម៌ ការអភិវឌ្ឍ​សង្គម​និង​អារម្មណ៍ ការអភិវឌ្ឍ​ការយល់ដឹង​និង​ការពិចារណា និង​ការអភិវឌ្ឍ​ភាសារ​។​

​ឯកឧត្តម​រដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ ដល់​រដ្ឋបាលខេត្ត​និង​ដៃគូ​អនុវត្ត​គម្រោង​SVA ដល់ទី​ភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៊ុន​JICA ដែល​បាន​ផ្តល់ជំនួយ​និង​កិច្ចសហប្រតិបត្តិការ​ល្អ លើ​គ្រប់​វិស័យ​នៅ​កម្ពុជា និង​ជាពិសេស​ផ្តោត​ការគាំទ្រ​ពេញទំហឹង ក្នុងការ​អភិវឌ្ឍ​វិស័យ​អប់រំ​នៅ​កម្ពុជា ដោយឡែក​ក្នុង​ខេត្តបាត់ដំបង​តែម្ដង​។ ការអភិវឌ្ឍ​ធនធានមនុស្ស ជាពិសេស​កុមារ គឺជា​ដំណើរការ​មួយ​ដែល​ពាក់ព័ន្ធ​នឹង​វិស័យ​ជាច្រើន​។ ក្នុងការ​អភិវឌ្ឍ​ទាំងនេះ បើ​វិស័យ​មួយ​អភិវឌ្ឍ​វា​អាច​​ជំរុញ​ឲ្យ​វិស័យ​មួយទៀត​អភិវឌ្ឍ​បាន​ដូចគ្នា​៕ ដោយ​៖​អ៊ុង​សា​រុំ​

 

spot_img
×