Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្ទុះ​ទៀតហើយ​! ក្រោយ​ល្បី​ថា Rose បោក​លុយ​គេ​អស់ ៥ ពាន់​ដុល្លារ មិន​សង ពេលនេះ​សាមីខ្លួន​ចេញមុខ​បកស្រាយ​ច្បាស់ៗ​ថា​…

spot_img

​ភ្នំពេញ​៖ ដូចដែល​ប្រិយមិត្ត​បានទទួល​ជ្រាប និង​ផ្ទុះសំណើច​ហួសចិត្ត​រួចហើយ ចំពោះ​កញ្ញា An Na Rose ដែល​ត្រូវបាន​មហាជន​នៅក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក មានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង ជាមួយ​ការរិះគន់​យ៉ាង​ចាស់ៗ​ដៃ ដោយមាន​ទាំង​អ្នក​យកទៅ​ត្រូល​ទៀតផង ដោយសារតែ​សម្តី​ប៉ុន្មាន​ម៉ាត់​ដែល​នាង​បាន​និយាយ​នៅលើ Tik Tuk ខឹង​មីង​ម្នាក់​ដែល​អត់​ស្គាល់​ខ្លួន​ថា​ជា​នរណា ក្នុង​ខ្លឹមសារ​យ៉ាង​ដូច្នេះ​ថា «​មីង​ស្គាល់ វិមានឯករាជ្យ​អត់​? ស្គាល់​ក្រដាស ១០ ក្រដាស ២០ អត់ បើ​អត់​ស្គាល់​ទេ មីង​អាច​ស្វែង​រកមើល នៅក្នុង​បណ្ដាញ​សង្គម យូ​ធូប បាន នោះ​មីង​នឹង​ដឹងថា ខ្ញុំ​ជា​នរណា​គេ​ហើយ​»​។​

​យ៉ាងណាមិញ ស្រប​ពេលដែល​កំពុង​ល្បី​ខ្លាំងពេក​ដោយសារ​រឿងនេះ ក៏​ស្រាប់តែ​លេច​ធ្លាយ​ព័ត៌មាន​ថា តា​ស្រី​ស៊ិ​ច​ស៊ី​រូបនេះ​បាន​បោក​លុយ​គេ​អស់​រាប់ពាន់​ដុល្លារ​មិន​សង ដែល​ធ្វើ​ឲ្យ​រឿងនេះ​ផ្ទុះ​កក្រើក​ជាថ្មី​។​

​ក្រោយពី​បានឃើញ​បែបនេះ កញ្ញា Rose បាន​សម្តែង​ការហួសចិត្ត​យ៉ាងខ្លាំង​តែម្តង និង​បាន​បញ្ចា​ក់ថា ការចោទប្រកាន់​ខាងលើ​នេះ គឺ​ពុំមាន​ជាការ​ពិត​នោះទេ ដោយ​នាង​បានចាត់ទុក​ករណីនេះ គ្រាន់តែ​ជា​ចេតនា​របស់​បុគ្គល​មួយ​នោះ​បង្កើត​អា​ខោ​ន​ហ្វេ​ស​ប៊ុ​ក​ក្លែងក្លាយ ចង់​បំផ្លាញ​កិត្តិយស​របស់​នាង​ប៉ុណ្ណោះ​។​

​ជាក់ស្តែង តាមរយៈ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន កញ្ញា Rose បាន​ចេញមក​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «​សូម​បងប្អូន​មួយចំនួន​តូច មេត្តា​បញ្ឈប់​យក​រូបថត​នាង​ខ្ញុំ​ទៅ​បង្កើត account ក្លែងក្លាយ និង​បង្កើត​រឿង​មិន​ពិតប្រាកដ​ដើម្បី​បំផ្លាញ​កិត្តិយស និង​សេចក្តីថ្លៃថ្នូរ​របស់​នាង​ខ្ញុំ​តទៅទៀត​ទៅ បើ​ពុំ​ដូច្នោះ​នាង​ខ្ញុំ​នឹង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​» ។​

​កញ្ញា Rose ក៏បាន​បញ្ជាក់បន្ថែម​ទៅកាន់​បងប្អូន​អ្នកប្រើប្រាស់​បណ្តាញ​សង្គម ឲ្យ​បាន​ជ្រាបថា អា​ខោ​ន​ហ្វេ​ស​ប៊ុ​ក​របស់​នាង​ដែល​កំពុង​លេង​បច្ចុប្បន្ន គឺមាន​តែ​២​នេះ​គត់ៈ (AN Na Rose និង An Na Rose) ក្រៅពីនេះ​គឺ​នាង​ពុំ​ទទួលខុសត្រូវ​ឡើយ ៕ ដោយ​៖ លឹម ហុង​

spot_img
×