Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិន​រកឃើញ​វីរុស COVID-19 នៅលើ​ស្លាប​មាន់កក​នាំចូល​ពី​ប្រេ​ស៊ី​ល​

spot_img

​សំណាក​របស់​ស្លាប​មាន់កក ដែល​នាំចូល​ពី​ប្រទេស​ប្រេ​ស៊ី​ល​ទៅ​ទីក្រុង Shenzhen របស់​ចិន ត្រូវបាន​គេ​ពិនិត្យ​រកឃើញ​មាន​វីរុស COVID-19​។ នេះ​បើតាម​រដ្ឋាភិបាល​នៃ​ទីក្រុង​នោះ​បញ្ជា​ក់នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​។​

​អាជ្ញាធរ​សុខាភិបាល​ទីក្រុង Shenzhen បានធ្វើ​ការតាមដាន​ភ្លាមៗ និង​ពិនិត្យ​លើ​មនុស្ស​ទាំងអស់​ដែលមាន​ការពាក់ព័ន្ធ​នឹង​អាហារ​នោះ ប៉ុន្តែ​គ្មាន​នរណាម្នាក់​វិជ្ជមាន​ឡើយ​។​

​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ ចិន​បាន​រាយការណ៍​ថា វីរុស​កូ​រ៉ូ​ណា​ត្រូវបាន​គេ​រកឃើញ​នៅលើ​កញ្ចប់​បង្គា​ដែល​នាំចូល​ពី​ប្រទេស​អេ​ក្វា​ឌ័​រ​។​

​ចាប់តាំងពី​ខែកក្កដា​មក ទីក្រុង​ផ្សេងៗ​ទៀត​របស់​ចិន រួមទាំង​ទីក្រុង​កំពង់ផែ Xiamen និង ទីក្រុង Dalian ក៏បាន​រាយការណ៍​ករណី​ដូចគ្នា​ដែរ ដែលជា​ហេតុ​ធ្វើ​ឲ្យ​ចិន​ផ្អាក​ការនាំ​ចូល​ទំនិញ​ពី​អ្នក​ផលិត​បង្គា​អេ​ក្វា​ឌ័​រ​។​

​សូម​រំលឹកថា វីរុស​កូ​រ៉ូ​ណា ដែលមាន​ឈ្មោះ​ផ្លូវការ​ថា COVID-19 ត្រូវបាន​គេ​ជឿជាក់ថា បាន​ផ្ទុះ​ចេញពី​ទីផ្សារ​សត្វព្រៃ និង​គ្រឿង​ស​មុ​ទ្ធ ក្នុង​ទីក្រុង​វូ​ហាន ប្រទេស​ចិន កាលពី​ចុង​ឆ្នាំមុន​។ វីរុស​នោះបាន​រាតត្បាត​យ៉ាង​លឿន​ទៅ​ជុំវិញ​ពិភពលោក​។​

​តួលេខ​ចុងក្រោយ បានបង្ហាញ​ថា​វា​បាន​ឆ្លង​ទៅកាន់​មនុស្ស​ជាង ២០​លាន​នាក់ និង​បានសម្លាប់​មនុស្ស​ជាង ៧៤៥.០០០​នាក់​ទូទាំង​ពិភពលោក​៕

​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Reuters


spot_img
×